ដើម​រាំង​យក្ស​មាន​អាយុ​រាប់​រយ​ឆ្នាំ ១ដើម ត្រូវ​បាន​ក្រុម​ជនល្មើស​លួច​គាស់​បម្រុង​ដឹក​យកចេញ តែ​ត្រូវ​បែកការ​

(កំពង់ឆ្នាំង​)៖ ដើម​រាំង​យក្ស​មាន​អាយុ​រាប់​រយ​ឆ្នាំ ដែល​ជា​ប្រភេទ​រុក្ខជាតិ​លិចទឹក ១ដើម​ដុះ​នៅក្នុង​ព្រៃ​ជ្រៅ​ត្រូវ​បាន​ក្រុម​ជនខិលខូច​លួច​គាស់​បម្រុង​ដឹក​ចេញ ប៉ុន្តែ​ត្រូវ​បែកការ​ដល់​សមត្ថកិច្ច​ចុះ​ទប់ស្កាត់​បាន​ទាន់ពេល​វេលា។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅ​ចំណុច​ក្នុង​ព្រៃ​កោះ​អាចម៍ ស្ថិត​ក្នុង​ភូមិ កោះ​តា​ម៉ូវ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូណ៍ ខេត្ត​កំពង់ឆ្នាំង។

ប្រភព​ពី​ប្រជាពលរដ្ឋ បាន​ឲ្យដឹង​ថា នៅ​យប់​កើតហេតុ គេ​ឃើញ​រថយន្ត​ស្ទូច​មួយ​គ្រឿង​បាន​ចូល​ទៅ​ក្នុង​ព្រៃ​បម្រុង​ស្ទូច​ដើម​រាំង​យក្ស ដែល​មាន​គេ​លួច​គាស់ រំលំ​រួចហើយ ដាក់លើ​រថយន្ដ​ដឹក​ចេញទៅ​ក្រៅ ប៉ុន្តែ​រថយន្ដ​នោះ​បាន​បើក​ចេញទៅ​វិញ​យ៉ាង​លឿន ដោយ​ទុក​ដើម​រាំង​នោះ​ចោល​វិញ បន្ទាប់ពី​មានការ​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ។

ប្រភព​ដដែល​បន្ត​ថា កន្លងទៅ​ក្រុម​ជនល្មើស បានការ​ព្យាយាម​គាស់​ដើម​រាំង​យក្ស​នេះ​ម្ដង​រួចមក​ហើយ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​អន្តរាគមន៍​ទាន់ពេល ទើប​ពួក​គេ​មក​ចង់​លួច​ម្ដងទៀត នៅតែ​មិនបាន​សម្រេច។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យដឹង​តាម​ទូ​រសៃ័ព្ទ​ថា បន្ទាប់ពី​លោក​បាន​ទទួល​ព័ត៌មាន​ពី​បទល្មើស​ខាងលើ​តាមរយៈ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ ទើប​លោក​ដឹកនាំ​កម្លាំង​សង្កាត់​ផ្នែក​សហគមន៍​ចុះ​ដល់កន្លែង ប៉ុន្តែ​ក្រុម​ជនល្មើស​បាន​គេចខ្លួន​បាត់​ហើយ។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង រូប​នេះ បន្ត​ថា ដើម​រាំង​យក្ស​នេះ មាន​អាយុកាល​រាប់​រយ​ឆ្នាំ និង​ជា​រុក្ខជាតិ​ព្រៃលិចទឹក​បើ​តាម​ការ​សន្និដ្ឋាន​ដើម​រាំង​នេះ ត្រូវ​គេ​លួច​គាស់ ពី ២ ទៅ៣ថ្ងៃមុន ប៉ុណ្ណោះ តែ​ពេលនេះ​លោក​ឲ្យ​ខាង​សហគមន៍​នៅ​ទីនោះ នៅចាំ​មើលថែ​ព្រោះ​ខ្លាច​ក្រុម​ជនល្មើស​ព្យាយាម​លប​លួច​ដឹក​យកចេញ​ម្ដងទៀត។

លោក លី ឡា បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​ជួយ​ថែរក្សា​ព្រៃលិចទឹក​ប្រភេទ​ដើម​រាំង និង​ដើម​ឈើ​ផ្សេង​ៗឲ្យបាន​គង់វង្ស​សម្រាប់ត្រី​ពង​កូន និង​ជា​ជម្រក​របស់​សត្វស្លាប និង​ថនិក​សត្វ​ផ្សេង​ៗរស់នៅ​៕(ANN សាន្ដ ផល្លា​)

ពាក្យទាក់ទង