ស.ស.យ.ក.​ អាយុ ៤១ឆ្នាំ ប្រកបដោយមោទកភាពចំពោះសមាជិក​ ដែលចូលរួមចំណែកដោយឆន្ទៈ និងភាពទទួលខុសត្រូវ ចំពោះជាតិ


(ភ្នំពេញ)៖ គិតមកដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) មានអាយុ ៤១ឆ្នាំហើយ។ នេះបើយោងតាមការចុះផ្សាយលើទំព័រ Facebook ផ្លូវការបស់ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។

ស.ស.យ.ក បានក្លាយខ្លួនពី សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា មកជា សមាគមយុវជនកម្ពុជា និងចុងក្រោយគឺ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា ស.ស.យ.ក. នៅឆ្នាំ២០១២ គឺជាអង្គការយុវជនដែលមានវិសាលភាពទូទាំងប្រទេស។

ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ ស.ស.យ.ក. បានចូលរួមចំណែកយ៉ាងសកម្មជាមួយចិត្តគំនិតឆន្ទៈ និងភាពទទួលខុសត្រូវ ហើយសម្រេចបានស្នាដៃ ក៏ដូចជាសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន។

សកម្មភាពដែល ស.ស.យ.ក បាននឹងកំពុងធ្វើនៅពេលនេះ ហើយដែលនឹងបន្តធ្វើទៅថ្ងៃអនាគតគឺផ្តើមចេញពីស្មារតី២ធ្នូ ដែលបានចារឹកជាប់ក្នុងបេះដូងរបស់សមាជិក សមាជិកាគ្រប់ៗរូប ក្នុងការបណ្តុះផ្នត់គំនិតនៃការលះបង់ ដើម្បីជាតិមាតុភូមិ។

ដ្បិតថា ស.ស.យ.ក សម្រេចបានការងារជាច្រើនក៏ពិតមែន តែស.ស.យ.ក នៅមានការងារច្រើនទៀតណាស់ដែលត្រូវធ្វើ។

ស.ស.យ.ក.​ ពិតជាមានមោទកភាពចំពោះសមាជិក​ សមាជិកាគ្រប់ៗរូប៕ (ANN007)

ស.ស.យ.ក.​  អាយុ ៤១ឆ្នាំ ប្រកបដោយមោទកភាពចំពោះសមាជិក​ ដែលចូលរួមចំណែកដោយឆន្ទៈ និងភាពទទួលខុសត្រូវ ចំពោះជាតិ


png