អភិបាលខេត្ត​កំពង់ចាម​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ការពារ​សុខ​សន្តិភាព​ ព្រោះ​មាន​សន្តិ​ភាព​ទេី​បមា​នការ​អភិវឌ្ឍន៍​រីកចម្រើន​

ទំហំអក្សរ៖

(កំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម​លោក​អ៊ុន​ ចាន់​ដា​ ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ជឿ​តាម​ការ​ញុះញង់​ ឬក៏​កា​អូសទាញ​ និ​ងបំផុសបំផុល​ របស់​ក្រុម​អគតិ​ទាំងឡាយ​ណា​ដែល​ចលាចល​ឲ្យ​បងប្អូន​ ចូលរួម​បង្ក​ ភាព​ ចលាចល​ ឬក៏​បំផ្លិច​បំផ្លាញ​នូវ​សុខ​នូវ​សុខ​សន្តិភាព​ដែល​កំពុងតែ​មានស្រាប់​សព្វថ្ងៃ​នេះ​ ដេីម្បី​បំពេញ​មហិច្ឆតា​របស់​ក្រុម​អ្នកនយោបាយ​មួយចំនួន​ណា​នោះ​ ហើយ​ងាក​មក​ចូលរួម​ថែរក្សា​ការពារ​សុខ​សន្តិភាព​ឲ្យបាន​គង់វង្ស​ ព្រោះ​មាន​សុខ​សន្តិភាព​ ទេី​បមា​នការ​អភិវឌ្ឍន៍​រីកចម្រើន​ដល់​សង្គមជាតិ​របស់​យើង​ទាំងមូល​ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ ក្នុង​ឱកាសលោក​អញ្ជើញ​ជួប​សំណេះសំណាល​ និង​នាំ​យក​ពូជស្រូវ​ទៅ​ចែក​ជូន​ដល់​បងប្អូន​ប្រជាកសិករ​ ចំនួន១០១គ្រួសារ​ ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងទៅ​ចំនួន០២ឃុំ​ ក្នុង​ស្រុក​ជើងព្រៃ​ ខេត្ត​កំពង់ចាម​ នា​រសៀល​ថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០១៩នេះ​។

អភិបាលខេត្ត​កំពង់ចាម​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ការពារ​សុខ​សន្តិភាព​ ព្រោះ​មាន​សន្តិ​ភាព​ទេី​បមា​នការ​អភិវឌ្ឍន៍​រីកចម្រើន​

ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ លោក​អភិបាលខេត្ត​បាន​លើកឡើង​ថា​ ដោ​យមេីល​ឃើញ​ចំពោះ​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ទឹកជំនន់​ ដែល​បាន​បំផ្លិច​បំផ្លាញ​ផលដំណាំ​ស្រូវ​អស់​ជាច្រើន​ហិ​កតា​ ដូច្នោះ​អាជ្ញាធរ​ឃុំ​បាន​ធ្វើ​សំ​ណេី​ទៅ​រដ្ឋបាល​ខេត្ត​ ហើយ​ថ្នាក់ដឹកនាំ​ខេត្ត​ក៏​បាន​ស្នេី​ទៅ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ ដែល​មាន​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែ​ន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ប្រធាន​ លោក​ក៏បាន​ផ្តល់​ជា​ពូជស្រូវ​នេះ​សម្រាប់​ចែក​ជូន​បងប្អូន​ដូ​ចនាពេលនេះ​ លោក​អ៊ុន​ ចាន់​ដា​អភិបាលខេត្ត​កំពុង​ចាម​ក៏បាន​ធ្វើ​កា​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ពូជស្រូវ​នា​ពេលនេះ​ សូម​បងប្អូន​យក​ទៅ​ដាំដុះ​ឲ្យ​ទាន់ពេល​វេលា​ ដេីម្បី​ស្ការ​ជីវភាព​គ្រួ​សា​រឡេីង​វិញ​ផង​ដែរ​។

អភិបាលខេត្ត​កំពង់ចាម​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ការពារ​សុខ​សន្តិភាព​ ព្រោះ​មាន​សន្តិ​ភាព​ទេី​បមា​នការ​អភិវឌ្ឍន៍​រីកចម្រើន​

ជាមួយគ្នា​នោះ​លោក​អភិបាលខេត្ត​ ក៏បាន​ផ្តាំ​ផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ឲ្យ​ចូលរួម​ពិធី​ពិសារ​អំបុក​ខ្មែរ​ ដើម្បី​ការពារ​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ នៅ​ថ្ងៃទី​០៩​ ខែវិច្ឆិកា​ ខាងមុខនេះ​ នៅ​តាម​វត្តអារាម​នានា​ ក៏ដូចជា​នៅ​តាម​ផ្ទះ​បងប្អូន​ សូមឲ្យ​បងប្អូន​មេត្តា​ចូលរួម​រៀបចំ​ពិធី​នេះ​ឲ្យបាន​ជា​អធិក​អធម​គ្រប់​ៗគ្នា​ផង​ដែរ​ ពិសេស​ ត្រូវ​ចូលរួម​ប្រឆាំង​ជា​ដាច់​ខាត់​ ចំពោះ​កា​រប៉ុនប៉ង​បង្កើត​បដិវត្ត​ពណ៌​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ផង​ដែរ​។

បេី​យោង​តាម​របាយការណ៍​របស់​លោក​អូត​ ឈាង​លី​ អភិបាល​ស្រុក​ជេីង​ព្រៃ​បាន​បញ្ជាក់​ថា​ ឃុំ​ព្រៃចារ​ និង​ឃុំ​សូ​ទិព្វ​ មានផ្ទៃ​ដី​អនុវត្ត​ជាក់ស្តែង​សរុប​បាន​ចំនួន១​,១០៤ហិ​កតា​ ក្នុង​នោះ​មាន០៦ភូមិ​ ស្មើនឹង១០១គ្រួសារ​ បាន​ទទួលផល​ប៉ះពាល់​ដោយ​គ្រោះ​ទឹកជំនន់​ទន្លេមេគង្គ​ លើ​ដំណាំស្រូវ​រដូវវស្សា​មាន​ចំនួន៤៥ហិ​កតា​។

អភិបាលខេត្ត​កំពង់ចាម​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ការពារ​សុខ​សន្តិភាព​ ព្រោះ​មាន​សន្តិ​ភាព​ទេី​បមា​នការ​អភិវឌ្ឍន៍​រីកចម្រើន​

ចំណែក​ឯផ្ទៃដី​ខូចខាត​វិញ​នោះ​ សរុប​មាន​ចំនួន៤២​ ហិ​កតា​ ដែល​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ចំនួន១០១គ្រួសារ​។ ចំពោះ​លទ្ធភាព​ដែល​អាច​ស្តារ​ឡើងវិញ​ សម្រាប់​គ្រួសារ​ទាំង១០១គ្រួសារ​នោះ​ មានតែ​ស្រូវស្រាល​ធម្មតា​ចំនួន៤២ហិ​កតា​ប៉ុណ្ណោះ​៕ ដោយ​សួន​ ក្រែ​ង

អភិបាលខេត្ត​កំពង់ចាម​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ការពារ​សុខ​សន្តិភាព​ ព្រោះ​មាន​សន្តិ​ភាព​ទេី​បមា​នការ​អភិវឌ្ឍន៍​រីកចម្រើន​ អភិបាលខេត្ត​កំពង់ចាម​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ការពារ​សុខ​សន្តិភាព​ ព្រោះ​មាន​សន្តិ​ភាព​ទេី​បមា​នការ​អភិវឌ្ឍន៍​រីកចម្រើន​ អភិបាលខេត្ត​កំពង់ចាម​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ការពារ​សុខ​សន្តិភាព​ ព្រោះ​មាន​សន្តិ​ភាព​ទេី​បមា​នការ​អភិវឌ្ឍន៍​រីកចម្រើន​ អភិបាលខេត្ត​កំពង់ចាម​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ការពារ​សុខ​សន្តិភាព​ ព្រោះ​មាន​សន្តិ​ភាព​ទេី​បមា​នការ​អភិវឌ្ឍន៍​រីកចម្រើន​