ថ្នាំញៀន៤០គីឡូក្រាម​ ត្រូវ​បាន​បង្ក្រាប​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ និង​ជនសង្ស័យ៤នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្តកំពង់ធំ​

ទំហំអក្សរ៖

(កំពង់ធំ​)៖ ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ​ បាន​ដឹកនាំ​កម្លាំង​ចុះ​បង្រ្កាប​បទល្មើស​គ្រឿងញៀន​ ជា​លក្ខ​ព:ទ្រង់ទ្រាយ​ធំ​ ចាប់ខ្លួន​ជនសង្ស័យ៤នាក់​ និង​ដកហូត​ថ្នាំញៀន៤០គីឡូក្រាម​។

ប្រតិបត្តិ​ការ​នេះ​ បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី២១តុលា​ ឆ្នាំ២០១៩​ នៅ​ចំណុច​ភោជ​នី​ដ្ឋាន​ យីហោ​ រស់​ សុ​ខខុម​ បណ្ដោយ​ផ្លូវជាតិ​លេខ៦​ ស្ថិត​ភូមិ​សំណាក​ ឃុំ​កកោះ​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​។ នៅក្នុង​ការ​បង្ក្រាប​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​សង្ស័​ត៤នាក់​ ជនជាតិ​ថៃ​ម្នាក់​ និង​ខ្មែរ៣នាក់​ ដក​ហូត​គ្រឿង​ញឿ​នបាន៤០ដុំ​ធំ​ មាន​ទម្ងន់​ស្មើនឹង​ ៤០គីឡូក្រាម​។

សមត្ថកិច្ច​ខេត្តកំពង់ធំ​ បាន​និយាយ​ថា​ ការ​បង្ក្រាប​គ្រឿងញៀន​ ដែល​មាន​លក្ខណ:ទ្រង់ទ្រាយ​ធំ​ នៅក្នុង​ពេលនេះ​ គឺ​ក្រោម​ការដឹកនាំ​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ​ លោក​អ៊ិ​ត សុធា​ អមដំណើរ​ដោយ​លោក​ សាយ​ វាសនា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ធំ​ ដោយមាន​ការចូលរួម​ពី​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​របស់ក្រ​សួង​មហាផ្ទៃ​ ផង​នោះ​ដែរ​។ លោក​ថា​ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ទាំង៤នាក់​ ដែល​តហរូវ​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃនេះ​ គឺ​ ​

១. ឈ្មោះ​ គន់​ វណ្ណៈ​

២. សុខ​ ប៊ុ​នសិរិ​ឆៃ​

៣. សាក់​ សេង​សង​

៤. ឈ្មោះ​ លី​ តឹក​ ​ព្រមទាំង​បាន​ដកហូត​គ្រឿងញៀន​ ៤០គីឡូក្រាម​ និង​រថយន្ត​ ២គ្រឿង​ផង​ដែរ​។

ខណ:នេះ​ ជនសង្ស័យ​ទាំង៤នាក់​ និង​ថ្ម​ញៀន​ ៤០ដុំ​ធំ​ មាន​ទម្ងន់​ស្មើ​ ៤០គីឡូក្រាម​ កំពុង​ស្ថិត​ក្រោម​ការសាកសួរ​ និង​រក្សាទុក​ ពី​កន្លង​ការិយាល័យ​ប្រឹង​គ្រឿងញៀន​ នៃ​ស្នងការ​ដ្ឋាន​ខេត្តកំពង់ធំ​ ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាកា​តខេត្ត​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ថ្នាំញៀន៤០គីឡូក្រាម​ ត្រូវ​បាន​បង្ក្រាប​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ និង​ជនសង្ស័យ៤នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្តកំពង់ធំ​ ថ្នាំញៀន៤០គីឡូក្រាម​ ត្រូវ​បាន​បង្ក្រាប​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ និង​ជនសង្ស័យ៤នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្តកំពង់ធំ​ ថ្នាំញៀន៤០គីឡូក្រាម​ ត្រូវ​បាន​បង្ក្រាប​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ និង​ជនសង្ស័យ៤នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្តកំពង់ធំ​ ថ្នាំញៀន៤០គីឡូក្រាម​ ត្រូវ​បាន​បង្ក្រាប​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ និង​ជនសង្ស័យ៤នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្តកំពង់ធំ​