លោក​អភិបាលស្រុក​បុទុមសាគរ​ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​សាលារៀន​ឧប​សម្ព័ន្ធ​តា​មាឃ​ ក្រោយ​ទទួល​សំណូមពរ​ពី​ពលរដ្ឋ​

ទំហំអក្សរ៖

(កោះកុង​)៖ សាលារៀន​ដ៏​កំសត់​មួយ​ខ្នង​ក្នុង​ភូមិ​តា​មាឃ​ ឃុំ​អណ្ដូងទឹក​ ស្រុក​បុទុមសាគរ​ ត្រូវ​បាន​លោក​ ហាក់​ ឡេង​ អភិបាលស្រុក​បុទុមសាគរ​ថ្មី​ ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ ខណៈ​ដែល​ សាលារៀន​នេះ​ មាន​សភាព​ទ្រុឌទ្រោម​ និង​ត្រូវ​បាន​ពលរដ្ឋ​ជាច្រើន​សំណូម​ដល់​លោក​អភិបាលស្រុក​។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ និង​សួរសុខទុក្ខ​ពលរដ្ឋ​នៅក្នុង​ភូមិ​/ឃុំ​ខាងលើ​។

បើ​តាម​ការ​លើកឡើង​ពី​ពលរដ្ឋ​បានឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០១៩នេះ​ គេ​បានឃើញ​លោក​ ហាក់​ ឡេង​ អភិបាលស្រុក​បុទុមសាគរ​ថ្មី​ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យមើល​ស្ថានភាព​ផ្លូវ​ ចូល​សាលាបឋមសិក្សា​ឧប​សម្ព័ន្ធ​តា​មាឃ​ ដែល​បាន​រង​ការខូចខាត​ដោយសារ​ទឹកភ្លៀង​ហូរកាត់​ដាច់​ជាច្រើន​កន្លែង​ និង​បង្ក​ជា​ផល​ពិបាក​ដល់​សិស្សានុសិស្ស​ក្នុង​ការ​ធ្វើដំណើរ​ទៅ​សិក្សា។

ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ កាលពី​ឆ្នាំ១៩៨២​ សាលាបឋមសិក្សា​នេះ​ មាន​ចំនួន៥ខ្នង​ មាន៥បន្ទប់​ បច្ចុប្បន្ន​នៅសល់​ត្រឹមតែ១ខ្នង​តូច​ មាន១បន្ទប់​ ក្នុង​ការបម្រើ​ការសិក្សា​ដល់​កុមា​រតូចៗ​ ប្រមាណ​ជាង១០០នាក់​ ពី​ថ្នាក់​ទី១​ ដល់​ថ្នាក់​ទី៥​ ក្នុង​ដែល​មាន​គ្រូ​ចំនួន២នាក់​ បង្រៀន​សិស្ស​ក្នុង​ពេល​តែមួយ​។

បន្ទាប់ពី​បាន​មើលឃើញ​នូវ​ភាព​ខ្លោច​ផ្សារ​ សិស្សានុសិស្ស​ដែល​ជា​កូន​ៗរបស់​គាត់​ ទាំង​ការ​ធ្វើដំណើរ​ ទាំង​ការ​អង្គុយ​រៀន​ ដែល​កន្លងមក​គ្មាន​មន្ត្រី​ផ្នែក​អប់រំ​រូប​ណាមួយ​ មើលឃើញ​ពី​ភាព​លំបាក​របស់​កុមា​រតូចៗ​ទាំងនោះ​ឡើយ​ មិន​តែប៉ុណ្ណោះ​ ថែមទាំង​ហ៊ាន​បើកដៃ​ឱ្យ​ក្រុម​ឈ្មួញ​ ជីក​កាយ​យក​អា​ចម៌​ដី​ជុំវិញ​បរិវេណ​សាលារៀន​និង​តាម​ ជើងភ្នំ​លក់​ទៀតផង​ ដោយ​ពុំ​ឃើញ​មាន​មន្ត្រី​ជំនាញ​ណា​ហ៊ាន​ហាមឃាត់​ឡើយ​៕

លោក​អភិបាលស្រុក​បុទុមសាគរ​ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​សាលារៀន​ឧប​សម្ព័ន្ធ​តា​មាឃ​ ក្រោយ​ទទួល​សំណូមពរ​ពី​ពលរដ្ឋ​ លោក​អភិបាលស្រុក​បុទុមសាគរ​ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​សាលារៀន​ឧប​សម្ព័ន្ធ​តា​មាឃ​ ក្រោយ​ទទួល​សំណូមពរ​ពី​ពលរដ្ឋ​ លោក​អភិបាលស្រុក​បុទុមសាគរ​ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​សាលារៀន​ឧប​សម្ព័ន្ធ​តា​មាឃ​ ក្រោយ​ទទួល​សំណូមពរ​ពី​ពលរដ្ឋ​ លោក​អភិបាលស្រុក​បុទុមសាគរ​ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​សាលារៀន​ឧប​សម្ព័ន្ធ​តា​មាឃ​ ក្រោយ​ទទួល​សំណូមពរ​ពី​ពលរដ្ឋ​ លោក​អភិបាលស្រុក​បុទុមសាគរ​ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​សាលារៀន​ឧប​សម្ព័ន្ធ​តា​មាឃ​ ក្រោយ​ទទួល​សំណូមពរ​ពី​ពលរដ្ឋ​ លោក​អភិបាលស្រុក​បុទុមសាគរ​ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​សាលារៀន​ឧប​សម្ព័ន្ធ​តា​មាឃ​ ក្រោយ​ទទួល​សំណូមពរ​ពី​ពលរដ្ឋ​