Boeing​ ​ចំណាយ​ប្រាក់១០០លាន​ដុល្លារ​ជូន​ដល់​គ្រួសារ​ជនរងគ្រោះ​

ទំហំអក្សរ៖

(ពិភពលោក)៖ ​​ដើម្បី​សម្រួល​ដល់​គ្រួ​សា​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ប្រភេទ​ ​Boeing​ ​737MAX​ ​ក្រុមហ៊ុន​ផលិត​យន្ត​ហោះ​ប៊ូ​អ៊ី​ង​ ​បានសម្រេច​ចំណាយ​ថវិកា​ ​ចំនួន១០០លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​សង​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ​ទាំង៣៤៦នាក់​ ​ដែល​បាន​ស្លាប់​ ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ធ្លាក់​ ​យន្តហោះ​ ​Boeing​ ​737MAX​ ​ចំនួន​ពីរ​លើក​ផ្សេងគ្នា​ ​នៅក្នុង​ប្រទេស​ ​អេ​ធ្យូ​ពី​ ​កាលពី​អំឡុង​ឆ្នាំ២០១៩​ ​និង​ការ​ធ្លាក់​យន្ដ​ហោះ​ ​Lion​ ​Air​ ​របស់​ឥណ្ឌូ​នេ​ស៊ី​ ​នៅក្នុង​ឆ្នាំ២០១៨​។​

Boeing​ ​ចំណាយ​ប្រាក់១០០លាន​ដុល្លារ​ជូន​ដល់​គ្រួសារ​ជនរងគ្រោះ​

​នៅក្នុង​សេចក្តី​ប្រកាស​ ​កាលពី​ថ្ងៃទី៣​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ម្សិលមិញ​នេះ​ ​ក្រុម​ហ៊ុន​ប៊ូ​អ៊ី​ង​ ​(​Boeing​)​ ​បាន​បញ្ជាក់​ថា​ ​ទឹកប្រាក់​ចំនួន១០០លាន​ដុល្លារ​អាមេរិក​ ​នេះ​ ​នឹង​ត្រូវ​ចំណាយ​ជួយ​ដល់​គ្រួសារ​ជនរងគ្រោះ​ ​និង​ផ្តល់​សំណង​ ​រហូតដល់​ដំណាច់​ ​ឆ្នាំ២០១៩នេះ​។​

​លោក​ ​Dennis​ ​Muilenburg​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Boeing​ ​បាន​លើកឡើង​ ​នៅក្នុង​ពិធី​ប្រកាស​នោះ​ថា​ ​ចំនួន​ទឹកប្រាក់​ ​ត្រូវ​សង​ដល់​គ្រួសារ​ជនរងគ្រោះ​ ​កាលពី​ថ្ងៃទី៣​ ​ខែកក្កដា​ ​នេះ​ ​«​យើងខ្ញុំ​ពិតជា​សោក​ស្តាយ​ចំពោះ​ការ​ស្លាប់​ ​ដោយ​គ្រោះថ្នាក់​ទាំងពីរ​លើក​ខាងលើ​នេះ​ខ្លាំង​ណាស់​។​ ​ដូច្នេះ​ ​សាច​ញាតិ​ ​និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​សូម​មេត្តា​ ​អធ្យាស្រ័យ​ ​និង​យោគយល់​ដល់​យើងខ្ញុំ​ផង​»​។​

​សារព័ត៌មាន​ ​Bloomberg​ ​បាន​ផ្សាយ​ថា​ ​នេះ​ជា​ការ​ប្រឈមមុខ​យ៉ាង​ធំ​បំផុត​របស់​ក្រុម​ហ៊ុន​ប៊ូ​អ៊ី​ង​ ​ក្នុងរយៈពេល១០៣ឆ្នាំ​កន្លងមក​។​ ​រហូត​មកទល់​ពេលនេះ​ ​ក្រុមហ៊ុន​ទទួល​បាន​ពាក្យ​បណ្តឹង​ ​ពី​សាច់ញាតិ​ ​រហូតដល់​ទៅ​ជាង៨០ហើយ​ ​ក៏ដូចជា​ ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ ​ដោយសារតែ​ការខាតបង់​ ​ក្រោយ​ផ្អាក​ជើងហោះហើរ​ប្រភេទ​យន្តហោះ​ខាងលើ​។​ ​បើ​តាម​ការវាយតម្លៃ​ ​ក្រុម​ហ៊ុន​ប៊ូ​អ៊ី​ងនឹង​ត្រូវ​ខាតបង់​យ៉ាងតិច១ពាន់​លាន​ដុល្លារ​ ​ក្នុង​ការ​ដោះស្រាយ​នូវ​ពាក្យ​បណ្តឹង​ទាំងនោះ​៕​