កើត​មាក​បទល្មើស​នេសាទ​ពេញទំហឹង​នៅ​ខេត្ត​កំពង់ឆ្នាំង​ ខណៈ​ពេល​រដូវ​បើក​នេសាទ​ឡើងវិញ​

ទំហំអក្សរ៖

(កំពង់ឆ្នាំង​)៖ បទល្មើស​នេសាទ​ដាក់​សម្រាស់​ ត្រូវ​គេ​មើលឃើញ​ថា​បាន​ និង​កំ​ពុ​ងមាន​សកម្មភាព​មមាញឹក​យ៉ាង​ខ្លាំង​ ដោយ​គ្រា​ន់​តែ​ទឹក​ចាប់ផ្តើម​ស្រក​ចុះ​ភ្លាម​តែម្ដង​។

សកម្មភាព​ការ​កាប់​សម្រាស់​ដែល​មាន​ប្រភេទ​ដើម​រាំង​ និង​ដើ​មទ​ន្លៀ​ ដែល​ជា​ឈើ​ព្រៃលិចទឹក​ពី​ក្រុម​ជន​ល្មើ​សស្និទនឹងមន្ត្រី​ជំនាញ​ កំពុង​អា​ និង​កាត់​យក​មក​ដាក់​នៅ​តាម​ចំណុច​មាត់​ព្រែក​ស្ដី​ដក​គង​ ដែល​ជា​អតីត​ឡូត៍​នេសាទ​លេខ១០​Aចាស់​ និង​បាន​គទុក​ស្ថិត​ក្នុង​ភូមិ​ដូ​នវៀ​ត ឃុំ​កំពង់​ ហៅ​ស្រុក​កំពង់លែង​។

សកម្មភាព​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា​ ពិតជា​មាន​ និង​បាន​កាប់​ដឹក​យក​មក​ចាក់ចោល​នៅ​តាម​មាត់​ព្រែក​ខាង​លើ​តាំ​ពី​ទឹកទន្លេ​នៅ​ជ្រៅ​មែន​ងាយស្រួល​ ឱ្យ​ស្លឹកឈើ​ទាំងនោះ​ជ្រុះ​អស់​ និង​អាល​ទម្លាក់​ទៅ​ក្នុងទឹក​ព្រែក​ឱ្យ​ត្រី​កុំ​ ដើម្បី​ធ្វើ​បទល្មើស​។

ទីតាំង​ដែល​ប្រជាពលរដ្ឋ​រាយការណ៍​ថា​មាន​សម្រាស់​នោះ​ ត្រូវ​បាន​ចុះទៅ​ដល់​ចំណុច​ខាងលើ​នេះ​ នៅ​វេលា​ម៉ោង៩​ ព្រឹក​នា​ថ្ងៃទី១៥តុលា២០១៩​ នៅក្នុង​ចំណុច​ទីតាំង​អតីត​ឡូត៍​នេសាទ​ស្ដី​ដក​គង​ ដែល​ជា​ឡូ​រ៍​នេសាទ​ចាស់១០​A ដោយ​គេដាក់​ពង្រាយ​ចាប់ពី​មាត់​ព្រែក​រហូតដល់​ទៅ​ខាងក្នុង​ប្រមាណ​ជា៣០កន្លែង​។

នៅពេល​ដែល​យើង​កំព​ុ​ងថត​យក​រូប​ភា​ពស​ម្រា​សដែលគេ​គទុក​តាម​មាត់ច្រាំង​ ស្រាប​់​តែ​លិច​មុខ​ម្ចាស់​សម្រាស់​ដែល​មានផ្ទះ​បណ្ដែ​តទឹក​នៅក្នុង​ព្រែក​ខាងលើ​ និង​ត្រូវ​បាន​គេ​ឱ្យ​ស្គាល់ឈ្មោះ​ឡា​ មាន​ទី​លំ​នៅ​ផ្ទះ​បណ្ដែ​តទឹក​ក្នុង​ព្រែក​ខាងលើ​ និង​ជា​បងថ្លៃ​ឈ្មោះ​ផល​ នៅ​ភូម​ិ​៨ដូ​នវៀ​ត បាន​បើក​កា​រណូ​តដេញ​តាម​សួ​រនាំ​ ក្នុង​ស្ថានភាព​ក្អេងក្អាង​ ថា​លោក​ឯង​មក​ពី​ខាងណា​ ថត​មានការ​អី​មាន​សួ​រនាំ​គេ​ដែរ​ទេ​ នៅពេល​ដែល​លោក​ចុះ​មកនេះ​ ពិតជា​មាន​ចរិ​កឡូយ​មែន​ ប្រហែលជា​មាន​អ្នក​នៅ​ពីក្រោយ​ហើយ​មើលទៅ​បាន​ឡូយ​យ៉ាងហ្នឹង​។

ពាក់​ព័​ន្ធ​ និង​ករណី​ខាងលើ​នេះ​ លោក​អភិបាលរងស្រុក​កំពង់លែង​លោក​ ចេង​ ចាន់​ដូរ​ណា​ បាន​ឱ្យ​ដឹង​តាម​រយះ​ទូ​រស័ព្ទ​នៅ​វេលា​ម៉ោង១២​ និង៤៧នាទី​ នា​ថ្ងៃទី១៥តុលា​នេះ​ថា​ ចំពោះរឿងនេះ​លោក​ និង​ឱ្យ​ខាង​ផ្នែក​រដ្ឋបាល​ជលផល​គេ​ចុះទៅ​ពិនិត្យមើល​នៅ​ទីនោះ​សិន​ ហើយនិង​មាន​វិធានការ​ជា​ក្រោយ​។

បទល្មើស​មិនថា​ការ​កាប់​ឈើ​ព្រៃ​លិច​ទឹ​កធ្វើជា​សម្រាស់​នោះ​ទេ​ សូម្បីតែ​របាំ​សាច់​សាច់​អួន​ក្រឡា​ញឹក​ ដែល​មាន​លាតសន្ធឹង​ដាច់​កន្ទុយភ្នែក​មិនដឹង​យក​ទៅណា​ទេ​ ក្នុងទឹក​ដី​ស្រុក​កំពង់លែង​ និង​តំបន់​សំរោងសែន​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ចំណុច​ជិត​មាត់​ព្រែក​នេះ​ផង​ដែរ​ ថា​ដី​ព្រៃលិចទឹក​តំបន់​ខាងលើ​នេះ​ ត្រូវ​បាន​ក្រុម​ជនល្មើស​មានឈ្មោះ​ខាងលើ​ធ្វើ​ការ​ឈួស​ឆាយ​រុករាន​ទន្ទ្រាន​យក​ធ្វើជា​កម្ម​សិទ្ធិ​ឯកជន​ និង​មិន​មាន​ខាងណា​បង្ក្រាប​នោះ​ឡើយ​ ហើយ​និង​ក្លាយ​ជា​កម្ម​សិ​ទ្ធិ​របស់​ក្រុម​នេះ​ និង​បក្សពួក​ផង​ដែរ​។

ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ នៅ​ផ្នែក​ឃុំ​កំពង់លែង​ កុំ​ចេះ​ចាប់​តែ​អា​តូច​ៗ ទុក​អា​ធំៗ​ មើល​ដាច់​កន្ទុយភ្នែក​មិន​ព្រម​បង្ក្រាប​ទុក​រក្សា​ចិញ្ចឹម​ឆ្នាំង​ឬ? សូម​ជួយ​មាន​វិធានការ​ទប់ស្កាត់​ ដើម្បី​រក្សា​សម្បត្តិ​ធម្មជាតិ​ផង​ ដែល​ជា​សំណួរ​ដ៏​ទទូច​របស់​ប្រជាពលរដ្ឋ​៕ ដោយ​ សុ​ក្ខារិ​ន

កើត​មាក​បទល្មើស​នេសាទ​ពេញទំហឹង​នៅ​ខេត្ត​កំពង់ឆ្នាំង​ ខណៈ​ពេល​រដូវ​បើក​នេសាទ​ឡើងវិញ​ កើត​មាក​បទល្មើស​នេសាទ​ពេញទំហឹង​នៅ​ខេត្ត​កំពង់ឆ្នាំង​ ខណៈ​ពេល​រដូវ​បើក​នេសាទ​ឡើងវិញ​