សណ្ដែកសៀង​ឆ្នាំ២០១៩នេះ​ តម្លៃ​ថ្លៃ​ជាង​ឆ្នាំទៅ​ តែ​ទិន្នផល​ធ្លាក់ចុះ​

ទំហំអក្សរ៖

(រត​គិរី​)៖ សណ្ដែក​សៀង​ឆ្នាំ២០១៩នេះ​ តម្លៃ​មានការ​កើនឡើង​ បើ​ប្រៀបធៀប​នឹង​ឆ្នាំទៅ​តែ​ទិន្នផល​នៅតែ​ជា​ធ្លាក់ចុះ​ នេះ​ជា​ការ​លើកឡើង​របស់​កសិករ​ម្នាក់​ គឺ​លោ​កកែម​ ផល​ អាយុ៤៥ឆ្នាំ​ដែល​ កំពុង​ប្រមូល​ផល​សណ្ដែក​សៀង​ក្នុង​ចម្ការ​គាត់​ ប្រមាណ៦ហិ​កតា​ ស្ថិតនៅ​ភូមិ​តាអង​ ឃុំ​តាង​អង​ ស្រុក​កូនមុំ​ ខេត្តរតនគិរី​ កាលពី​រសៀល​ថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០១៩នេះ​។ លោក​បន្ត​ថា​ តម្លៃ​ឆ្នាំនេះ​អាច​ទទួលយក​បាន​ តែ​គួរ​ឱ្យ​ស្ដាយ​ទិន្នផល​មិនសូវ​ទទួល​បាន​ច្រើន​នោះ​ទេ​ ពីព្រោះ​ដូច​ឆ្នាំទៅ​អ៊ីចឹង​ដែល​ គឺ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​ពេក​ក្នុង​ដើមរដូវ​ដាំដុះ​ ទើប​ធ្វើ​ឱ្យ​ពួកគាត់​ដាំដុះ​យឺត​ពេល​។

ចំពោះ​តម្លៃ​វិញ​បើ​ឈ្មួញ​ចុះ​មក​ប្រមូល​ទិញ​ដល់​ចម្កា​រម្លៃ១​,៨៥០រៀល​ ​;ដែល​ក្នុង​១គីឡូក្រាម​ បើ​ដឹក​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​ដល់កន្លែង​គេ​វិញ​តម្លៃ១​,៩០០​ ទៅ១​,៩៥០រៀល​ក្នុង១គីឡូក្រាម​ បើ​ប្រៀបធៀប​ឆ្នាំទៅ​គិត​ត្រឹម​ប្រមូល​ផល​ដើមដៃ​ដូចគ្នា​នេះ១គីឡូក្រាម១​,៦៣០រៀល​ ទៅ១​,៦៥០តែប៉ុណ្ណោះ​។

កសិករ​ដដែល​បាន​អះអាង​ថា​ ទិន្នផល​សណ្ដែកសៀង​ឆ្នាំនេះ​ ប្រសិនបើ​ល្អ​នោះ​ ទទួល​បាន​ចន្លោះ​ពី១តោន៨០០គីឡូក្រាម​ ទៅ២តោន​ ក្នុង១ហិ​កតា​ ហើយ​បើដ​ី​ថ្មី​អាច​ទទួល​ទិន្នផល២តោន​កន្លះ​ក៏មានដែរ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ ពួកគាត់​ប្រមូល​ផល​បាន​ត្រឹមតែ៧០០គីឡូក្រាម​ ទៅ៨០០គីឡូក្រាម​ ប៉ុណ្ណោះ​ក្នុង១ហិ​កតា​។

លោក​ សែម​ រឿន​ ប្រធាន​ការិយាល័យ​ក្សេត្រ​សា​ស្ត្រ នៃ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តរតនគិរី​បាន​ទទួលស្គាល់​ថា​ ឆ្នាំ២០១៩នេះ​ ការ​ដាំដុះ​ដំណាំ​សណ្ដែកសៀង​របស់​កសិករ​នៅ​ខេត្តរតនគិរី​បាន​ជួប​បញ្ហា​ប្រឈម​ប្រាកដ​មែន​ ព្រោះ​ដោយ​សា​រតែប​ណ្ដា​លម​កពី​អាកាសធាតុ​មិន​អំណោយផល​សម្រាប់​ពួកគាត់​ដាំដំណាំ​សណ្ដែកសៀង​ ចំណែក​ឯកសិករ​ មួយចំនួន​ធំ​ បាន​ប្រើប្រាស់​ថ្នាំ​បាញ់​ស្មៅ​ទៅលើ​ផ្ទៃដី​ដំណាំ​សណ្ដែក​លើស​កំណត់​ពេក​ក៏​ជា​កត្តា​ធ្វើ​ឱ្យ​ជួប​នូវ​បញ្ហា​ធ្លាក់ចុះ​ទិន្ន​ផលផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ ខេត្តរតនគិរី​ក្នុង​ឆ្នាំ២០១៩នេះ​ មានផ្ទៃ​ដី​ដាំដុះ​ដំណាំ​ សណ្ដែកសៀង​ចំនួន២​,៦៨៦ហិ​កតា​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៨មាន​ចំនួន៣​,៥៧១ហិ​កតា​ គឺ​មានការ​ថយ​ចុះ​ ៨៨៥ហិ​កតា​។ មូល​ហេ​តុ​នេះ​ការ​ថយ​ចុះ​ នៃ​ផ្ទៃដី​ដាំដុះ​សណ្ដែក​សៀក​នេះ​ គឺ​ឆ្នាំ​កន្លងមក​កសិករ​ដាំ​តាមចន្លោះ​រង​ចម្ការកៅស៊ូ​ និង​ចន្លោះ​រង​ចម្ការ​ស្វាយចន្ទី​ ហើយ​នៅពេល​ដំ​ណាំ​កសិ​ឧស្សាហកម្ម​ទាំងនេះ​ ពេល​វា​ធំ​បែកមែក​សាខា​ គឺ​មិន​អាច​ដាំ​សណ្ដែក​បាន​ទៀត​ទេ​៕ ដោយ​៖ គតិ​យុត្ត​

សណ្ដែកសៀង​ឆ្នាំ២០១៩នេះ​ តម្លៃ​ថ្លៃ​ជាង​ឆ្នាំទៅ​ តែ​ទិន្នផល​ធ្លាក់ចុះ​ សណ្ដែកសៀង​ឆ្នាំ២០១៩នេះ​ តម្លៃ​ថ្លៃ​ជាង​ឆ្នាំទៅ​ តែ​ទិន្នផល​ធ្លាក់ចុះ​