មន្ត្រី​ជំនាញ ពិនិត្យ​រថយន្ដ​យី​ឌុប ២គ្រឿង​ដឹកឈើ​ចូល​ដេប៉ូ​ឈើ រួច​ក៏​ទៅវិញ​យ៉ាង​លឿន

​(សៀមរាប​)៖ សមត្ថកិច្ច​ចម្រុះ កាលពី​ព្រឹក​ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០កន្លងទៅ បាន​ចុះ​ត្រួតពិនិត្យ​រថយន្ត​យី​ឌុប ២គ្រឿង​ដឹកឈើ​ចូល​ដេប៉ូ​ឈើ​ដ៏​ធំ និង​ផ្តាច់​មុខ​នៅក្នុង​ខេត្តសៀមរាប រួច​ក៏​ត្រលប់​ទៅវិញ​យ៉ាង​លឿន។

ប្រភព​ពីទី​តាំង​ខាងលើ បាន​ឲ្យដឹង​ថា កាលពី​ព្រឹក​ថ្ងៃទី៣ ខែឧសភា គេ​បានឃើញ​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមមាន៖ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​, នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​, កងរាជអាវុធហត្ថ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះទៅ​ពិនិត្យ​ដេប៉ូ​ឈើ​ផ្តាច់​មុខ​ប្រចាំ​ខេត្តសៀមរាប មួយ​គឺ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ ក្នុង​ភូមិ​រលួស​ខាងលិច​ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។ ក្រោយពី សមត្ថកិច្ច​ពិនិត្យ​រួច ក៏​នាំគ្នា​ត្រលប់​ទៅវិញ​អស់។ប្រភព​បញ្ជាក់​ថា ឈើ​ទាំងនោះ​ជា​ឈើ​លេខ ២ដែល​ឈ្មួញ​ដឹក​ពី​ស្រុក​លំផាត់ ខេត្ត​រតនគីរី។ ​

ជុំវិញ​ករណីនេះ លោក ម៉ុង ប៊ុ​នលីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប  ​បាន​ឲ្យដឹង​ថា ក្រោយ​ចុះទៅ​ពិនិត្យ​ឈើ​លេ ខ ២នៅ​ដេប៉ូ​ឈើ​នៅ​ភូមិ​រលួស​ខាងលិច​ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នោះ សមត្ថកិច្ច រក​ឃើញថា ម្ចាស់​ដេប៉ូ​បាន​ដឹក​តាមច្បាប់​ត្រឹមត្រូវ ដែល​ក្នុង ១ឡាន​ដឹក​ចំនួន ១៥ម៉ែត្រគូប។

លោក បន្ត​ថា ឈើ​ទាំងនោះ​ជា​ឈើ​លេខ ២ដែលគេ​ដឹក​ចេញពី​ក្រុ​មហ៊ុ​ខេ អាយ យូ ផ្លេន​ថេ​សិន (ខេម​បូ​ឌា​) ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគីរី ឆ្ពោះទៅ​កាន់​រោង​សន្និធិ​លក់​ចែកចាយ (ដេប៉ូ​) របស់​លោកស្រី តាំង សុខ​នី នៅ​ភូមិ​រលួស​ខាង ឃុំ​រលួស ស្រុក​ប្រាសាទ ខេត្តសៀមរាប​៕(ANN តាំង ហូ​)

ពាក្យទាក់ទង