ផ្សែង​ធូប​ក៏​ជះឥទ្ធិពល​អាក្រក់​ដល់​សួត​មិនចាញ់​បារី​ដែរ​

ទំហំអក្សរ៖

អ្នក​ប្រហែលជា​មិនបាន​គិតដល់​ប៉ះពាល់​របស់​ផ្សែង​ធូប​ទេ​ តែ​ការពិត​វា​ក៏​មានផល​អាក្រក់​ និង​ជះ​ឥទ្ធិ​ពល​ដល់​មនុស្សយើង​ ជា​ពិស​សេ​ គឺ​សួត​ឥទ្ធិ​ពល​អាក្រក់​របស់​វា​ក៏​មាន​ចាញ់​បារី​ទេ​ គ្រាន់តែ​​វា​មាន​សភាព​ខ្សោយ​ តែ​កុំ​មើលងាយ​វា​ បើ​អ្នក​ស្រូប​យក​ផ្សែង​ធូប​រយៈពេល​វា​ ក៏​មានផល​ប៉ះពាល់​ដែរ​។

ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​ក្រសួងសុខាភិបាល​ និង​សុខមាលភាព​តៃវ៉ាន់​ (MOHW​) និង​ដែល​ត្រូវ​បាន​ទស្សនាវដ្តី​ Common​ Wealth​ ចេះ​ផ្សាយ​បាន​ឱ្យ​ដឹង​ថា​ ផ្សែង​ធូប​គឺជា​ដើមចម​ចម្បង​មួយ​ក្នុង​ការ​បំពុលបរិស្ថាន​ ដោយ​ផ្សែង​មាន​សមាសធាតុ​គី​មី​ផ្សេង​ៗបាន​ភាយ​ចូល​បរិយាកាស​ ពិសេស​ ឧស្ម័ន​ដ៏​គ្រោះថ្នាក់​ ​កាបូន​ ម៉ូណូ​ស៊ី​ដតែម្ដង​ និង​ថា​ការ​ស្រូប​ផ្សែង​ធូប​អាច​ធ្វើ​ឱ្យ​ខូច​សួត​ធ្ងន់ធ្ងរ​មិន​ចាញ​ផ្សែង​បារី​ប៉ុន្មាន​ឡើយ​។

ផ្សែង​ធូប​ក៏​ជះឥទ្ធិពល​អាក្រក់​ដល់​សួត​មិនចាញ់​បារី​ដែរ​

ក្រុម​អ្នកស្រាវជ្រាវ​បាន​សន្មត​ថា​ កត្តា​ដែល​រួមចំណែក​នាំ​ឱ្យ​កើត​ហានិភ័យ​ខ្ពស់​នេះ​អាចម​កពី​ប្រវ​ត្តិ​ក្រុម​គ្រួសារ​ ផ្សែង​ប្រេងឆា​ ការ​ស្រូប​ផ្សែង​បារី​ និង​ការ​ស្រូប​ក្លិន​ផ្សែង​បារី​ដែល​នៅ​ជាប់​វត្ថុ​អ្វីមួយ​។ គួរ​ឱ្យ​ចម្លែក​! របាយការណ៍​ពី​ការស្រាវជ្រាវ​មិនបាន​ផ្ដោត​លើក​ត្តា​បំពុលបរិស្ថាន​។

លោក​ វ៉ាង​ មីង​ជុយ​ ជា​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​សាកល​វិទ្យាល័យ​តៃវ៉ាន់​ជាតិ​ និង​ជា​អ្នក​សរសេរ​អត្ថបទ​វិភាគ​ បាន​និយាយ​ក្នុង​ទស្សនាវដ្ដី​ Common​ Wealth​ ថា​ ការអុជ​ធូប​ក៏​ជាដើម​ចម​ចម្បង​មួយ​ដែរ​ ដោយ​លោក​បាន​អះអាង​ថា​ ការ​ដុត​ធូប​តែមួយ​សរសៃ​អាច​បង្កើន​កម្រិត​ PM2.5​ លើស​មួយ​ ១។

លោក​ក៏បាន​ប្រាប់​ថា​ ការប្រើ​ប្រាស់​ប្រេងឆា​ដ៏​ច្រើនលើស​លប់​នៅ​កោះ​តៃវ៉ាន់​ ដូចជា​ ​;បំពង​ ឆា​ និង​ចៀន​ក៏​ជា​ការ​បំពុលបរិស្ថាន​ក្នុង​អគារ​ដែរ​។ ការសិក្សា​ជាច្រើន​ត្រូវ​បាន​ធ្វើឡើង​ ដើម្បី​កំណត់​ផល​ប៉ះពាល់​នៃ​ធូប​លើ​សុខភាព​ និង​បាន​បង្ហាញថា​ វា​បាន​ជះឥទ្ធិពល​លើស​ពី​ការ​គិតទៅ​ទៀត​។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា​ អ្នក​អត់​ជក់បារី​នៅ​តៃវ៉ាន់​ ហាក់​បាន​កើតជំងឺ​មហារីក​សួត​លើស​ ២ ដង​នៃ​អ្នក​ជក់បារី​ជោកជាំ​នៅ​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​

យោង​តាម​ការសិក្សា​មួយ​ចុះផ្សាយ​ក្នុង​ឆ្នាំ​ ២០១៦​ បាន​បង្ហាញថា​ ធូប​គឺជា​ដើមចម​ចម្បង​មួយ​ក្នុង​ការ​បំពុលបរិស្ថាន​ ដោយ​ផ្សែង​មាន​សមាសធាតុ​គី​មី​ផ្សេង​ៗបាន​ភាយ​ចូល​បរិយាកាស​ ពិសេស​ ឧស្ម័ន​ដ៏​គ្រោះថ្នាក់​ កាបូន​ ម៉ូណូ​ស៊ី​ដតែម្ដង​៕

ផ្សែង​ធូប​ក៏​ជះឥទ្ធិពល​អាក្រក់​ដល់​សួត​មិនចាញ់​បារី​ដែរ​