បុរស ២នាក់ បាន​ស្លាប់ ពេល​ចុះ​ស្តា​អណ្តូង​ទឹក​មួយ​កន្លែងនៅ​ក្នុង​ស្រុក​ប្រាសាទបាគង​


(សៀមរាប​)៖ បុរស ២នាក់ បាន​ស្លាប់ នៅ​គ្រាដែល​ពួក​គេ​ចុះទៅ​ស្ដារ អណ្ដូងទឹក​មួយ​កន្លែង នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ ក្នុង​ភូមិ​ឪឡោក​ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នេះ។

បើ​តាម​សមត្ថកិច្ច ជនរងគ្រោះ​ទី១ឈ្មោះ​ឈុត ស៊ាន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅ​នៅ​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង និង​ទី២ឈ្មោះ យឿម រ៉ាត់ ភេទប្រុស​អាយុ ៤៧ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង។​

ពួក​គេ​បាន​ស្លាប់​ដោយសារតែ ស៊ីឈ្នួល​ចុះ​ស្ដារ​អណ្ដូង​ឲ្យ​ម្ចាស់​ឈ្មោះ ធិត សួន ហៅ ប៉ក់ ភេទ​ស្រី អាយុ ៤៥ឆ្នាំ ក្នុង​តម្លៃ ៣០,០០០រៀល។

សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ និង​សន្និដ្ឋាន ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្វះ អ៊ុ​កស៊ី​សែន ដកដង្ហើម​នៅក្នុង​អណ្តូង​នោះ។

ក្រោយ​ពិនិត្យ​រួច សមត្ថកិច្ច បាន​ប្រគល់​សព​ជូន​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕(ANN តាំង ហូ​)

បុរស ២នាក់ បាន​ស្លាប់ ពេល​ចុះ​ស្តា​អណ្តូង​ទឹក​មួយ​កន្លែងនៅ​ក្នុង​ស្រុក​ប្រាសាទបាគង​
បុរស ២នាក់ បាន​ស្លាប់ ពេល​ចុះ​ស្តា​អណ្តូង​ទឹក​មួយ​កន្លែងនៅ​ក្នុង​ស្រុក​ប្រាសាទបាគង​


ពាក្យទាក់ទង