មនុស្ស​ស្លាប់​ម្នាក់​ របួសធ្ងន់២នាក់​ ឆេះ​ផ្ទះ​តូប១២ខ្នង​ រថយន្ត២គ្រឿង​ ម៉ូតូ៣គ្រឿង​ និង​លុយ​ប្រមាណ១ម៉ឺន​ដុល្លា​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ប៉ោយប៉ែត​ (Update)

ទំហំអក្សរ៖

(បន្ទាយមានជ័យ​)៖ មនុស្សម្នាក់​ត្រូវ​បាន​ស្លាប់​ ឆេះ​ផ្ទះ​តូប​លក់​ហ្គាស់​១២ខ្នង​ រថយន្ត២គ្រឿង​ម៉ូតូ៣គ្រឿង​ និង​លុយ​ប្រមាណ១ម៉ឺន​ដុល្លា​រ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្លាយជា​អគ្គិ​ភ័យ​ទៅ​លើ​កន្លែង​លក់​ហ្គា​សនៅ​ក្រុង​ប៉ោយប៉ែត​។ ប៉ុន្តែ​កម្លាំង​ពាក់ព័ន្ធ​ អជ្ញា​ធរ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​តស៊ូ​គ្រប់គ្រង​បាន​វិញ​។

មន្ត្រី​ប្រាប់​ថា​ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្លាយជា​អគ្គិ​ភ័យ​ផ្ទុះ​ធុង​ហ្គា​ស់​នោះ​ កើតឡើង​ពី​ម៉ោង១១​ និង១៥នាទី​យប់ ​កាលពី​ថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០១៩​ នៅ​លើ​ផ្លូវជាតិ​លេខ៥​ ចំណុច​ម៉ុង​ចិន​ ក្នុង​ភូមិ​គីឡូ​លេខ៤​ សង្កាត់​ផ្សារកណ្ដាល​ ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។

មន្ត្រី​បន្ត​ថា​ ដំបូង​គឺ​រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2E​ ៧៤៧៧​ បាន​បើក​មក​ពី​ទិសខាងលិច​ លុះដល់​ចំណុច​កើតហេតុ​ ក៏បាន​ទៅ​បុក​ម៉ូតូ​កង់​បី​ ហើយ​បន្ត​ទៅ​បុក​ម៉ូតូ​ ដែ​លប​ញ្ឈ​រទុក​នៅ​លើចិញ្ចើម​ផ្លូវ​ ដោយ​អូស​ជាប់​ជនរងគ្រោះ​ពីមុខ​រថយន្ត​ ហើយ​រុ​ញទៅ​បុក​ផ្ទះ​តូប​លក់​ហ្គាស់​ បណ្ដាល​ផ្ទុះ​ឆេះ​តែ​ម្ដ​ង។

មនុស្ស​ស្លាប់​ម្នាក់​ របួសធ្ងន់២នាក់​ ឆេះ​ផ្ទះ​តូប១២ខ្នង​ រថយន្ត២គ្រឿង​ ម៉ូតូ៣គ្រឿង​ និង​លុយ​ប្រមាណ១ម៉ឺន​ដុល្លា​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ប៉ោយប៉ែត​ (Update)

ដែល​បង្ក​រឱ្យ​ឆេះ​មនុស្សម្នាក់​ឈ្មោះ​ធី​ សុធី​ (ភេទ​ស្រី​ អាយុ២៩ឆ្នាំ​ប្រកបរបរ​លក់​ស្បែកជើង​នៅ​ផ្សារ​រោង​ក្លឿ​ឃុំ​ខ្ល​ងលឹ​កស្រុក​អារញ្ញ​ប្រា​ថេ​តខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​ ហើយ​ស្នាក់នៅ​បន្ទប់​ជួល​នៅ​ផ្សារកណ្ដាល​ក្រុង​ប៉ោយប៉ែត​ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​/ឃុំ​ស្លាកែត​ស្រុក​/ខេត្តបាត់ដំបង​) ខ្លោច​ស្លាប់​ និង​របួស​ធ្ងន់ទៅលើ​មនុស្ស​ប្រុស​ចំនួន​២នាក់​ ហើយ​ក៏បាន​ ឆេះ​ឡាន២គ្រឿង​ ដែល​១គ្រឿង​ ម៉ាក​តូ​យ៉ូ​តា​កាម​រី​ឆ្លាម​ និង​ម៉ាក​ធុន​ត្រា​ ម៉ូតូ៣គ្រឿង​ ម៉ូតូ​កង់​បី១​ គ្រឿង​ថែមទៀត​ផង​។

ក្នុង​ករណី​ខាងលើ​នេះ​ តូប​លក់​ហ្គាស់៦តូប​ តូប​លក់​ចាប​ហួយ១តូប​ តូប​ជួសជុល​ម៉ូតូ១តូប​ តូប​លាង​ម៉ូតូ១តូប​ តូប​ស្នាក់នៅ៣តូប​ និង​ធុង​ផ្ទុក​ហ្គាស់​តូច​ធំ​ និង​សម្ភារ​មួយចំនួន​ត្រូវ​បាន​ឆេះ​ រួម​ទាំង​បាន​បាត់បង់​ និង​ឆេះ​ប្រាក់​ខ្មែរ៤.៦០០.០០០រៀល​ ប្រាក់​បាត២៦.០០០បាត​ ប្រាក់​ដុល្លា៨.០៥០ដុល្លារ​អា​មេ​រិក​។

លោ​កធិន​ សុិ​នដេ​ត បាន​បញ្ជាក់​ថា​៖ ក្នុង​ប្រ​តិប​ត្តិ​ការ​ជួយ​សង្គ្រោះ​ កម្លាំង​នគរបាល​ រួម​ជាមួយ​ក្រុម​ហ៊ុ​នកា​ស៊ី​ណូ​ និង​ផ្នែកឯកជន​ផ្សេងទៀត​ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ចំនួន០៤គ្រឿង​ ដែល​មាន​រថយន្ត​ក្រុម​ហ៊ុន​ត្រូ​ពី​កា​ណា០១គ្រឿង​ រថយន្ត​ក្រុមហ៊ុន​កា​ស៊ី​ណូ​ផ្កាយ​ប្រាំ​គ្រឿង​ រថយន្ត​នគរបាល​ស្រុក​អូរជ្រៅ០១គ្រឿង​ រថយន្ត​នគរបាល​ក្រុង​ប៉ោយប៉ែត០១គ្រឿង​ និង​ប្រើប្រាស់​ទឹក​អស់​ចំនួន១១​ឡាន​ រហូតដល់​អគ្គិ​ភ័យ​ត្រូវ​បាន​រលត់​ទាំងស្រុង​ ហើយ​សមត្ថកិច្ច​អាច​គ្រប់គ្រង​ស្ថាន​ការបាន​រហូត​ដល់ទៅ​ម៉ោង៣​ រំលង​អាធ្រាត្រ​ចូល​ថ្ងៃទី១៥​។

លុះដល់​ព្រឹក​ថ្ងៃ​ទី១៥​ ទើប​មន្ត្រី​អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះទៅ​ពិនិត្យ​ អង្កេត​ និង​ចាត់ការ​តាម​ជំនាញ​ខ្លួន​។ ក្នុង​នោះ​មាន​ការ​តាម​ចាប់ខ្លួន​ជន​បង្ក​ និង​ធ្វើការ​ស្រាវជ្រាវ​ឈ្មោះ​ជរងគ្រោះ​ និង​ស្រង់​ទិន្នន័យ​ខូចខាត​សរុប​ទាំងមូល​៕ ដោយ​៖ ឃិន​ គន្ធា​