រដ្ឋាភិបាល​ឥណ្ឌា បន្ត​បិទ​ប្រទេស ចំនួន ២សប្ដាហ៍​ទៀត ដើម្បី​ទប់ស្កាត់ COVID​-19​ ​

(អន្តរជាតិ​)៖ រដ្ឋាភិបាល​ឥណ្ឌា បានសម្រេច​ចិត្ត​បន្ត​បិទ​ប្រទេស​ចំនួន ២សប្ដាហ៍​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់ និង​គ្រប់គ្រង​ការ​ឆ្លង​រាតត្បាត COVID​-19។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន BBC នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

រដ្ឋាភិបាល​ឥណ្ឌា ក៏​នឹង​ដាក់ចេញ​នូវ​វិធានការ ឬសេចក្ដី​ណែ​នាំ​ថ្មី​ៗ មួយចំនួន ដើម្បី​អនុវត្ត​ផង​ដែរ ខណៈ​ខ្លួន​កំពុង ពិចារណា​បើក​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ។ ​

សូមជម្រាប​ថា ឥណ្ឌា បាន​ដាក់ចេញ​វិធានការ​បិទ​ប្រទេស​ទាំងមូល កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ហើយ​សាលារៀន សេវា​ដឹកជញ្ជូន​សាធារណៈ និង​ពាណិជ្ជកម្ម​មួយភាគធំ ត្រូវ​បិ​ទទា្វរ​ចាប់ពី​ពេលនោះ​មក​ដែរ។ ​

ប៉ុន្តែ រហូតមកដល់​ពេលនេះ​ការ​ឆ្លង​រាតត្បាត COVID​-19 នៅក្នុង​ប្រទេស​នេះ មិនទាន់​ថយ​ចុះ តាម​ការ​ចង់បាន​នោះ​ទេ ហើយ​នេះ​គឺ​វា​ជា​លើក​ទី ៤ហើយ ដែល​ឥណ្ឌា​អូស​បន្លាយពេល​បិទ​ប្រទេស ដើម្បី​គ្រប់គ្រង​ប្រជាជន​ជាង ១.៣ពាន់​លាន​នាក់។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី១៧ ខែឧសភា ម្សិលមិញ ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង​មេរោគ COVID​-19 ជាង ៩០,០០០នាក់ មាន​អ្នក​ស្លាប់ ២,៨៩៦នាក់ និង​អ្នកជា​សះស្បើយ ៣៦,៧៩៥នាក់​៕(ANN 007​)

ពាក្យទាក់ទង