កាន់តែច្បាស់ការហើយ រឿងអ្នកចង់ស៊ីដាច់ដីបន្ទាយទាហានស្រុកអង្គរបុរី

ទំហំអក្សរ៖

(តាកែវ​)៖ មានរឿង​បែកធ្លាយ​ទៀតហើយ​ ពាក់ព័ន្ធ​អ្នក​ចង់ស៊ី​ដាច់​ដី​បន្ទាយទាហាន​ស្រុក​អង្គរបុរី​ នេះ​បើ​យោង​តាម​ប្រភព​ច្បាស់ការ​ពី​ក្រុ​មកូនៗ​ទាហាន​ក្នុង​បន្ទាយ​នេះ​រាយការណ៍​។

កាន់តែច្បាស់ការហើយ រឿងអ្នកចង់ស៊ីដាច់ដីបន្ទាយទាហានស្រុកអង្គរបុរី

បន្ទាប់ពី​មានរឿង​ដ៏​ចម្រូង​ចម្រាស់​ជាបន្តបន្ទាប់​ រឿង​សង់​អគារ​ដែក​ចង់ស៊ី​ដាច់​ដី​បន្ទាយទាហាន​នេះ​មួយចំនួន​ ត្រូវ​បាន​ក្រុ​មកូនៗ​ទាហាន​លួច​បញ្ចេញ​ឯកសារ​ និង​ឈ្មោះ​អ្នកចូលរួម​ពាក់ព័ន្ធ​។

តាម​ប្រភព​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ដី​បន្ទាយ​ទាន​ហ៊ាន​ផ្នែកសឹករង​ស្រុក​អង្គរបុរី​ បាន​ចុះបញ្ជី​មាន​ចំនួន៥៦៦៤ម៉ែត្រក្រឡា​តែ​ក្នុងកំលុង​ខែមិថុនា​ឆ្នាំ២០១៩ស្រាប់តែ​គេ​ឃើញ​លោក​ឡេង​ ខូវ​ ប្រធាន​ភូមិបាល​ស្រុក​អង្គរបុរី​ លោក​អ៊ូច​ យី​ មេបញ្ជាការ​សឹក​រង​ស្រុក​អង្គរបុរី​ លោក​សេក​ រស់​ មេបញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ខេត្តតាកែវ​ បាន​ធ្វើសកម្មភាព​ចុះ​វាស់វែង​ដី​បន្ទាយ​សាជាថ្មី​ ដោយ​វាស់​ឃ្វាង​ដី​ដែល​សង់​អគារ​ដែក​រួច​ចេញ​ (មិន​វាស់​រួម​ទាំង​ដី​ដែលគេ​រំលោភបំពាន​) និង​បាន​ធ្វើ​របាយការណ៍​ ថា​ដី​បន្ទាយ​មួយ​នេះ​នៅសល់​តែ៤០០០ម៉ែត្រក្រឡា​ទេ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ក្រោយពី​ធ្វើសកម្មភាព​វាស់​ឃ្វាល​ដី​បន្ទាយទាហាន​នេះ​ឱ្យ​បាត់​ជាង១០០០ម៉ែត្រក្រឡា​មក​កូន​ៗទាន​ហ៊ាន​នាំគ្នា​សង្ស័យ​ថា​ដី​ដែល​បាត់​នោះ​គេ​មានបំណង​ឱ្យ​លោ​កគឹម​ ហាន​ មេ​បញ្ជា​កា​រ​រង​តំបន់សឹករង​ស្រុក​អង្គរបុរី​ដែល​ចូល​ធ្វើទាហាន​បានតែ៣ឆ្នាំ​សង់​អគារ​ដែក​ដើម្បី​ជួល​ឱ្យ​ពលរដ្ឋ​លក់ដូរ​គឺជា​កា​របំ​ភ័ន​ភ្នែក​មហាជន​តែប៉ុណ្ណោះ​ និង​ដើម្បី​បាន​ដី​នេះ​ធ្វើជា​កម្មសិទ្ធិ​ស្របច្បាប់​។

ពាក់ព័ន្ធ​ករណី​ខាងលើ​លោក​ឡេង​ ខូវ​ ប្រធាន​ភូមិបាល​ស្រុក​អង្គរបុរី​បាន​បញ្ជាក់​ប្រាប់​អង្គភាព​ព័ត៌មាន​ អេ​ អិន​ អិន​ថា​ លោក​ពិតជា​បាន​ចុះ​វាស់វែង​មែន​តាម​ការ​ស្នើសុំ​របស់​ប្រធាន​អង្គភាព​មែន​ តែ​លោក​មិន​ទទួលខុសត្រូវ​ចំពោះ​ឯកសារ​អ្វី​នោះ​ទេ​ លោក​ទទួលស្គាល់​តែ​ឯកសារ​ប្លង់ដី​របស់​បន្ទាយ​ដែរ​មានស្រាប់​ការវាស់វែង​ថ្មីនេះ​លោក​មិន​យកជាការ​នោះ​ទេ​។

ចំណែក​លោ​កឌឹម​ គឹ​មសាន​ អភិបាលស្រុក​អង្គរបុរី​បានឱ្យ​ដឹង​ថា​ លោក​មិនបាន​ដឹង​ថា​ ប្រធាន​ភូមិបាល​ស្រុក​ចុះទៅ​វាស់វែង​ដី​នេះ​ និង​បាន​ធ្វើការ​វាស់​ឃ្វាង​ឱ្យ​ខ្វះ​ដី​ខុសពី​ប្លង់​ដើម​នោះ​ទេ​។

ចំណែក​លោក​អ៊ូច​ យី​ មេបញ្ជាការ​សឹក​រង​ស្រុក​អង្គរបុរី​បានឱ្យ​ដឹង​ថា​លោ​កគឹម​ ហាន​ មេបញ្ជាការ​រង​តំបន់សឹករង​ស្រុក​អង្គរបុរី​ជា​អ្នកសាង​សង់​អគារ​ដែក​សម្រាប់​ជួល​ពិតមែន​ ហើយ​លោក​បាន​ប្រាប់​វា​ដែរ​ថា​ អា​ហាន​អើយ​! កុំ​សាងសង់​អី​នាំ​តែ​ខាតដើម​ខាតចុង​ទេ​។

សរុបសេចក្ដី​មក​ទាំង​មហាជន​ និង​កូន​ៗទាហាន​ប្រចាំ​ក្នុង​បន្ទាយ​នេះ​ រង់ចាំ​មើល​ថា​ តើ​លោក​នាង​ សុធា​រ៉ា​ មេបញ្ជាការ​តំបន់សឹករង​ខេត្តតាកែវ​ដែល​ទើប​ឡើង​កាន់​ដំ​ណែង​ថ្មី​ៗក្ដៅ​ៗអាច​រក្សា​ចំនួន​ដី៥៦៦៤ម៉ែត្រក្រឡា​របស់​បន្ទាយ​សឹក​រង​ស្រុក​អង្គរបុរី​ឱ្យ​គង់​វង់​តាម​ប្លង់​ចាស់​បាន​ដែរ​ ឬទេ​?

កាន់តែច្បាស់ការហើយ រឿងអ្នកចង់ស៊ីដាច់ដីបន្ទាយទាហានស្រុកអង្គរបុរី កាន់តែច្បាស់ការហើយ រឿងអ្នកចង់ស៊ីដាច់ដីបន្ទាយទាហានស្រុកអង្គរបុរី