អាជ្ញាធរ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការ​ស្នើសុំ​អំឡុង​ពេល COVID​-19​ ​

(កំពង់ឆ្នាំង​)៖ អាជ្ញាធរ​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តី​ពីអ​ត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការ​ស្នើសុំ​ពេល​ប្រឆាំង​ជំងឺ COVID​-19 នៅ​ស្រុក​កំពង់លែង និង​ស្រុក​ដទៃផ្សេង។

ពិធី​នេះ​បាន​ធ្វើឡើង​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុង​ស្រុក​កំពង់លែង​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​នេះ​ផង​ដែរ​មាន អភិបាល​នៃ​គណ​អភិបាល ស្រុក​កំពង់លែង សំ ចាន់​ថន និង​ប្រធាន​ការិយាល័យ ME នៃ​មន្ទីរ​ផែនការ​ខេត្ត​កំពង់ឆ្នាំង លោក សំ សុភាព ព្រមទាំង អស់លោក លោកស្រី គ្រូបង្គោល​ខេត្ត លោកស្រី នាយក នាយករង​ស្រុក ប្រធាន​ក្រុមប្រឹក្សា​ឃុំ ស្មៀនឃុំ​ទាំង៩ និង​លោក លោកស្រី​អ្នក​ពាក់ព័ន្ធ​តាម​ភូមិ​មួយចំនួន​ចូលរួម​ជាច្រើន​នាក់។

លោក សំ ចាន់​ថន បាន​មានប្រសាសន៍​ថា វគ្គ​បណ្តុះបណ្តាល នេះ​មាន​រយៈពេល ២ថ្ងៃ​គឺ​ថ្ងៃទី១៨ និង​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ដើម្បី​បណ្តុះបណ្តាល​ក្រុម​គ្រូបង្គោល​ស្តី​ពី នីតិវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម ការ​ស្នើសុំ​ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID​-19 ដល់​សិក្ខាកាម​ទាំងអស់​បាន​យល់ដឹង​កាន់តែ​ច្បាស់​អំពី​ដំណើរការ និង​នីតិវិធី​នៃ​ការអនុវត្ត​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ខេត្ត​កំពង់ឆ្នាំង ទៅតាម​ការ​ស្នើសុំ​ក្នុង​ពេល​ប្រឆាំង និង​ជំងឺ COVID​-19។  ​

វគ្គ​បណ្ដុះបណ្ដាល​នេះ ចង់​ឲ្យ​សិក្ខា​មចេះ​ប្រើប្រាស់​ឧបករណ៍ (ថាម​ប្លេ​ត) ដើម្បី​ធ្វើសម្ភាសន៍​គ្រួសារ​ក្រីក្រ​ដែល​បាន​ដាក់ពាក្យ​ស្នើសុំ​ប័ណ្ណ​សមធម៌​សម្រាប់​សេវា​សង្គម​ដោយ​ឥតគិតថ្លៃ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ថែមទៀត​ផង​៕(ANN សាន្ដ ផល្លា​)

ពាក្យទាក់ទង