អ្នក​ប្រហែលជា​មិនដឹង​ ស្តៅ​ជា​ឱសថ​ធម្មជាតិ​ព្យាបាល​យ៉ាង​មានប្រសិទ្ធភាព​

ទំហំអក្សរ៖

ស្ដៅ គឺជា​ប្រភេទ​រុក្ខជាតិ​មួយ​ប្រភេទ​ ដែល​មាន​ជាតិ​ល្វីង​ តែ​វា​ជា​ប្រភេទ​ដែល​មាន​រុក្ខជាតិ​ដើម​តូច​។ វា​មាន​រសជាតិ​ល្វីង​មែន​ តែ​ផលប្រយោជន៍​របស់​វា​មិន​ត្រឹមតែ​ប្រើប្រាស់​ក្នុង​អាហារ​នោះ​ទេ​ វា​ក៏​មាន​សារៈសំខាន់​សម្រាប់​សុខភាព​ផង​ដែរ។

រុក្ខជាតិ​ស្តៅ​ ផ្នែក​ប្រើប្រាស់​សំបក​ ស្លឹក​ ផ្កា​។ 

ការ​ព្យាបាល​៖ ជំងឺ​ទឹកនោមផ្អែម​ ស្បែក​លឿង​ រោគ​សើស្បែក​ គ្រុនចាញ់​ គ្រុន​ ជំងឺ​មួលឈាម​ ចុកពោះ​ ទម្លាក់​ព្រូនចង្កឹះ​ អៀន​ របួស​ ឬហើម​។

របៀប​ និង​កម្រិត​ប្រើ​៖

– ដាំ​សំបក​ផឹក​ពី​ ៣០០​ ទៅ​ ៦០០មីលីលីត្រ​ សម្រាប់​ព្យាបាល​គ្រុនចាញ់​ គ្រុនក្តៅ​ មួលឈាម​។

– ផ្កា​ និង​ស្លឹក​ស្រស់​ដាំទឹក​ផឹក​ពី​ ២០០​ ទៅ​ ៤០០មីលីលីត្រ​ ឬម្សៅ​ស្ងួត​ពី​ ៥ទៅ​ ១០ក្រាម​ ផឹក​សម្រាប់​ព្យាបាល​ទឹកនោមផ្អែម​។

– ផ្កា​ និង​ស្លឹក​ កំ​ឡោ​ចបុ​កឲ្យ​ម៉ត់​លាយ​ទឹក​លាប​ សម្រាប់​ព្យាបាល​រោគ​សើស្បែក​។

– ម្សៅ​ស្ងួត​លាយ​ជាមួយ​ទឹកឃ្មុំ​ក្នុង​កម្រិត​ ៤ ទៅ​ ៦ក្រាម​ សម្រាប់​ព្យាបាល​រាក​ ចុកពោះ​ និង​ទម្លាក់​ព្រូន​។

– សំបក​បុក​កិន​ឲ្យ​ម៉ត់​សម្រាប់​បំពោក​លើ​របួស​ ឬហើម​។

អត្ថ​ប្រយោជន៍​បន្ថែម​ទៀត​របស់​ស្តៅ​៖

– ជួយ​ឲ្យ​ដេកលក់​ស្រួល​៖ ស្លឹក​ និង​ធាង​ ១ក្តាប់​ ដាក់​ទឹក​ល្មម​លិច​ដាំ​ពុះ​ ពិសា​កន្លះ​កែវ​ ១ថ្ងៃ​ ៣ដង​។

– កែ​ក្អក​៖ ឫស​ស្តៅ​ ១ក្តាប់​ ដាក់​ទឹក​ល្មម​លិច​ដាំ​ពុះ​ ១០​-១៥នាទី​ ពិសា​មុន​បាយ​ ១ថ្ងៃ​ ៣ដង​ ជាប់គ្នា​ ៣-៤ ថ្ងៃ​ នឹងជា​សះស្បើយ​៕

អ្នក​ប្រហែលជា​មិនដឹង​ ស្តៅ​ជា​ឱសថ​ធម្មជាតិ​ព្យាបាល​យ៉ាង​មានប្រសិទ្ធភាព​