ខេត្តបាត់ដំបង​ត្រៀម​រៀបចំ​ពិធី​អុំទូក​ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចេញ​ព្រះវស្សា​ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ នា​ពេល​ខាងមុខ​

ទំហំអក្សរ៖

(បាត់ដំបង)៖ នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីបុណ្យអុំទូកខេត្តបាត់ដំបង ដើម្បីត្រួតពិនិត្យ និងត្រៀមលក្ខណៈសម្រាប់ដំណើរការក្នុងពិធីអុំទូកខេត្តបាត់ដំបង ឆ្នាំ២០១៨ ។

ខេត្តបាត់ដំបង​ត្រៀម​រៀបចំ​ពិធី​អុំទូក​ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចេញ​ព្រះវស្សា​ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ នា​ពេល​ខាងមុខ​

កិច្ចប្រជុំ​នេះធ្វើនៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត គណៈកម្មការរៀបចំពិធីបុណ្យអុំទូកខេត្តបាត់ដំបង លោក លោកស្រី មកពីមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនទៀត។

សូមជម្រាបថា ក្នុងឱកាសអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីអុំទូកខេត្តបាត់ដំបង ឆ្នាំ២០១៨ ចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៣-២៤ ខែតុលា ឆ្នាំ២០១៨ នៅក្នុងស្ទឹងសង្កែ ក្រុងបាត់ដំបង ដោយមានការរៀបចំ ការដាក់តាំងពិព័រណនៅផលិតផលផ្សេងៗ ការបង្ហោះម៉ូតូឆត្រ័ហោះ (Paramotor) និងពេលរាត្រី មានការ ប្រគុំតន្ត្រី បាញ់កាំជ្រូច បង្ហោះគោម បណ្តែតប្រទីប ព្រមទាំង មានល្បែងកំសាន្តជាច្រើនទៀត។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមដល់អនុគណៈកម្មការទាំង៧ នៅក្នុងសេចក្តីសម្រេចត្រូវធ្វើយ៉ាងណាចាត់ចែង និងអនុវត្តទៅតាមតួនាទី ភារកិច្ចដែលបានបែងចែក ក្នុងការសម្របសម្រួល សំដៅធ្វើយ៉ាងណាឱ្យដំណើរពិធីនេះប្រព្រឹត្តទៅបានល្អប្រសើរ និងរលួន។

ដោយឡែកចំនួនទូកងដែលត្រៀមចូលរួមប្រកួតប្រណាំងជាលក្ខណៈមិត្តភាពរួមមានចំនួន៣០ទូក ក្រុមកីឡាករ កីឡាការនី មានចំនួន១០៩៥នាក់ និងមានកីឡាករ កីឡាការនីបម្រុងចំនួន២៨២នាក់។ ឆ្នាំនេះគណៈកម្មការរៀបចំពិធីបុណ្យអុំទូកខេត្តបាត់ដំបង បានរៀបចំកម្មវិធីអបអរសាទរទៅតាមទំនៀមទំលាប់ប្រពៃណីពីដូនតាលើកទី១៨ ហើយក្នុងគោលបំណងរំលឹកការដឹងគុណដល់ព្រះគង្គា ព្រះធរណីនិងរម្លឹកខួបរបស់បុព្វបុរសជាវីរកងទ័ពជើងទឹក ដែលមានទឹកចិត្តអង់អាចក្លាហានកាលអតីតកាលបានតស៊ូប្រយុទ្ធយកជ័យជំនះលើពពួកខ្មាំងសត្រូវដែលចរិតទុកជាស្នាដៃប្រវត្តិសាស្ត្រមិនអាចបំភ្លេចបានសម្រាប់កូនចៅជំនាន់ក្រោយៗមក​នេះ៕

ខេត្តបាត់ដំបង​ត្រៀម​រៀបចំ​ពិធី​អុំទូក​ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចេញ​ព្រះវស្សា​ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ នា​ពេល​ខាងមុខ​ ខេត្តបាត់ដំបង​ត្រៀម​រៀបចំ​ពិធី​អុំទូក​ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចេញ​ព្រះវស្សា​ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ នា​ពេល​ខាងមុខ​ ខេត្តបាត់ដំបង​ត្រៀម​រៀបចំ​ពិធី​អុំទូក​ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចេញ​ព្រះវស្សា​ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ នា​ពេល​ខាងមុខ​