ភ្ញៀវ​ទេសចរ​ជាង៥០ម៉ឺន​នាក់​បាន​ចូលរួម​កម្សាន្ត​ក្នុង​ព្រឹត្តិ​ការណ៍​បុណ្យអុំទូក​ចេញ​ព្រះវស្សា​

ទំហំអក្សរ៖

(បាត់ដំបង)​៖ រយៈពេល០៣ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១១​ ដល់​ថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ២០១៩ក្នុង​ព្រឹត្តិ​ការណ៍​ពិធីបុណ្យ​អុំទូក​ ចេញ​ព្រះវស្សា​នៅ​ស្ទឹង​សង្កែ​នៃ​ខេត្តបាត់ដំបង​សម្រាប់​ឆ្នាំនេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ដែល​មក​ចូលរួម​ទស្សនា​កម្សាន្ត​លេង​សរុប​មាន​ចំនួន​ជាង៥០ម៉ឺន​នាក់​នេះ​បើ​យោង​តាម​របាយការណ៍​ លោក​ អ៊ុច​អ៊ុំ​ ភី​នី​ស្សា​រា​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា​ ក្នុងចំណោម​ភ្ញៀវ​ទេសចរ​ទាំង​ជាង៥០ម៉ឺន​នា​ក់​ក្មុ​ងនោះ​មាន​៖

- ភ្ញៀវ​ទេសចរ​ជាតិ​មាន​ប្រហែល​ចំនួន​ ៥២៣,០០០នាក់​ កើនឡើង២៤,៥២​% បើ​ធៀប​នឹង​ឆ្នាំ២០១៨មាន​ត្រឹម៤២០,០០០នាក់​ និង​ភ្ញៀវ​អន្តរជាតិ​មាន​ប្រហែល​ចំនួន​៨១០នាក់ ​កើនឡើង៤៧,២៧​% បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៨ មាន​ត្រឹម​៥៥០នាក់​ ដែល​សរុប​រួម​ភ្ញៀវ​ទេសចរ​មាន​ចំនួន​ ៥២៣,៨១០នាក់ ​កើនឡើង​ ២៤,៥៥​% ធៀប​ទៅ​នឹង​ឆ្នាំ២០១៨មាន​ត្រឹម​ ៤២០,៥៥០នាក់​ដែល​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៨​ កន្លង​មក។

របាយការណ៍​បញ្ជាក់​បន្ថែម​ទៀត​ថា​ កត្តា​នាំ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​មក​ទស្សនា​ក្នុង​ពិធីបុណ្យ​អុំទូក​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ ដែល​មាន​រហូត​ជាង៥០ម៉ឺន​នាក់​ ដោយសារតែ​ឆ្នាំនេះ​រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​រៀបចំឡើង​ដោយមាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំមុន​ ទាំង​សន្ដិ​សុខ​ សណ្ដា​ប់​ធ្នាប់​ បៀ​បរៀ​បរយ​រួម​ទាំង​ការ​តុបតែង​ភ្លើង​លម្អ​បំភ្លឺ​នៅ​តាម​ដងផ្លូវ​ ស្ពាន​ សួនច្បារ​ រួម​ទាំង​មាន​ ការរៀបចំ​ឆា​កប្រគុំ​ដន្ដ្រី​បុរាណ​ សម័យ​ ជាច្រើន​ទីតាំង​ ពិសេស​ គឺ​មានការ​ដាក់​តាំង​ពិ​ព័រ​ណ៌​ទំនិញ​ជា​លក្ខណៈ​មិត្តភាព​កម្ពុជា​-ថៃ​រាប់​រយ​តូប​ ស្ដ​ង់​ ផង​ដែរ​ដែល​បាន​ផ្តល់​ជូន​នូវ​ភាព​សប្បាយរីករាយ​យ៉ាង​ខ្លាំង​។

គួរ​បញ្ជាក់​ថា​ ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួតប្រជែង​អុំទូក​ដោយក្រុម​កីឡាករ​ កីឡាការិនី​ យ៉ាង​ស្វិតស្វាញ​ និង​យកចិត្ត​ទុកដាក់​ រយៈពេល២ថ្ងៃ​ វិលទៅវិលមក​ជា​លទ្ធផល​

- ទូកង​ប្រពៃណី​ចំណាត់ថ្នាក់​លេខ១​ បាន​ទៅលើ​ទូក​ ឈ្មោះ​នរិន្ទ​រង្សី​ ស្រី​សពិ​ជ័យ​ចិត្រ​បុត្រ​ មក​ពី​វត្ត​ឯក​រង្សី​ ស្រុក​ឯកភ្នំ​

- ចំណាត់ថ្នាក់​លេខ២​ បាន​ទៅលើ​ទូក​ឈ្មោះ​ មោង​ឫស្សី​បារមី​ដំបង​ដែក​ មក​ពីសា​លា​ស្រុក​មោង​ឫស្សី​ -ចំណាត់ថ្នាក់​លេខ៣​ បាន​ទៅលើ​ទូក​ ឈ្មោះ​ សុវណ្ណ​ភេត្រា​បាត់ដំបង​ សជ័យ​ របស់​ក្រុង​បាត់ដំបង​។

- ទូក​ខ្នាត​អន្តរជាតិ​ផ្នែក​បុរស​ ចំណាត់ថ្នាក់​លេខ១​ បាន​ទៅលើ​ទូក​ឈ្មោះ​ បាណន់​មានជ័យ​បារមី​ដំបង​ដែក​ របស់​សាលាស្រុក​បាណន់​

- ចំណាត់ថ្នាក់​លេខ២​ បាន​ទៅលើ​ឈ្មោះ​ ទូក​ផ្សោត​មានជ័យ​ដែនដី​សុវណ្ណ​ របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​

- ចំណាត់ថ្នាក់​លេខ៣​ បាន​ទៅលើ​ទូក​ឈ្មោះ​ អា​នន្ត​នាគរាជ​ របស់​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្តបាត់ដំបង​។

- ទូក​ខ្នាត​ខ្លី​ប្រពៃណី​ផ្នែក​បុរស​ ចំណាត់ថ្នាក់​លេខ១​ បាន​ទៅលើ​ទូក​ឈ្មោះ​ ក្មេងវត្ត​បាត់ដំបង​បារមី​តេជោ​សែន​ជ័យ​ របស់​សាខា​ពន្ធដារ​ខេត្តបាត់ដំបង​

- ចំណាត់ថ្នាក់​លេខ២​ បាន​ទៅលើ​ទូក​ឈ្មោះ​ បុប្ផា​ជាយដែន​យាយ​ម៉ៅ​មាន​រិទ្ធិ​ របស់​សាលាស្រុក​កំរៀង​

- ចំណាត់ថ្នាក់​លេខ៣​ បាន​ទៅលើ​ទូក​ឈ្មោះ​ សង្គមកិច្ច​សែន​ជ័យ​បារមី​មាន​រិទ្ធិ​ របស់​មន្ទីរសង្គមកិច្ច​។

- ទូក​ខ្លី​អន្តរជាតិ​នារី​ ចំណាត់ថ្នាក់​លេខ១​ បាន​ទៅលើ​ទូក​ឈ្មោះ​ អប់រំ​សែន​ជ័យ​ យុវវ័យ​មាន​រិទ្ធិ​(មន្ទីរអប់រំ​ យុវជន​និងកីឡា​ខេត្ត​)

- ចំណាត់ថ្នាក់​លេខ២​ បាន​ទៅ​ទូក​ឈ្មោះ​ នារី​ មានជ័យ​ (មន្ទីរ​កិច្ចការ​នារី​)៕ ដោយ​ រៀម​ សាលី​

ភ្ញៀវ​ទេសចរ​ជាង៥០ម៉ឺន​នាក់​បាន​ចូលរួម​កម្សាន្ត​ក្នុង​ព្រឹត្តិ​ការណ៍​បុណ្យអុំទូក​ចេញ​ព្រះវស្សា​ ភ្ញៀវ​ទេសចរ​ជាង៥០ម៉ឺន​នាក់​បាន​ចូលរួម​កម្សាន្ត​ក្នុង​ព្រឹត្តិ​ការណ៍​បុណ្យអុំទូក​ចេញ​ព្រះវស្សា​ ភ្ញៀវ​ទេសចរ​ជាង៥០ម៉ឺន​នាក់​បាន​ចូលរួម​កម្សាន្ត​ក្នុង​ព្រឹត្តិ​ការណ៍​បុណ្យអុំទូក​ចេញ​ព្រះវស្សា​ ភ្ញៀវ​ទេសចរ​ជាង៥០ម៉ឺន​នាក់​បាន​ចូលរួម​កម្សាន្ត​ក្នុង​ព្រឹត្តិ​ការណ៍​បុណ្យអុំទូក​ចេញ​ព្រះវស្សា​ ភ្ញៀវ​ទេសចរ​ជាង៥០ម៉ឺន​នាក់​បាន​ចូលរួម​កម្សាន្ត​ក្នុង​ព្រឹត្តិ​ការណ៍​បុណ្យអុំទូក​ចេញ​ព្រះវស្សា​