តុលាការផ្ដន្ទាទោសចោរប្លន់ម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកមុន


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកស្រី ស៊ លីនណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសជនជាប់ចោទឈ្មោះ សាន់ ទង ហៅ ធី  ដាក់ពន្ធនាគារកំណត់អស់មួយជីវិត ពីបទ ឃាតកម្មគិតទុកមុន យោងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

ក្នុងសវនាការ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ជនជាប់ចោទបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្ដិដូចការចោទប្រកាន់មែន។

គួររំលឹកថា  កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ ២០១៩ ជនជាប់ចោទ បានប្រើកាំបិទចាក់ យ៉ាងសុសសាច់លើជនរងគ្រោះឈ្មោះ យ៉ាន់ ជឿន ភេទប្រុស ជារត់ម៉ូតូឌុប នៅចំណុចក្នុងបន្ទប់លេខ ០៣ ផ្ទះសំណាក់ យីហោចន្ឋូត្រជាក់ចិត្ត ស្ថិតនៅផ្លូវបេតុង ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្លន់យកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FL-9986 និងចិញ្ជៀន ១វង់៕ (ANN007)

តុលាការផ្ដន្ទាទោសចោរប្លន់ម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកមុន


ពាក្យទាក់ទង

png