មេបញ្ជាការ​សឹក​រង​ស្រុក​អង្គរបុរី​សារភាព​ចំពោះ​មុ​ខកូន​ៗទាហាន​ ថា​រឿង​កាត់​ឆ្កៀល​ដី​បន្ទាយ​លោក​ពុករលួយ​បាន​លុយ​ តែ២០០០ដុល្លារ​តែប៉ុណ្ណោះ​

ទំហំអក្សរ៖

(តាកែវ)៖ ដោយ​ខ្លាច​មានទោស​ទណ្ឌ​ពាក់ព័ន្ធ​ និង​អំពើពុករលួយ​ លោក​ អ៊ូច​ យី​ មេបញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ ស្រុក​អង្គរបុរី​បាន​ចេញមុខ​សារភាព​ នៅ​ចំពោះ​មុ​ខកូន​ៗទាហាន​ កាលពី​ព្រឹក​ថ្ងៃទី៥ខែតុលា​ ឆ្នាំ២០១៩​ នៅក្នុង​បន្ទាយទាហាន​ស្រុក​តែម្ដង​។

លោក​អ៊ូច​ យី​ បាន​បញ្ជាក់​ថា​ សូម​បងប្អូន​កុំ​យល់​ច្រឡំ​ថា​ ខ្ញុំ​បាន​លុយ​ពី​ដី​កាត់​ឆ្កៀល​បន្ទាយ​នេះ​ច្រើន​ឱ្យ​សោះ​ គឺ​លោក​បានតែ២០០០ដុល្លារ​ទេ​ ពី​លោក​ គឹម​ ហាន​ ដែល​ជា​ម្ចាស់​សំណង់​អគារ​ដែក​ ហើយ​លុយ២០០០ដុល្លារ​នេះ​ លោក​មិនបាន​យក​ទៅផ្ទះ​ទេ​ គឺ​លោក​បាន​យក​មក​កសាង​ចង្ក្រានបាយ​ នៅក្នុង​បន្ទាយ​ដដែល​ទេ​។

ក្រោយពី​មានការ​សារភាព​ដ៏​ស្មោះត្រង់​ ចំ​ពោះ​កូន​ៗទាហាន​រួចមក​ក៏​មាន​សេចក្ដីរាយការណ៍​បញ្ជាក់​ទៀត​ ថា​លោក​ឡេង​ ខូវ​ ដែល​ជា​ប្រធាន​ភូមិបាល​ ស្រុក​អង្គរបុរី​មាន​តួនាទី​ចុះ​វាស់វែង​កាត់​ឆ្កៀល​ដី​បន្ទាយទាហាន​ឱ្យ​ខុស​ប្លង់​ចាស់​ គឺ​ទទួល​បាន​លុយ​តែ២០ម៉ឺន​រៀល​ទេ​។

ជុំវិញ​ករណី​ខាង​លើ​កូន​ៗទាហាន​បាន​ដាក់​ការសង្ស័យ​ថា​ ចុះបើលោ​កអ៊ូច​ យី​ មេបញ្ជាការ​សឹក​រង​ ស្រុក​អង្គរបុរី​ សារភាព​ ថា​បាន​លុយ២០០០ដុល្លារ​ ពី​លោ​កគឺម​ ហាន​ ជា​មេបញ្ជាការ​សឹក​រង​អង្គរបុរី​ ចុះ​ទម្រាំ​លោ​ឥក​ សេក​រស់​ មេបញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ខេត្តតាកែវ​ដែល​ ទើប​ចូល​និវត្ត​ន៍​ថ្មី​ៗទទួល​បាន​ប្រាក់​ប៉ុណ្ណា​ទៅ​។

គួរ​រំឮក​ផង​ដែរ​ថា​ បន្ទាប់ពី​មានរឿង​ដ៏​ចម្រូង​ចម្រាស់​ជាបន្តបន្ទាប់​ រឿង​សង់​អគារ​ដែក​ចង់ស៊ី​ដាច់​ដី​បន្ទាយទាហាន​នេះ​មួយចំនួន​មក​ ត្រូវ​បាន​ក្រុ​មកូនៗ​ទាហាន​លួច​បញ្ចេញ​ឯកសារ​ និង​ឈ្មោះ​អ្នកចូលរួម​ពាក់ព័ន្ធ​។

តាម​ប្រភព​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ដី​បន្ទាយ​ទាន​ហ៊ាន​ផ្នែកសឹករង​ស្រុក​អង្គរបុរី​ បាន​ចុះបញ្ជី​មាន​ចំនួន៥៦៦៤ម៉ែត្រក្រឡា​ តែ​ក្នុងកំលុង​ខែមិថុនា​ឆ្នាំ២០១៩ស្រាប់តែ​គេ​ឃើញ​លោក​ឡេង​ ខូវ​ប្រធាន​ភូមិបាល​ស្រុក​អង្គរបុរី​ លោក​អ៊ូច​ យី​ មេបញ្ជាការ​សឹក​រង​ស្រុក​អង្គរបុរី​ លោក​សេក​ រស់​ មេបញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ខេត្តតាកែវ​បាន​ធ្វើសកម្មភាព​ចុះ​វាស់វែង​ដី​បន្ទាយ​សាជាថ្មី​ដោយ​វាស់​កាត់​ឆ្កៀល​ដី​ ដើម្បី​សាងសង់​អាគារ​ដែក​ចចេញ​ និង​បាន​ធ្វើ​របាយការណ៍​ ថា​ដី​បន្ទាយ​មួយ​នេះ​សល់​តែ៤០០០ម៉ែត្រក្រឡា​ទេ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ក្រោយពី​ធ្វើសកម្មភាព​វាស់​កាត់​ឆ្កៀល​ដី​បន្ទាយទាហាន​នេះ​ឱ្យ​បាត់​ជាង១០០០ម៉ែត្រក្រឡា​មក​កូន​ៗទាន​ហ៊ាន​នាំគ្នា​សង្ស័យ​ថា​ដី​ដែល​បាត់​នោះ​គេ​មានបំណង​ឱ្យ​លោ​កគឹម​ ហាន​ មេបញ្ជាការ​រង​តំបន់សឹករង​ស្រុក​អង្គរបុរី​ដែល​ចូល​ធ្វើទាហាន​បានតែ៣ឆ្នាំ​សង់​អគារ​ដែក​ ដើម្បី​ជួល​ឱ្យ​ពលរដ្ឋ​លក់ដូរ​ គឺជា​កា​បំភាន់​ភ្នែក​មហាជន​តែប៉ុណ្ណោះ​ និង​ដើម្បី​បាន​ដី​នេះ​ដោយ​ស្របច្បាប់​ធ្វើជា​កម្មសិទ្ធិ​។

ពាក់ព័ន្ធ​ករណី​ខាងលើ​លោក​ឡេង​ ខូវ​ ប្រធាន​ភូមិបាល​ស្រុក​អង្គរបុរី​បាន​បញ្ជាក់​ប្រាប់​អង្គភាព​សារព័ត៌មាន​ អេ​ អិន​ អិន​ យើង​ ថា​លោក​ពិតជា​បាន​ចុះ​វាស់វែង​មែន​តាម​ការ​ស្នើសុំ​របស់​ប្រធាន​អង្គភាព​ តែ​លោក​មិន​ទទួលខុសត្រូវ​ចំពោះ​ឯកសារ​អ្វី​នោះ​ទេ​ លោក​ទទួលស្គាល់​តែ​ឯកសារ​ប្លង់ដី​របស់​បន្ទាយ​ ដែល​មានស្រាប់​ និង​ការវាស់វែង​ថ្មីនេះ​លោក​មិនបាន​យកជាការ​នោះ​ទេ​។

ចំណែក​លោ​កដឹម​ គឹ​មសាន​ អភិបាលស្រុក​អង្គរបុរី​បានឱ្យ​ដឹង​ថា​ លោក​មិនបាន​ដឹង​ថា​ប្រធាន​ភូមិបាល​ស្រុក​ចុះទៅ​វាស់វែង​ដី​នេះ​ និង​បាន​ធ្វើការ​កាត់​ឆ្កៀល​ឱ្យ​ខ្វះ​ដី​ ដែល​ខុសពី​ប្លង់​ដើម​នោះ​ទេ​។

រី​ឯលោក​អ៊ូច​ យី​ មេបញ្ជាការ​សឹក​រង​ស្រុក​អង្គរបុរី​បានឱ្យ​ដឹង​ថា​លោ​កគឹម​ ហាន​ មេបញ្ជាការ​រង​តំបន់សឹករង​ស្រុក​អង្គរបុរី​ជា​អ្នកសាង​សង់​អគារ​ដែក​សម្រាប់​ជួល​ពិតមែន​ ហើយ​លោក​បាន​ប្រាប់​វា​ដែរ​ (អា​ហ៊ាន​អើយ​កុំ​សាងសង់​អី​ នាំ​តែ​ខាតដើម​ខាតចុង​ទេ​)។

សរុបសេចក្ដី​មក​ទាំង​មហាជន​ និង​កូន​ៗទាហាន​ប្រចាំ​ក្នុង​បន្ទាយ​នេះ​រង់ចាំ​មើល​លោក​នាង​ សុធា​រ៉ា​ មេបញ្ជាការ​តំបន់សឹករង​ខេត្តតាកែវ​ដែល​ទើប​ឡើង​កាន់​ដំ​ណែង​ថ្មី​ៗក្ដៅ​ៗអាច​រក្សា​ចំនួន​ដី៥៦៦៤ម៉ែត្រក្រឡា​របស់​បន្ទាយ​សឹក​រង​ស្រុក​អង្គរបុរី​ឱ្យ​គង់វង្ស​តាម​ប្លង់​ចាស់​បាន​ដែរ​ ឬទេ​៕

មេបញ្ជាការ​សឹក​រង​ស្រុក​អង្គរបុរី​សារភាព​ចំពោះ​មុ​ខកូន​ៗទាហាន​ ថា​រឿង​កាត់​ឆ្កៀល​ដី​បន្ទាយ​លោក​ពុករលួយ​បាន​លុយ​ តែ២០០០ដុល្លារ​តែប៉ុណ្ណោះ​