សម្ដេច​ ហ៊ុន​ សែន​ នឹង​ឱ្យ​មានការ​ប្រារព្ធ​ពិធីអុំទូក អកអំបុក និងសំពះព្រះខែ នៅ​ឆ្នាំនេះ​ បើ​ទោះបីជា​ស្ថានភាព​កម្ពស់​​ទឹក​ទាប​​ណាក៏ដោយ​

ទំហំអក្សរ៖

(ភ្នំពេញ)៖ យោង​តាម​ប្រសាសន៍​របស់​សម្ដេច​កាលពី​ព្រឹក​ថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០១៩​ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សា​លា​ប៊ែល​ធី​ នៅ​កោះ​ពេជ្រ​បាន​ប្រកាស​ថា​ ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅតែ​ប្រារព្ធ​ឡើងជា​ធម្មតា​សម្រាប់​ ឆ្នាំ២០១៩នេះ​ ទោះបីជា​កម្រិត​ទឹក​មាន​ស្ថានភាព​រាក់​យ៉ាងណាក៏ដោយ​។ សម្ដេច​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ មក​ពី​ប្រទេស​យើង​ធ្លាប់​បាន​អាក់ខាន​មិន​ធ្វើពិធី​បុណ្យជាតិ​មួយ​នេះ​អស់​រយៈពេល៣ឆ្នាំ​ជាប់​ៗគ្នា​មក​ និង​យក​ថ្ងៃ​នោះ​ជា​ថ្ងៃ​កម្ពុជា​ត្រូវ​ទទួលទាន​អំបុក​នៅ​ទូទាំង​ប្រទេស​ “ហូប​អំបុក​ការពារ​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​”។

សម្ដេច​ ហ៊ុន​ សែន​ នឹង​ឱ្យ​មានការ​ប្រារព្ធ​ពិធីអុំទូក អកអំបុក និងសំពះព្រះខែ នៅ​ឆ្នាំនេះ​ បើ​ទោះបីជា​ស្ថានភាព​កម្ពស់​​ទឹក​ទាប​​ណាក៏ដោយ​

ឆ្នាំ​ដែល​មិនបាន​ប្រារព្ធ​ពិធី​នោះ​ គឺ​ឆ្នាំ២០១១​ ដល់​ ឆ្នាំ២០១៣​ ក្រោយពី​មានហេតុ​ការណ៍​រត់​ជាន់គ្នា​នៅ​កោះ​ពេជ្រ​ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជាង៣៥០នាក់​ស្លាប់​ និង​ដោយសារ​ហេតុផល​គ្រោះ​ទឹកជំនន់​ និង​ក្រោយពី​ការ​សោយ​ព្រះ​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ​នរោត្តម​ សីហនុ​ និង​មួយឆ្នាំ​ទៀត​ គឺ​ឆ្នាំ២០១៥​។

ដូចច្នេះ​ហើយ​ ទើប​ប្រទេស​យើង​មិន​អាច​ខកខាន​ម្ដងទៀត​បានទេ​។ សូមជម្រាប​ថា​ពិធីបុណ្យ​អក​អុំ​បុក​ឆ្នាំនេះ​ ពិសេស​ជាង​ឆ្នាំ​ណាៗ​ទាំងអស់​ ដោយសារតែ​បុណ្យអុំទូក​ឆ្នាំនេះ​ មាន​រយៈពេល​បី​ថ្ងៃ​ដូច​សព្វមួយដង​ តែម្ដង​នេះ​ គឺ​ជាប់​ជាមួយ​ថ្ងៃទី៩​ ខែ​វិ​ច្ឆ​កា​ ដែល​ជា​ថ្ងៃបុណ្យ​រំឮក​ថ្ងៃ​ឯករាជ្យ​ពី​បារាំង​ ហើយ​ពិធីបុណ្យ​អុំទូក​ គឺ​ចាប់ពី​ថ្ងៃទី១០​-១១​-១២​ ដែល​មានឱកាស​យប់​សម្រាក​ពី​ការងារ​ទៅ​កម្សាន្ត​នៅ​ទី​កន្លែង​ផ្សេង​ៗបាន​យូ​៕