ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេ​ត្ត្តរតនគិរី​​លោក​ស៊ុន​ ប៉ូលី​ន ត្រូវ​បាន​ដក​តំណែង​

ទំហំអក្សរ៖

(រតនគិរី​)៖ ដក​តំណែង​ប្រធានមន្ទីរ​សាធារណការ​ខេត្តរតនគិរី​ ស៊ុន​ ប៉ូលី​ន ក្រោយ​បែកធ្លាយ​រឿង​ពុករលួយ​ ដែល​ត្រូវ​បាន​សារព័ត៌មាន​ជាច្រើន​អង្គភាព​ចេញផ្សាយ​ភាព​មិន​ប្រក្រតី​ពាក់​ព័ន្ធ​នឹ​ងការ​ដក​ថវិការ​អង្គភាព​ប្រើប្រាស់​មិន​មាន​កម្លា​ភាព​។

ប្រធានមន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ដក​យក​ កញ្ចប់​ថវិកាជាតិ​យក​មក​ចាយ​មិនបាន​យក​មក​ធ្វើ​ផ្លូវ​ ហើយ​ក៏​ត្រូ​បាន​បែកធ្លាយ​។

លោក​ស៊ុន​ ប៉ូលី​ន ប្រធានមន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តរតនគិរី​ ត្រូវ​បាន​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បានសម្រេច​ដកហូត​តំណែង​ ក្រោយពី​បែកធ្លាយ​រឿង​ពុករលួយ​យក​បន្លំ​ថវិកាជាតិ​អស់​រាប់​រយ​លាន​រៀល​សម្រាប់​ធ្វើ​ផ្លូវ​ យក​ទៅ​ដាក់​ហោ​ប៉ាវ​ខ្លួន​នោះ​។

សូម​បញ្ជាក់​ថា​ ផ្លូវ​មួយ​ខ្សែ​ ស្ថិតនៅ​ក្នុង​ភូមិ​ចាអ៊ុង​កែវ​ ឃុំ​ចាឣុង​ ស្រុក​អូរជុំ​ ខេត្តរតនគិរី​ គឺ​ប្រធានមន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តរតនគិរី​ ស៊ុន​ ប៉ូលី​ន បាន​លើក​គម្រោ​ងជុស​ជុល​ ហើយក៏​បាន​ដក​យក​ថវិកា​ចំណាយ​ចាយ​អស់​តាំងពី​ខែ​កក្កដា​មក​ម៉្លេះ​ ប៉ុន្តែ​មិន​យក​មក​ធ្វើ​ផ្លូវ​នោះ​ទេ​ ដោយ​បែកធ្លាយ​រឿង​ពុករលួយ​នេះ​ ត្រូវ​សារព័ត៌​មាន​ជាច្រើន​បាន​ចេញផ្សាយ​ រហូត​ឈាន​ដល់​គណ:កម្មា​ការ​អន្តរក្រសួង​ចុះ​ធ្វើ​អធិការកិច្ច​រក​ឃើញ​កំហុស​មិន​ប្រក្រតី​ពាក់​ព័ន្ធ​ទៅនឹ​ងករណី​ខាងលើ​របស់​លោក​ ស៊ុន​ ប៉ូលី​ន នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តរតនគិរី​ ទើប​ធ្វើ​ឱ្យ​លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ក៏បាន​សម្រេច​ដក​តំណែង​ ដើម្បី​បញ្ចប់​ការរិះគន់​ និង​កែ​ទម្រ​ង់​ការងារ​។

ការ​ដក​តំណែង​របស់​លោក​ស៊ុន​ ប៉ូលី​ន ពី​ប្រធានមន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តរតនគិរី​ មក​បញ្ឈ​ជើង​នៅ​ក្រសួង​នេះ​ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្តរតនគិរី​ រួម​នឹ​ងមន្ត្រី​ក្រោម​ឱវា​ទស្វា​គមន៌​ចំពោះ​ចំណាត់ការ​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ដែល​បាន​ចាត់វិធានការ​លើ​មន្ត្រី​គ្រាប់ល្ពៅ​ស្ងោ​តែប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (ACU​) គួរតែ​បើក​កា​រសើប​អង្កេត​លើ​ករណីនេះ​បន្ថែម​ទៀត​ និង​ចាត់វិធានការ​លើ​មន្ត្រី​នេះ​ ដែល​ហ៊ា​នយ​កស្ថាប័​ណរដ្ឋ​អំពើពុករលួយ​តាមអំពើចិត្ត​ ដើ​ម្បី​ជា​គំរូ​ល្អ​សម្រាប់​ដល់​មន្ត្រី​ផ្សេង​ៗទៀត​។ ជាមួយគ្នា​នេះ​លោក​ទេស​រដ្ឋមន្ត្រី​ បាន​ប្រគល់​ភារ​កិ​ច្ច​ដល់​លោក​ សាយ​ សា​មាន​ ជា​អនុប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តរតនគិរី​ មក​ជា​ប្រធាន​ស្ដីទី​មន្ទីរ​ ដើម្បី​ដឹកនាំ​មន្ទីរ​មួយ​នេះ​ផង​ដែរ​៕ ដោយ​៖ គតិ​យុត្ត​

ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេ​ត្ត្តរតនគិរី​​លោក​ស៊ុន​ ប៉ូលី​ន ត្រូវ​បាន​ដក​តំណែង​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេ​ត្ត្តរតនគិរី​​លោក​ស៊ុន​ ប៉ូលី​ន ត្រូវ​បាន​ដក​តំណែង​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេ​ត្ត្តរតនគិរី​​លោក​ស៊ុន​ ប៉ូលី​ន ត្រូវ​បាន​ដក​តំណែង​