សមាជិក​សភា​អ៉ី​តា​លី​ម្នាក់ ចាត់ទុកថា​មហាសេដ្ឋី Bill Gates ជា ឧក្រិដ្ឋជន​វ៉ាក់សាំង និង​ស្នើ​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន

​(អន្តរជាតិ​)៖ សមាជិកសភា​អ៊ីតាលី​ម្នាក់ បាន​ថ្កោលទោស និង​ចោទប្រកាន់​លើ​លោក ប៊ី​ល ហ្គេ​តស៍ (Bill Gates​) ថា​ជា ឧក្រិដ្ឋជន​វ៉ាក់សាំង និង​បាន​ស្នើសុំ​ឲ្យ​នាយក​រដ្ឋមន្ត្រី អ៊ីតាលី ចាប់ខ្លួន​មហាសេដ្ឋី​រូប​នេះ ប្រគល់​ទៅ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បី​កាត់ទោស​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី RT នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

លោកស្រី Sara Cunial សមាជិកសភា​នៃ​ទីក្រុង​រ៉ូម បាន​អំពាវនាវ​ដល់​សមាជិកសភា​អ៊ីតាលី​ទាំងអស់ ឲ្យ​ប្រឆាំង​នឹង​ផែនការ នៃ​ការ​ចាក់​វ៉ាក់សាំង​ជា​កាតព្វកិច្ច​ប្រឆាំង​នឹង COVID​-19។ ព្រោះ​ផែនការ​បែបនេះ គឺ​ត្រូវ​បាន​ជម្រុ​ញដោយ​ឥស្សរជន​ពុករលួយ​មួយ​ក្រុម ដែល​លោកស្រី​ផ្ទាល់​បាន​បញ្ជា​ក់​ចំៗ​ថា​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​តស៍ គឺជា​ជនល្មើស​ដ៏​សំខាន់​ម្នាក់​ក្នុង​យុទ្ធនាការ ចាក់​វ៉ាក់សាំង​នោះ។

សមាជិកសភា​រូប​នេះ បាន​លើកឡើង​ថា៖ «អស់​រយៈពេល​ជាច្រើន​ទសវត្ស លោក ហ្គេ​តស៍ បាន​ធ្វើការ​លើ​គោលនយោបាយ​កាត់បន្ថយ​ចំនួន ប្រជាជន និង​ផែនការ​គ្រប់គ្រង​បែប​ផ្តាច់​ការ​លើ​នយោបាយ​សកល ដោយមាន​គោលដៅ​នាំមុខ​គេ ខាង​វិស័យ​កសិកម្ម បច្ចេកវិទ្យា និង​ថាមពល។»

លោកស្រី Sara Cunial បន្ថែម​ដោយ​លើកយក​សម្ដី​ដើម​របស់ លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​តស៍ ថា៖ «បើសិនជា យើង​ប្រឹងប្រែង​ធ្វើការ​ឱ្យ​បាន​ល្អ​លើ​វ៉ាក់សាំង​, សុខាភិបាល និង​ការ​បង្ក​កំណើត នោះ​យើង​អាច​នឹង​កាត់បន្ថយ​ប្រជាជន​ពិភពលោក​ពី១០ ទៅ១៥ ភាគរយ​...ហើយ​ជាមួយ​វ៉ាក់សាំង​របស់​លោក លោក ហ្គេ​តស៍ បាន​ធ្វើ​ឱ្យ​ស្ត្រី​រាប់​លាន​នាក់​នៅ​អាហ្វ្រិក មិន​អាច​មានកូន និង​ធ្វើ​ឱ្យ​កុមារ ៥០០,០០០នាក់ នៅក្នុង​ប្រទេស​ឥណ្ឌា កា្លយ​ជា​ជន​ពិការ។»

តែ​ទោះជា​បែបនេះ​ក្ដី លោកស្រី Sara Cunial មិនបាន​បញ្ជាក់​លម្អិត​ថា​តើ​លោក ប៊ី​ល ហ្គេ​តស៍ និយាយ​ពាក្យសម្ដី​ទាំងនេះ​នៅពេល​ណា ឬនៅ​ទីកន្លែង​ណា នោះ​ទេ ដោយ​គ្រាន់តែ លោ​ស្រី បាន​អំពាវនាវ​ដល់​នាយក​រដ្ឋមន្រ្តី​អ៊ីតាលី លោក Giuseppe Conte ចាប់​បញ្ជូន លោក ប៊ី​ល ហ្គេ​តស៍ ទៅកាត់​ទោស​នៅ តុលា​យុត្តិធម៌​អន្តរជាតិ​៕(ANN 007​)

ពាក្យទាក់ទង