លក្ខណៈទាំង១០​​ របស់​បុគ្គល​ជោគ​ជ័យ

ទំហំអក្សរ៖

ជាទូទៅ​បុគ្គល​ជោគជ័យ​តែង​មាន​លក្ខណៈ​សម្បត្តិ​សំខាន់​១០​ យ៉ាង​ ដូច​ខាងក្រោម​។ តាមរយៈ​ការសិក្សា​និង​ប្រតិបត្តិ​តាម​លក្ខណៈ​របស់​បុគ្គល​ជោគជ័យ​ គេ​អាច​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​ដូច​បុគ្គល​ទាំងនោះ​ដែរ​។ តើ​នៅក្នុង​ខ្លួន​អ្នកមាន​លក្ខណៈ​សម្បត្តិ​ណាខ្លះ​ និង​ខ្វះ​លក្ខណៈ​សម្បត្តិ​ណាខ្លះ​?

១. ឆន្ទៈ​មោះមុត​៖ ជា​មនុស្ស​ដែល​មានការ​តាំងចិត្ត​ខ្ពស់​ ប្រឹងប្រែង​ធ្វើការ​ជាងគេ​ និង​បំពេញការងារ​រហូត​ចប់ចុងចប់ដើម​។ ជា​មនុស្ស​ដែល​មាន​មោទនភាព​ចំពោះខ្លួន​ឯង​ក្នុង​ការសម្រេច​ឲ្យបាន​នូវ​ភារកិច្ច​ដែល​ខ្លួន​ទទួលខុសត្រូវ​។ ជា​មនុស្ស​ដែល​មាន​គោលបំណង​ច្បាស់លាស់​ និង​តាំងចិត្ត​ធ្វើឲ្យ​ដល់កម្រិត​ល្អ​បំផុត​។

២. ពឹង​លើ​ខ្លួនឯង​៖ ជា​មនុស្ស​ទទួលខុសត្រូវ​ខ្ពស់​ ធ្វើ​សេចក្តី​សម្រេចចិត្ត​លំ​បា​កៗ​ និង​ប្តូរផ្តាច់​ជាមួយ​សេចក្តី​សម្រេច​ ដែលជា​មនុស្ស​ស្គាល់​ខ្លួនឯង​ច្បាស់​។

៣. កម្លាំងចិត្ត​៖ ជា​មនុស្ស​មានចិត្ត​រឹងប៉ឹង​ បើ​ចង់បាន​អ្វី​ហើយ​ ធ្វើ​ទាល់តែបាន​សម្រេច​។

៤. ខន្តី​៖ ជា​មនុស្ស​មាន​សេចក្តី​អំណត់​ និង​យល់​ច្បាស់​ថា​រឿង​គ្រប់យ៉ាង​តែង​ប្រឈម​នឹង​ការ​លំបាក​ហើយ​អាច​នឹង​បរាជ័យ​។

៥. សុចរិត​៖ សេចក្តី​ស្មោះត្រង់​ គឺជា​គ្រឹះ​សម្រាប់​រឿង​គ្រប់យ៉ាង​ សេចក្តី​សុចរិត​ជា​កត្តា​កំណត់​ចរិត​ និង​អត្តសញ្ញាណ​របស់​បុគ្គល​ម្នាក់​។

៦. ចិត្តស្ងប់​៖ ចិត្តស្រឡាញ់​ងប់​នឹង​អ្វីមួយ​ គឺជា​កត្តា​ដឹកនាំ​មនុស្ស​ទៅដល់​គោលដៅ​ និង​ក្តី​ស្រមៃ​។

៧. បណ្តាញ​ទាក់ទង​៖ ជា​មនុស្ស​ដែល​ស្គាល់​គេ​ច្រើន​។

៨. សុទិដ្ឋិនិយម​៖ បើ​គ្មាន​ជំនឿ​ចិត្ត​ថា​អនាគត​ភ្លឺស្វាង​ទេ​ គេ​មិន​ហ៊ាន​ប្រថុយប្រថាន​ទេ​ ហើយក៏​គ្មាន​ជោគជ័យ​ដែរ​។

៩. ទុកចិត្ត​លើ​ខ្លួនឯង​៖ នៅពេល​ដែលគេ​មានទំនុក​ចិត្ត​ឥតងាករេ​ចំពោះខ្លួន​ឯង​ គេ​បាន​ឈាន​ចូល​កៀក​មួយ​ជំហាន​ទៅ​នឹង​ជោគជ័យ​រួចជាស្រេច​ទៅ​ហើយ​។

១០​. ទំនាក់ទំនង​ល្អ​ ៖ ចូរ​យកចិត្ត​ទុកដាក់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​នៅ​ជុំវិញ​។ កត្តា​សំខាន់​បំផុត​ គឺ​ត្រូវ​រក​ឲ្យ​ឃើញ​នូវ​បញ្ហា​ដែល​មិនទាន់​មាន​គេ​និយាយ​នៅឡើយ​។ ការ​ចេះ​ប្រាស្រ័យ​ទាក់ទង​ល្អ​ ធ្វើឲ្យ​គេ​មានទំនុក​ចិត្ត​ និង​គោរព​រាប់អាន​។

លក្ខណៈទាំង១០​​ របស់​បុគ្គល​ជោគ​ជ័យ