សំរាមគរស្ទើរក្លាយជាភ្នំស្ថិតនៅឃុំចំនួនពីររបស់ស្រុកអង្គស្នួល ដែលអាជ្ញាធរហាក់ដូចជាមិនបានយកចិត្តដាក់ និងវិធានការចំពោះអ្នកចោលទាល់តែសោះ

ទំហំអក្សរ៖

(កណ្ដា​ល)៖ ជា​រៀងរាល់ថ្ងៃ​មាន​បុគ្គល​មួយចំនួន​ បាន​បោះចោល​សំរាម​ស្ទើរ​ក្លាយជា​ភ្នំ​ ស្ថិតនៅ​តាម​ដងផ្លូវ​សាធារណៈ​ ដែល​ស្ថិតនៅ​ព្រំប្រទល់​ឃុំ​ពើក​ និង​ឃុំ​ព្រៃពួច​ ស្រុក​អង្គស្នួល​ ដែល​គ្មាន​អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើការ​ណែនាំ​ទាល់តែសោះ​ ហាក់​ដូច​ជាប​ណ្ដែ​តប​ណ្ដោ​យខ្លាំង​មែនទែន​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ បាន​ថ្លែងប្រាប់​អង្គភាព​ព័ត៌មាន​ អេ​ អិន​ អិន​ ឱ្យ​ដឹង​ថា​ ជា​រៀងរាល់ថ្ងៃ​មាន​មនុស្សជា​ច្រើន​យក​សំរាម​មក​ចោល​នៅត្រង់​កន្លែង​ផ្លូវ​សាធារណៈ​នៅ​ព្រំប្រទល់​ឃុំ​ពើក​ និង​ឃុំ​ព្រៃពួច​។ បុគ្គល​ទាំងនោះ​ ហាក់ដូចជា​មិនបាន​ខ្វល់ខ្វាយ​ពី​សុខភាព​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែនោះ​ទាល់តែសោះ​។ ការ​បោះចោល​សំរាម​ជា​រៀងរាល់ថ្ងៃ​ស្ទើ​រក្លាយជា​ភ្នំ​ទៅ​ហើយ​នៅត្រង់​កណ្ដាលផ្លូវ​តែ​ម្ដ​ង ដែល​មាន​រលួយ​បង្ក​រជា​ក្លិនស្អុយ​អា​សោច​នៅ​ជុំវិញ​ទីតាំង​នោះ​តែ​ម្ដ​ង។

ប្រភព​បន្ត​បាន​ឱ្យ​ដឹង​ថា​ ទោះបី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​យ៉ាងណាក៏ដោយ​ ក៏​នៅតែ​មិន​មាន​វិធាន​កា​រក្នុង​ការទប់ស្កាត់​ជន​ទាំងនោះ​ ដែល​កំពុង​យក​សំរាម​មក​ចោល​យ៉ាង​អាណា​ធិប​តេយ្យ​ទេ​។ សូម្បីតែ​អ្នកធ្វើ​ដំណើរ​តាម​ដងផ្លូវ​សាធារណៈ​ក៏​មាន​បញ្ហា​រអិល​នឹ​ងសំរាម​នៅ​តាម​ដងផ្លូវ​នោះ​ផង​ដែរ​ បើ​អ្នកបើកបរ​ធ្វើ​ប្រ​ហែ​សតែ​បន្តិច​នឹ​ងអា​ចប​ង្ករ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មិនខាន​ឡើយ​។

ប្រជាពលរដ្ឋ​សូម​ធ្វើការ​សំណូម​ដល់​លោក​អភិបាលស្រុក​អង្គស្នួល​ មេត្តា​ចាត់​វិធានការណ៍​ឱ្យ​បាន​តឹងរ៉ឹង​ ចំពោះ​អ្នក​ចោលសំរាម​ទាំងនោះ​ទៅតាម​ផ្លូវច្បាប់​ សូ​មកុំប​ណ្ដែ​តបណ្ដោយ​ជា​បន្ត​ទៀត​៕

សំរាមគរស្ទើរក្លាយជាភ្នំស្ថិតនៅឃុំចំនួនពីររបស់ស្រុកអង្គស្នួល ដែលអាជ្ញាធរហាក់ដូចជាមិនបានយកចិត្តដាក់ និងវិធានការចំពោះអ្នកចោលទាល់តែសោះ សំរាមគរស្ទើរក្លាយជាភ្នំស្ថិតនៅឃុំចំនួនពីររបស់ស្រុកអង្គស្នួល ដែលអាជ្ញាធរហាក់ដូចជាមិនបានយកចិត្តដាក់ និងវិធានការចំពោះអ្នកចោលទាល់តែសោះ សំរាមគរស្ទើរក្លាយជាភ្នំស្ថិតនៅឃុំចំនួនពីររបស់ស្រុកអង្គស្នួល ដែលអាជ្ញាធរហាក់ដូចជាមិនបានយកចិត្តដាក់ និងវិធានការចំពោះអ្នកចោលទាល់តែសោះ សំរាមគរស្ទើរក្លាយជាភ្នំស្ថិតនៅឃុំចំនួនពីររបស់ស្រុកអង្គស្នួល ដែលអាជ្ញាធរហាក់ដូចជាមិនបានយកចិត្តដាក់ និងវិធានការចំពោះអ្នកចោលទាល់តែសោះ