PM​ ខេត្តតាកែវ​ ចុះ​បង្រ្កាប​ដំណាំ​កញ្ឆា​ជាង​ ៤ពាន់​ដើម​ និង​ដកហូត​កញ្ឆា​ក្រៀម​ជាង​ ១០០គីឡូក្រាម​ នៅ​ស្រុក​គិរីវង់​


(តាកែវ)៖ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងមានការសហការណ៍ជាមួយ លោក ស៊ុតខុន អភិបាលស្រុកគិរីវង់ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងបញ្ជាការដ្ឋានអាវុធហត្ថខេត្តតាកែវ បានចុះបង្រ្កាប និងកាប់ដុតកម្ទេច ចោលដំណាំកញ្ឆាបាន ៤ទីតាំង មានចំនួន ៣,៣៥០ដើម, អាងទឹក ៥, រោងស្នាក់នៅ ២កន្លែងធំៗ និងរឹបអូសកញ្ឆាក្រៀមចំនួន ៩៨គីឡូក្រាមស្មើនឹង ១៥បាវ រថយន្តហាយឡែនឌ័រ ១គ្រឿង និងឃាត់ខ្លួនអ្នកចាំចំការម្នាក់មានឈ្មោះ ធីម ណា ភេទ​ប្រុស អាយុ ២៨ឆ្នាំ មុខរបបរមិនពិតប្រាកដ រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

គួរបញ្ជាក់ថា តំបន់ជួរភ្នំបាយ៉ង់កោ ដែលស្ថិតនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ គឺជាទីតាំងដាំដំណាំកញ្ឆាខុសច្បាប់ ដុះស្លែរាប់សិបឆ្នាំមកហើយ ហើយបើទោះបីជាសមត្ថកិច្ចប្រឹងប្រែងបង្រ្កាបយ៉ាងណា ក៏ជនខិលខូចនៅតែបន្តលួចដាំដោយនាំទៅលក់នៅប្រទេសវៀតណាម ដោយកញ្ឆាក្រៀមមួយគីឡូលក់បានក្នុងតម្លៃប្រមាណជាង ៥០០ដុល្លារ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ (ANN 007)

PM​ ខេត្តតាកែវ​ ចុះ​បង្រ្កាប​ដំណាំ​កញ្ឆា​ជាង​ ៤ពាន់​ដើម​ និង​ដកហូត​កញ្ឆា​ក្រៀម​ជាង​ ១០០គីឡូក្រាម​ នៅ​ស្រុក​គិរីវង់​ PM​ ខេត្តតាកែវ​ ចុះ​បង្រ្កាប​ដំណាំ​កញ្ឆា​ជាង​ ៤ពាន់​ដើម​ និង​ដកហូត​កញ្ឆា​ក្រៀម​ជាង​ ១០០គីឡូក្រាម​ នៅ​ស្រុក​គិរីវង់​ PM​ ខេត្តតាកែវ​ ចុះ​បង្រ្កាប​ដំណាំ​កញ្ឆា​ជាង​ ៤ពាន់​ដើម​ និង​ដកហូត​កញ្ឆា​ក្រៀម​ជាង​ ១០០គីឡូក្រាម​ នៅ​ស្រុក​គិរីវង់​

 


png