ថ្នាក់លើ​ចុះ​បង្ក្រាប​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ឥត​ច្បាប់ ៣កន្លែងនៅ​ស្រុក​ទឹកផុស ធ្លាយ​រឿង​ឈ្មួញ​បង់លុយ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម

​(កំពង់ឆ្នាំង​)៖ កម្លាំង​សមត្ថកិច្ច នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បាន​ចុះ​បង្ក្រាប​ទីតាំង​រោង​សិប្បកម្ម​កែច្នៃ​ឈើ និង​ផល​អនុផល​ព្រៃឈើ ដែល​គ្មាន​លិខិតអនុញ្ញាត​ចំនួន ៣កន្លែង​ស្ថិតនៅ​ក្នុង ភូមិ​ទួល​ខ្ពស់ ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។

លោក ថោង វ៉ាន់​វី​រ៉ា​វុឌ្ឍី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បាន​ឲ្យដឹង​ថា បន្ទាប់ពី​ទទួល​បាប​បទបញ្ជា​ពី​លោក ងិន ហ៊ុន ប្រធានមន្ទីរ កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ និង​មានការ​អនុញ្ញាត​ពី​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង កម្លាំង​របស់​លោក ក៏បាន​សហការ​ជាមួយ កងរាជអាវុធហត្ថ​ស្រុក និង​នគរបាល​សេដ្ឋកិច្ច​ខេត្ត ចុះ​បង្ក្រាប​ទីតាំង​ទាំង ៣ខាងលើ។

ម្ចាស់​ទីតាំង​សិប្បកម្ម​ទាំង ៣កន្លែង ខាងលើ​ឈ្មោះ យាយ ភឿន និង​កូន​ឈ្មោះ វណ្ណា បាន​ឲ្យដឹង​ថា​រោង​សិប្បកម្ម​របស់​ពួក​គាត់​នេះ​ទើបតែ​បើក​ធ្វើ​បាន​រយៈពេល ២ឆ្នាំ និង​មាន​លិខិតអនុញ្ញាត​ពី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស។

ម្ចាស់​សិប្បកម្ម​ឈ្មោះ វណ្ណា បាន​អះអាង​ថា កន្លង​ទៅ​ថ្មី​ៗនេះ មាន​អ្នក​មក​យក​លុយ​ពី​គាត់​ចំនួន ៦០ម៉ឺន​រៀល ដោយ​ឲ្យ​គាត់​ទៅ​បង់​នៅ​ប៉ុ​ស្ដិ៍​នគបាល​រដ្ឋបាល​ទួល​ខ្ពស់ បន្ទាប់ពី​គាត់​យក​លុយ​ទៅ​បង់​រួច ស្រាប់តែ​ថ្ងៃនេះ មានសមត្ថកិច្ច​ចុះ​មក​បង្ក្រាប​តែម្តង។

នៅក្នុង​ប្រតិបត្តិ​ការនោះ សមត្ថកិច្ច​ជំនាញ បាន​រឹបអូស​ឈើ​ប្រណីត​ចំនួន ១១៨កំណាត់​ស្មើនឹង ៥.៤៦២ម៉ែត្រគូប។ ចំណែក​ម៉ាស៊ីន​អារច្រៀក​ឈើ​ចំនួន ៥គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ផ្ញើ​នៅនឹង​ម្ចាស់​ទីតាំង ឲ្យ​ជួយ​មើលថែ​រក្សាទុក​នៅនឹង​កន្លែង​រង​ចាំ​ចាត់ការ​តាម​និ​តិ​វិធី​នា​ពេលក្រោយ។

គួរ​កត់សម្គាល់​ថា នេះ​ជា​លើក​ទី១ហើយ ដែល​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំង​នគរបាល​សេដ្ឋកិច្ច និង​កងរាជអាវុធហត្ថ​ស្រុក ចុះ​បង្ក្រាប​រោង​សិប្បកម្ម​កែច្នៃ​មិន​មានការ​អនុញ្ញាត និង​ដកហូត​បាន​វត្ថុ​តាង​បាន​ជាច្រើន​ក្នុង​ឆ្នាំ២០២០នេះ​៕(ANN សាន្ដ ផល្លា​)

ពាក្យទាក់ទង