ហាមមិនឲ្យ​កាណូត​ ឬក​ប៉ាល់​ធ្វើ​ចរាចរណ៍​ចាប់ពី​ចាក់អង្រែក្រោម​ រហូតដល់​ស្ពាន​ព្រែក​សំរោង​ ដើម្បី​រៀបចំ​ពិធីបុណ្យ​អុំទូក​

ទំហំអក្សរ៖

(កណ្តាល​)៖ ផ្លូវ​នាវាចរណ៍​ តាម​ដងទន្លេ​បាសាក់​ ចាប់ពី​ចាក់អង្រែក្រោម​ រហូតដល់​ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ ឬក៏​ស្ពាន​ព្រែក​សំរោង​នឹង​ត្រូវ​ផ្អាក​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​រយៈពេល៣ថ្ងៃ​ ចាប់ពី​ថ្ងៃទី១២​ ដល់​ថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០១៩​ ការ​ផ្អាក​នេះ​ ក៏​ព្រោះតែ​រដ្ឋបាល​ខេត្តកណ្តាល​ រៀបចំ​ពិធី​អុំទូក​ បណ្តែត​ប្រទីប​នៅ​មាត់ទន្លេ​បាសាក់​ក្រុង​តាខ្មៅ​ រយៈពេល២ថ្ងៃ​ គឺ​នៅ​ថ្ងៃទី១២​-១៣​ ខែតុលា​ ឆ្នាំ២០១៩​។

ជាមួយគ្នា​នេះ​ មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តកណ្តាល​ បាន​សម្តែង​ក្តី​រំពឹង​ថា​ ប្រធាន​ក្រុមហ៊ុន​ ម្ចាស់​អាជីវកម្ម​ សាធារណជន​ ដែល​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​តាមផ្លូវទឹក​ទាំងអស់​ អនុវត្ត​តាម​ខ្លឹមសារ​នេះ​៕

ហាមមិនឲ្យ​កាណូត​ ឬក​ប៉ាល់​ធ្វើ​ចរាចរណ៍​ចាប់ពី​ចាក់អង្រែក្រោម​ រហូតដល់​ស្ពាន​ព្រែក​សំរោង​ ដើម្បី​រៀបចំ​ពិធីបុណ្យ​អុំទូក​ ហាមមិនឲ្យ​កាណូត​ ឬក​ប៉ាល់​ធ្វើ​ចរាចរណ៍​ចាប់ពី​ចាក់អង្រែក្រោម​ រហូតដល់​ស្ពាន​ព្រែក​សំរោង​ ដើម្បី​រៀបចំ​ពិធីបុណ្យ​អុំទូក​