ខេត្តបាត់ដំបង​​នឹង​រៀបចំ​ធ្វើពិធី​បុណ្យអុំទូក​នៅ​សប្តាហ៍​ក្រោយ​

ទំហំអក្សរ៖

(បាត់ដំបង)៖ នៅ​សប្តាហ៍​ក្រោយនេះ​ ពោល​គឺ​នៅ​ថ្ងៃទី១២​-១៣​ តុលា​ រដ្ឋបាល​ខេត្តបាត់ដំបង​ នឹង​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ និង​បណ្ដែតប្រទីប​ នៅ​តាម​បណ្ដោយ​ស្ទឹង​សង្កែ​ ក្រុង​បាត់ដំបង​ ដើម្បី​អបអរ​ថ្ងៃ​ចេញ​ព្រះវស្សា​ ក៏ដូចជា​ពិធីបុណ្យ​អុំទូក​ អកអំបុក​ សំពះព្រះខែ​ និង​បណ្ដែតប្រទីប​នា​ពេល​ខាងមុខ​។

ខេត្តបាត់ដំបង​​នឹង​រៀបចំ​ធ្វើពិធី​បុណ្យអុំទូក​នៅ​សប្តាហ៍​ក្រោយ​

តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តបាត់ដំបង​បានឱ្យ​ដឹង​ថា​ នៅក្នុង​ឱកាស​នោះ​ ក៏​មាន​រៀបចំ​តាំង​ពិ​ពណ៌​ពាណិជ្ជកម្ម​ (ភូមិ​មួយ​ផលិតផល​មួយ​) ព្រមទាំង​មានការ​ប្រគំតន្ត្រី​បុរាណ​ សម័យ​ នៅ​បរិវេណ​ដើមពោធិ៍​ (សួន​នាគ​បាញ់​ទឹក​) ការ​បាញ់កាំជ្រួច​ បង្ហោះគោម​ និង​បណ្ដែតប្រទីប​ នា​ពេល​រាត្រី​ រយៈពេល៥ថ្ងៃ​ ចាប់ពី​ថ្ងៃទី០៩​ ដល់​ថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ២០១៩តែម្ដង៕