អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ អំពីសំណើសុំគោលការណ៍វិនិយោគលំនៅស្ថានបែបទេសចរណ៍ឆ្នេរព្រែក


(កំពត)៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សា លើសំណើសុំគោលការណ៍អនុញ្ញាតវិនិយោគ និងអភិវឌ្ឍន៍លំនៅស្ថានតាមបែបទេសចរណ៍ តំបន់ពយក្បាលរមាស ឃុំត្រពាំងសង្កែ និងកោះតូចទាំងពីរ ឃុំកំពង់សំរោងនិងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត របស់ក្រុមហ៊ុន TARGET ESTATE and ASSET MANAGEMENT។ 

លោក ដាញ់ សារី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានបញ្ជាក់ថា ក្រុមហ៊ុនTARGET ESTATE and ASSET MANAGEMENTបានស្នើសុំ៦ទីតាំង ស្ថិតនៅឃុំចំនួន៣ ដោយក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋ ហើយមានតែមួយទីតាំងប៉ុណ្ណោះដែលកំពុងដំណើរការ។ 

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានតម្រូវឲ្យក្រុមការងារថ្នាក់ខេត្តសហការជាមួយរដ្ឋបាលស្រុកទឹកឈូ បន្តដោះស្រាយធ្វើយ៉ាងណាប្រកបដោយតម្លាភាព និងយុត្តិធម៌ ពិសេសបន្តដោះស្រាយវិវាទនានារវាងក្រុមហ៊ុនជាមួយប្រជាពលរដ្ឋ៕(ANN007)

ប្រភព៖ រដ្ឋបាលខេត្តកំពត

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ អំពីសំណើសុំគោលការណ៍វិនិយោគលំនៅស្ថានបែបទេសចរណ៍ឆ្នេរព្រែក អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ អំពីសំណើសុំគោលការណ៍វិនិយោគលំនៅស្ថានបែបទេសចរណ៍ឆ្នេរព្រែក


ពាក្យទាក់ទង

png