ប្រជាជន​គុយវ៉ែត និង​កា​តា នឹង​ត្រូវ​រង​ពិន័យ​ជា​ប្រាក់ ឬជាប់ពន្ធ​ធនាគារ បើសិន​មិនព្រម​ពាក់​ម៉ាស​ការពារ​ឆ្លង​ជម្ងឺ COVID​-19​

(អន្តរជាតិ​)៖ ប្រជាជន​គុយវ៉ែត និង​កា​តា នឹង​ត្រូវ​ជាប់ពន្ធ​នា​គារ ឬរង​ការ​ផាកពិន័យ​ជា​ប្រាក់​រាប់ពាន់​ដុល្លារ​អាមេរិក បន្ទាប់ពី​ប្រទេស​ទាំងពីរ បាន​ដាក់ចេញ​នូវ​បទបញ្ញត្តិ​ថ្មី​មួយ ដែល​តម្រូវឲ្យ​ពលរដ្ឋ​ខ្លួន​ទាំងអស់​ដាច់ខាត​ត្រូវតែ​ពាក់​ម៉ាស។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន រ៉យទ័រ នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

បើ​តាម​ក្រសួងសុខាភិបាល គុយវ៉ែត ជន​ទាំងឡាយ​ណា​មិន​ពាក់​ម៉ាស​នឹង​ត្រូវ​ប្រឈម​ការ​ជាប់ពន្ធ​នា​គារ​រយៈពេល ៣ខែ ឬត្រូវ​ផាកពិន័យ​ជា​ទឹកប្រាក់​រហូត ដល់ ១៦,០០០ ដុល្លា​អាមេរិក។ ​

ដោយឡែក​ប្រទេស​កា​តា វិញ សម្រាប់​បទល្មើស​ដូចគ្នា​នេះ នឹង​ត្រូវ​ប្រឈម​ជាប់ពន្ធ​នា​គារ​រហូត​ទៅដល់ ៣ឆ្នាំ ឬផាកពិន័យ​ជា​ទឹកប្រាក់​រហូតដល់ ៥៥,០០០ដុល្លា​អាមេរិក។

សូមជម្រាប​ថា រហូតមកដល់​ថ្ងៃនេះ មាន​អ្នក​ឆ្លង COVID​-19 នៅក្នុង​ប្រទេស​គុយវ៉ែត ចំនួន ១៤,៨៥០ករណី មាន​អ្នក​ស្លាប់ ១១២នាក់ និង​អ្នកជា​សះស្បើយ ៤,០៩៣នាក់។

ចំណែក​នៅ​ប្រទេស​កា​តា មាន​អ្នក​ឆ្លង​សរុប​កើនឡើង​ដល់ ៣២,៦០៤ករណី មាន​អ្នក​ស្លាប់ ១៥នាក់ និង​អ្នកជា​សះស្បើយ ៤,៣៧០នាក់​៕(ANN 007​)

ពាក្យទាក់ទង