បាតុភូត​ដ៏​អស្ចារ្យ​ ដោយ​ព្រះអាទិត្យ​នឹង​រះ​ចំ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្ត​ ដែល​កូនខ្មែរ​តិចណាស់​បានដឹង​

ទំហំអក្សរ៖

តាម​ការសិក្សា​របស់​អ្នកស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ សមរាត្រី​នារ​ដូវ​វស្សា​កាលពី​ឆ្នាំ២០១៨​ កន្លង​ផុត​ទៅ​ បាន​កើតឡើង​យ៉ាង​កម្រ​បំផុត​ណាស់​ ហើយ​មិន​ងាយ​កូនខ្មែរ​បានឃើញ​ឡើយ​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។ ជា​រៀងរាល់​ឆ្នាំ​ សមរាត្រី​ (Equinox​) តែងតែ​កើតមាន២ដង​ គឺ​នៅ​រដូវប្រាំង​ (Vernal​ Equinox​) កើត​ទ្បើង​នៅ​ខែមីនា​ និង​សមរាត្រី​រដូវវស្សា​ (Autumnal​ Equinox​) កើត​ទ្បើង​នៅ​ខែកញ្ញា​។

សមរាត្រី​ជា​វេលា​ដែល​ថ្ងៃ​ និង​យប់​មាន​រយៈពេល​ស្ទើរតែ​ស្មើគ្នា​។ ក្រៅពី​នេះ​ ខែ​ខ្លះ​ថ្ងៃ​មាន​រយៈពេល​វែង​ជាង​យប់​ ហើយ​ខ្លះទៀត​ យប់​មាន​រយៈពេល​វែង​ជាង​ថ្ងៃ​វិញ​។ជា​ករណី​ពិសេស​នៅ​អង្គរវត្ត​ វេលា​ថ្ងៃ​ និង​យប់​មាន​រយៈពេល​ស្មើគ្នា​នេះ​ ព្រះអាទិត្យ​តែងតែ​រះ​ទ្បើង​ចំ​កំពូល​កណ្តាល​នៃ​អង្គរវត្ត​នា​ព្រឹកព្រលឹម​ស្រាង​។ ចំពោះ​សមរាត្រី​រដូវវស្សា​នៅ​ថ្ងៃទី២៣​ ខែកញ្ញា​នេះ​ ព្រះអាទិត្យ​នឹង​រះ​ទ្បើង​ចំ​កំពូល​កណ្តាល​ ដែល​យើង​អាច​មើលឃើញ​ពី​ក្លោងទ្វារ​កណ្តាល​នៃ​គុក​តារា​ជ (ក្លោងទ្វារ​ធំ​ខាងលិច​) ចាប់​ម៉ោង៥ និង៥០នាទី​ដល់ម៉ោង​ប្រហែល៧ព្រឹក​។ សង្ឃឹមថា​ អាកាសធាតុ​នឹង​អំណោយផល​សម្រាប់​ការ​ផ្តិត​យក​រូបភាព​របស់​ថ្ងៃរះ​ជាមួយ​ប្រាសាទអង្គរវត្ត​ដ៏​ស្អាត​អស្ចារ្យ​។

បាតុភូត​ដ៏​អស្ចារ្យ​ ដោយ​ព្រះអាទិត្យ​នឹង​រះ​ចំ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្ត​ ដែល​កូនខ្មែរ​តិចណាស់​បានដឹង​