ប្រធានមន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង សន្យា​ចុះ​បង្ក្រាប សិប្បកម្ម​កែ​ច្នៃ​ឈើ​ប្រណីត​ដុះស្លែ​គ្មាន​ច្បា​ប់ ៩កន្លែង​ក្នុង​ភូមិ​ឡពាង នៅ​ស្រុក​ទឹកផុស​ ​

(កំពង់ឆ្នាំង​)៖ សិប្បកម្ម​កកែ​ច្នៃ​ឈើប្រណីត​ដុះស្លែ​ចំនួន ៩កន្លែង ក្នុង​ភូមិ​ឡពាង ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើសកម្មភាព​អារ ច្រៀក​ឈើ​យ៉ាង​អនាធិបតេយ្យ​ជា​យូរឆ្នាំមកហើយ មិនដែល​ឃើញ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​បង្ក្រាប​សោះ​សង្ស័យ​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​អស់​ហើយ​ទេ​ដឹង​?

ប្រជាពលរដ្ឋ​អ្នក​រក​ស៊ី​កែច្នៃ​ឈើ​មានច្បាប់​ត្រឹមត្រូវ បាន​លើកឡើង​ថា ករណី​ឈ្មួញ​រក​ស៊ី​បទ​ល្មើ​សបើកសិប្បកម្ម កែច្នៃ​ឈើ​ប្រណីត​ខាងលើ បាន​យ៉ាង​រលូន​គ្រប់​ៗគ្នា  ​ដោយ​មិន​រំខាន​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅក្នុង​ស្រុក ខេត្ត​កំពង់ឆ្នាំង​នោះ​ឡើយ ។

ប្រជាពលរដ្ឋ បាន​បន្ត​ទៀត​ថា អ្នក​ខំ​រកស៊ី​បង់ពន្ធ​ជូន​រដ្ឋ​ចេះតែ​ខំ​ទៅ ចំណែក​អ្នករក​ស៊ី​មិន​គោរពច្បាប់ ចេះតែ​ធ្វើ​បាន​ស្រេចតែចិត្ត ឯមន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដែល​ស៊ីប្រាក់ខែ​រដ្ឋ​ទាំងអស់​នោះ មិន​យក​ជំនាញ​ទៅ​បម្រើ​ប្រជាពលរដ្ឋ មិន​យក​ជំនាញ​ទៅចុះ​បង្ក្រាប​ទប់ស្កាត់ រាល់​ទង្វើ​អ្នករក​ស៊ី​ល្មើសច្បាប់ កាប់​ឈើ ដឹកជញ្ជូន​ឈើ កែច្នៃ​ឈើ ទាំងអស់​នោះ​ឡើយ ដែល​ជាហេតុ​ធ្វើឲ្យ​ពួក​គាត់​ទាំងអស់គ្នា​អស់សង្ឃឹម​ខ្លាំង​ណាស់​លើ​មន្ត្រី​អនុវត្តន៍​ច្បាប់។

ជុំវិញ​ករណីនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់ ANN តាម​ទូរស័ព្ទ​ថា ទីតាំង​ទាំងអស់​ខាងលើ​នោះ មិន​មានច្បាប់​អនុញ្ញាត​ទេ ហើយ​តែ​តែង​រកស៊ី​ខុសច្បាប់ មិន​ស្ដាប់ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​ឡើយ។លោក ប្រធានមន្ទីរ បន្ថែម​ថា « ខ្ញុំ នឹង​ឲ្យ​មន្ត្រី​របស់ខ្ញុំ​ចុះទៅ​ពិនិត្យ ដើម្បី​ចាត់ការ​តាមច្បាប់។»

បងប្អូន​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ស្របច្បាប់ សូម​សំណូមពរ​ដល់​ឯកឧត្តម ឈួរ ច័ន្ទ​ឌឿន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ឯកឧត្តម វេង សា​ខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មេត្តា​ជួយ​ត្រួតពិនិត្យ​មើល និង​ចាត់វិធានការ​លើ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​បំពានច្បាប់​ឲ្យបាន​តឹងរ៉ឹង​៕(ANN សាន្ដ ផល្លា​) 

ពាក្យទាក់ទង