តាយាយ​វ័យ​ជិត ១០០ឆ្នាំ កំពុង​រង​ចាំ​យុត្តិធម៌ ពី​តុលាការខេត្ត​ព្រះសីហនុ រឿង​ក្រុមហ៊ុន អៀង គ្រុប រំលោភ​យក​ដី​

(ព្រះសីហនុ​)៖ រយៈពេល​ជាង ១០ឆ្នាំទៅ​ហើយ ដែល​សំណុំរឿង លោក អៀង សុធា​រ៉ា ប្រធាន​ក្រុមហ៊ុន អៀង គ្រុប រំលោភបំពាន​យក​ដី យាយតា​នៅ​តំបន់ ពយ យាយ​អ៊ី ក្នុង​ភូមិ​កែវ​ផុស ទំហំ ៥.២ហិ​កតា បាន​ស្ថិត​ក្នុង​ដៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ហាក់​ស្ងាត់បាត់​ដំណឹង​ឈឹង​គ្មានពន្លឺ​អ្វី​ទាល់តែសោះ។

លោកតា នាង ឃិន អាយុ ៨២ឆ្នាំ និង​លោកយាយ ឈ្មោះ លាង យី អាយុ ៧៨ឆ្នាំ រស់នៅ​ភូមិលេខ១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹ​ហាវ ខេត្ត​ព្រះសីហនុ ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា តាំងពី​ឆ្នាំ២០០៨ បើ​គិត មកដល់ពេលនេះ រយៈពេល​ជាង ១០ឆ្នាំទៅ​ហើយ រឿង​បណ្តឹង​ទំនាស់​ដីធ្លី រវាង​ពួក​គាត់ និង​លោក អៀង សុធា​រ៉ា ប្រធាន​ក្រុមហ៊ុន អៀង គ្រុប ហាក់​មិន​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ​លើកយក​មក​ចាត់ការ​រក​ភាព​យុត្តិធម៌​ឲ្យ​ពួក​គាត់​សោះ។

លោកយាយ លោកតា បាន​បន្ត​ទៀត​ថា បើ​ពិនិត្យ​លើ​កិរិយា​កាន់កាប់​របស់​ឈ្មោះ អៀង សុធា​រ៉ា ថា «តើ​គាត់​ទិញ​ដី​នោះ​ពី​អ្នកណា មាន​លិខិត​លក់​ទិញ​ដែរ ឬ អត់​? ចំពោះ​ប័ណ្ណ​សំគាល់​កម្មសិទ្ធិ​ចំនួន ១០ប័ណ្ណ របស់​ឈ្មោះ អៀង សុធា​រ៉ា ចេញ​ដោយ​មន្ត្រី​សុរិយោដី ដែល​ធ្វើ​តាំងពី​ឆ្នាំ ១៩៩៥ ត្រឹមត្រូវ​តាម​នីតិវិធី​សុរិយោដី​ដែរ ឬ អត់​? តើ​មន្ត្រី​សុរិយា​ដី អាច​ចុះទៅ​វាស់វែង​កើត​ទេ​? កំណត់​ព្រំ​ដី​បានទេ​? អ្នកណា​ជាប់​ព្រំ​អ្នកណា​? បើស​ម័យ​នោះ​ដី​នៅ​ចំណុច​នោះ​គ្មាន មនុស្ស​ទៅ​រស់នៅ​ផង​នោះ គឺ​មានតែ​កម្លាំង​អតីត​ខ្មែរក្រហម​ដែល​មិនទាន់​ធ្វើស​មហ​រណកម្ម និង កម្លាំងយោធា ស្រុក​ស្ទឹងហាវ​ប៉ុណ្ណោះ ដែល​ឈរជើង​ប្រចាំការ​ប្រឈមមុខ​ដាក់គ្នា​ស្ទើរ​រាល់ថ្ងៃ។»

ចំពោះ​បញ្ហា​រនេះ លោក ស៊ិន សឿន អតី​តៈ​មន្រ្តី​ភូមិបាល​ស្រុក​ស្ទឹងហាវ ក៏​ធ្លាប់​បាន​បញ្ជាក់​ផង​ដែរ​ថា រវាង​ដី​លោក អៀង សុធា​រ៉ា និង​ដី​លោកយាយ លោកតា បើ​តាម​ការពិនិត្យ​ចុះ​វាស់វែង​ជាក់ស្តែង មិន​មានការ​ពាក់​ពន្ធ័​គ្នា​ទេ គឺ​ដី​លោក អៀង សុធា​រ៉ា នៅ​ផ្នែក​ខាងលើ ជាប់​ព្រំប្រទល់​ដី លោកយាយ លោកតា ហើយ​ដី​លោកយាយ លោកតា នៅ​ជាប់ នឹង​ឆ្នេរសមុទ្រ។ ​

ជាមួយគ្នា​នេះ លោកតា លោកយាយ ក៏បាន ធ្វើ​សូ​មណូម​ពរ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ មេត្តា​លើកយក​សំណុំរឿង​ទំនាស់​ដីធ្លី​របស់​គាត់ ជាមួយ​លោក អៀង សុធា​រ៉ា មក​ចាត់ការ​តាម​និ​តី​វិធី​ច្បាប់ ដើម្បី​ផ្តល់​ភាព​យុត្តិ ធម៌​ដល់​ពួក​គាត់​ផង ពីព្រោះ​បច្ចុប្បន្ន លោកយាយ មាន​ជំ​ង្ងឺ​ប្រចាំ​កាយ ដើរ​មិន​រួច ជិះ​នៅតែ​លើ​រទេះរុញ ពោល​គឺ​ពួក​គាត់​ចង់​ឃើញ​ភាព​យុត្តិធម៌​ពិត នៃ​ការអនុវត្ត​ន៍​ច្បាប់​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នា​ជីវិត​ចុងក្រោយ មុន​ពេល​ពួក​គាត់​ស្លាប់។  ​

ពាក់ព័ន្ធ​ករណីនេះ លោក អៀង សុធា​រ៉ា ប្រធាន​ក្រុមហ៊ុន អៀង គ្រុប ធ្លាប់​បាន​អះអាង ប្រាប់​អ្នកសារព័ត៌មាន ថា ដី​របស់​លោក​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់ ហើយ​ចំពោះ​ការគ្រប់គ្រង ក៏​លោក​គ្រប់គ្រង​តែ​នៅ​លើ​ទីតាំង​ដី​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​តែប៉ុណ្ណោះ។គួរ​បញ្ជាក់​ថា លោកតា នាង ឃិន និង លោកយាយ លាង ឃី បាន​បញ្ជាក់​ថា ពួក​គាត់​បាន​រស់នៅ និង​កាន់កាប់​ដី​ចំណុច​ទំនាស់​ខាងលើ​នេះ​តាំងពី​ឆ្នាំ១៩៨៦ ដោយ​ដី​នេះ​ជា​ដី លោក ទឹម យុន អតីត​មេបញ្ជាការ​យោធា ស្រុក​ស្ទឹងហាវ ជា​អ្នកធ្វើការ​បែងចែក​ដី​នេះ​ឲ្យ​ពួក​គាត់​ព្រមទាំង​មានការ​ទទួលស្គាល់ ពីសំណាក់​អាជ្ញាធរ​មូល ដ្ឋាន​ត្រឹមត្រូវ​ផង​ដែរ។ ​

លុះក្រោយមក​នៅក្នុង​អំឡុង​ឆ្នាំ២០០៨ ក៏​ស្រាប់តែ​លេចមុខ​ក្រុមហ៊ុន​លោក អៀង សុធា​រ៉ា មក​អះអាង​ថា ដី​របស់​ពួក​គាត់​កំពុង​រស់នៅ គឺជា​ដី​របស់​ក្រុមហ៊ុន និង​បាន​ប្រើប្រាស់​យោធា​ចំនួន​ជាង ១០នាក់ ប្រដាប់ដោយ​អាវុធ​គ្រប់​ដៃ ទៅ​គំរាមកំហែង​អាយុជីវិត និង​បណ្តេញ​ពួក​គាត់​ឲ្យ​ចាកចេញ​ពីទី​នោះ​យ៉ាង​អយុត្តិធម៌​បំផុត ព្រមទាំង​បាន​ធ្វើការ​រុះរើ​ផ្ទះសម្បែង និង​ឈុស​ឆាយ​បំផ្លាញ​ផលដំណាំ​ដាំដុះ​ដូចជា​ដើមដូង ដើម​ស្វាយ ដើម​ខ្នុរ ដើមចេក និង ដំណាំ​ហូប​ផ្លែ​ផ្សេង​ៗជាច្រើន​ទៀត​ចោល​អស់​គ្មាន​សល់ រួចហើយ​ប្រើប្រាស់​កងកម្លាំង​ដាក់​ឈរជើង​នៅ​លើ​ទីតាំង​ដី​នោះ​មិន​ឲ្យ​ពួក​គាត់​ចេញចូល​តតាំង​ពីរ​ពេលនោះ​រហូតមកដល់​បច្ចុប្បន្ន​៕(ANN សុ​ខម៉ន​)