អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ឃាត់ខ្លួន​ជនសង្ស័យ ៣នាក់​រួម ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន


​(កំពង់ឆ្នាំង​)៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃម្សិលមិញ បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន។

បើ​តាម​សមត្ថកិច្ច ជនសង្ស័យ​ទាំង ៣នាក់​រួមមាន៖ ​

១-ឈ្មោះ ភុន ចន្នី ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។

២-ឈ្មោះ អ៊ុន សុ​ភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅ​ភូមិ​ទួលខ្សាច់ ឃំុ​ជ្រៃបាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។

៣-ឈ្មោះ អឿន សុធា​រ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ព្រីង សង្កាត់​កំ​ពង់​ឆ្នាំង់ ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។

នៅពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ សមត្ថកិច្ច បាន​ដកហូត​នូវ​វត្ថុ​តាង​រួមមាន៖ ម្សៅ​ក្រាម​ព៌​ណសថ្លា​ចំនួន ៦កញ្ចប់ ម៉ូតូ​ចំនួន ១គ្រឿង​ម៉ាក​វ៉េវ ព៌​ណខ្មៅ និង​ទូរស័ព្ទ​ដៃ​ចំនួន ២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ចាត់ការ​តាម​នីតិវិធី​៕(ANN សាន្ដ ផល្លា​)

អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ឃាត់ខ្លួន​ជនសង្ស័យ ៣នាក់​រួម ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន
អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ឃាត់ខ្លួន​ជនសង្ស័យ ៣នាក់​រួម ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន