ផ្ទះ០១ខ្នង ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេ​ច ហ៊ុន​ សែន​ បាន​ប្រគល់​ជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន​ខេត្ត​កំ​ពង់​ឆ្នាំង​

ទំហំអក្សរ៖

(កំ​ពង់​ឆ្នាំង​)៖ ផ្ទះ០១ខ្នង​ទៀតហើយ​ ដែល​ជាអំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ត្រូវ​បាន​ប្រគល់​ជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន​កម្ពុជា​នៅ​ស្រុក​ជល​គិរី​ ខេត្ត​កំពង់ឆ្នាំង​។

ការ​ចុះទៅ​ប្រគល់​ផ្ទះ​ជូន​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង៧​ កាល​ព្រឹក​ថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០១៩​ នៅ​តំបន់​ចុងកាត់​មា​ត់ញោ​គឆ្លងទន្លេ​ឯស្រុក​ជល​គិរី​ខេត្ត​កំពង់ឆ្នាំង​។ ក្នុង​ពិធី​ប្រគល់​ទទួល​ផ្ទះ០១ខ្នង​ទៀត​នេះ​ ជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន​ ក្រោម​អធិបតីភាព​អភិបាល​គណៈ​អភិបាលខេត្ត​ និង​ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​លោ​កឈួច​័​ន្ទ​ ឌឿន​ អម​ដំណាង​ដោយ​ឧត្តមសេនីយ៍​ទោ​ធន​ ធឿន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ខេត្ត​ ប្រធាន​ ស.អ.ក​ ខេត្ត​កំពង់ឆ្នាំង​លោ​កឧុ​ត្ត​មសេនីយ៍​ទោ​ធន​ ធឿន​ និង​មានការ​អញ្ជើញ​ ចូលរួម​ពីសំណាក់​លោក​មេបញ្ជាការ​ផ្នែកសឹករង​ជល​គិរី​ក្រុមការងារ​ ស.អ.ក​ ខេត្ត​ស្រុក​ជាមួយ​កម្លាំង​សមត្ថកិច្ច​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។ លោក​ឧត្តមសេនីយ៍​ទោ​ធន​ ធឿន​ បាន​រាយការណ៍​ជូន​នូវ​របាយការណ៍​សង្ខេប​ ស្ដីពី​ការសាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​ ជូន​ដល់​អង្គពិធី​បាន​ជ្រាប​រួចមក​ និង​បាន​គោរព​អញ្ជើញ​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មាន​មតិ​សំណេះសំណាល​ដល់​ប្រជា​ពរ​ដ្ឋ​ទាំងអស់​ និង​បាន​ធ្វើពិធី​ប្រគល់​ផ្ទះ​ ជូន​ដល់​សមាជិក​អតីត​យុទ្ធជន​ឈ្មោះ​ញ៉ឹ​ក ហៀង​ ភេទប្រុស​ (ពិការ​ភាព​) ស្ថិតនៅ​ភូមិ​អន្លុង​មេត្រី​ ឃុំ​ពាមឆ្កោក​ ស្រុក​ជល​គិរី​ ខេត្ត​កំពង់ឆ្នាំង​។

ក្នុង​ពិធី​នេះ​ក៏​មានការ​ជួយឧបត្ថម្ភ​ពីអ​ភិបាល​ខេត្ត​ ប្រធាន​ ស.អ.ក​ និង​សប្បុរសជន​នានា​ជា​ថវិកា​សរុប​ចំនួន១​,១០០​,០០០រៀល​ ឃី​តមួយ​កញ្ចប់​ មេមាន់​រស់​ចំនួន០៤ក្បាល​ កូន​ដូង​ចំនួន០២ដើម​ និង​គ្រឿងឧបភោគបរិភោគ​បរិភោគ​មួយចំនួន​ផង​ដែរ​។

នៅ​បញ្ចប់​ពិធី​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ណែនាំ​ និង​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​ ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ​ និង​កុំ​ជឿ​លើ​ការឃោសនា​របស់​ជន​អគតិ​មួយចំនួន​ ដែល​ចិញ្ចឹមចិត្ត​វាយប្រហារ​រាជ​រដ្ឋា​ភិ​ បាល​ស្របច្បាប់​ដែល​កើត​ចេញពី​ការបោះឆ្នោត​ដោយ​ឆន្ទះ​របស់​ប្រជាពលរដ្ឋ​ និង​ជូនពរ​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​។

សូម​បញ្ជាក់​ផង​ដែរ​ថា​កាល​ថ្ងៃទី១៧តុលា​ នេះ​ក៏​មានការ​ដឹកជញ្ជូន​ឈើ​គ្រឿង​ និង​សម្ភារ​យក​ទៅ​ធ្វើ​ផ្ទះ​ជូន​អតីត​យុទ្ធជន​នៅ​ស្រុក​រលាប្អៀ​រ និង​ក្រុង​កំពង់ឆ្នាំង​ ដើម្បី​សម្រាប់​ជម្រក​ ក្នុង​ការ​រស់​នៅ​ប្រកបដោយ​ជីវភាព​ល្អ​ប្រសើ​ផង​ដែរ​។ បើ​យោង​តាម​របាយ​ការ​ណ៍​របស់​មេបញ្ជាការ​សឹក​រង​ខេត្ត​កំ​ពង់​ឆ្នាំង និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​ បាន​ឱ្យ​ដឹង​តា​មរ​យញ​ទូរ​សព្ទ​នៅ​វេលា​ម៉ោង១០​ និង៥៧នាទី​នា​ថ្ងៃទី១៧​ តុលា​នេះ​ថា​ អតី​តយុទ្អ​ជន​ជន​ពិការ​ ក្នុង​ខេត្ត​កំពង់ឆ្នាំង​សរុប​មាន១០៨៦នាក់​ និវត្តន៍​ជន​មាន៨៣នាក់​ បាត់បង់​សមត្ថភាព​មាន៥៤នាក់​ ដោយឡែក​ផ្ទះ​ដែល​បាន​ប្រគល់​ជូន​អតីត​យុទ្ធជន​ តាំង​ពីរ​ឆ្នាំ២០១៨មកដល់​ឆ្នាំ​២០១៩នេះ​ សរុប​មាន២១៧ខ្នង​ ក្នុង​នោះ​ផ្ទះ​២០ខ្នង​ទៀត​កំ​ពុ​ងរៀប​ចំ​បន្ត​ដំឡើង​ផង​ដែរ​៕ ដោយ​៖ សុ​ក្ខារិ​ន

ផ្ទះ០១ខ្នង ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេ​ច ហ៊ុន​ សែន​ បាន​ប្រគល់​ជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន​ខេត្ត​កំ​ពង់​ឆ្នាំង​ ផ្ទះ០១ខ្នង ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេ​ច ហ៊ុន​ សែន​ បាន​ប្រគល់​ជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន​ខេត្ត​កំ​ពង់​ឆ្នាំង​ ផ្ទះ០១ខ្នង ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេ​ច ហ៊ុន​ សែន​ បាន​ប្រគល់​ជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន​ខេត្ត​កំ​ពង់​ឆ្នាំង​