កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​អត់ច្បាប់ ១កន្លែង​

(សៀមរាប​)៖ មន្ត្រី​អាវុធហត្ថ​ផ្ទៃ​ប្រទេស បាន​ឲ្យដឹង​ថា សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​មូលដ្ឋាន កាលពី​រសៀល​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ បាន​ចុះទៅ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ល្មើសច្បាប់​មួយ​កន្លែង ខណៈ​ម្ចាស់​ទីតាំង​គេចខ្លួន ស្ថិតនៅ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប។

អាវុធហត្ថ​ខេត្តសៀមរាប បាន​ឲ្យដឹង​ថា នៅក្នុង​ប្រតិបត្តិ​ការ​នេះ​មានការ​ចូលរួម​ពីសំណាក់​អាវុធហត្ថ​ក្រុង និង​លោក វរសេនីយ៍ឯក សេង វុទ្ធី មេបញ្ជាការ​រង​ខេត្តសៀមរាប​សហការ​ជាមួយ កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស ក្រោម​ការដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ភឿក ភា​រម្យ និង​លោក ម៉ុង ប៊ុ​នលីម នាយ​ខណ្ឌ​រដ្ឋាភិបាល​ព្រៃឈើ​ខេត្តសៀមរាប សម្របសម្រួល​ដោយ​លោក កើត វណ្ណា​រ៉េ​ត ​ព្រះរាជអាជ្ញា នៃអយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប។

មន្ត្រី​ដដែល​បន្ត​ថា ប្រតិបត្តិ​ការ​នេះ​រក​ឃើញ​វត្ថុ​តាង៖ ម៉ាស៊ីន​រ៉ៃ​ចំនួន ២គ្រឿង​, ឈើ​ប្រភេទ​លេខ១ចំនួន ៣៦ដុំ ស្មើ​និង១,៥៧៧ម៉ែត្រគូប បាន​ប្រគល់ឲ្យ​ខណ្ឌរដ្ឌ​បាល​ព្រៃឈើ​ខេត្តសៀមរាប ដើម្បី​បន្ត​និ​តិ​វិធី។

ទោះ​យ៉ាងណា​សមត្ថកិច្ច មិនទាន់​បញ្ជាក់​អត្តសញ្ញាណ​ម្ចាស់​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ខាងលើ​នេះ​នៅឡើយ​ទេ ខណៈ​ម្ចាស់ផ្ទះ​កំពុង​គេចខ្លួន។

ប្រភព​បាន​បង្ហើប​ថា នៅក្នុង​ទីរួមខេត្ត​សៀមរាប មាន​ទីតាំង​រោង​សិប្បកម្ម​ច្នៃ​ឈើ​មិន​តិច​ជាង ៣០កន្លែង​នោះ​ទេ ហើយ​គេ​មិនដឹង​ថា​មានច្បាប់ ឬយ៉ាងណា​នោះ​ទេ ជាពិសេស​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ នេះ​តែម្តង​៕(ANN តាំង ហូ​)

ពាក្យទាក់ទង