ភ្ញៀវទេសចរ ទៅលេងប៉ៃ លិន ក្នុងឱកាសភ្ជុំបិណ្ឌ ថយចុះ ជាងឆ្នាំមុន

ទំហំអក្សរ៖

( ប៉ៃ លិន) ៖យោងតាមរបាយការណ៍ពីលោក លឹម វាសនា ប្រធានមន្ទីរទេសចរខេត្តប៉ៃ លិន បានឱ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ  រយៈពេល៣ថ្ងៃកន្លងទៅនេះ  ដោយគិតចាប់ពីថ្ងៃទី២៧-២៩ កញ្ញា ២០១៩  ដែលខាងមន្ទីរ ចុះស្រង់ស្ថិតិពីតំបន់ទេសចរណ៍គោលដៅធំៗ ក្នុងខេត្តចំនួន៦គោលដៅ ក្នុងនោះរួមមាន ៖ ទី១. រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំយ៉ាត ទី២. រមណីយដ្ឋាន ធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ភ្នំខៀវ) ទី៣. រមណីយដ្ឋាន កសិទេសចរណ៍ ចំការខ្នុរ និងតំបន់ជុំវិញ ទី៤. រមណីយដ្ឋានធម្មជាតិភ្នំដំបង ទី៥. រមណីយដ្ឋាន ធម្មជាតិ កែច្នៃរហាត់ទឹក និង៦. តំបន់លំហែកាយស្ទឹងតារៀប។

លោកបន្តថា ភ្ញៀវទេសចរជាតិសរុបមានចំនួន១៤,៣៦៨នាក់  បើធៀបទៅនឹងឆ្នាំ២០១៨ចំនួន២០,៥២០នាក់  ឃើញថា មានការថយចុះចំនួន ២៩,៩៨% និងភ្ញៀវទេសចរអន្តរជាតិសរុបចំនួន១៤៩នាក់ ក្នុងនោះមាន ៖ ជនជាតិថៃ១៩នាក់ ជនជាតិចិន៧៥នាក់ ជនជាតិកូរ៉េ០២នាក់ ជនជាតិអូស្ត្រាលី០២នាក់ ជនជាតិវៀតណាម០៦នាក់ និងជនជាតិបារាំង៤៥នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨  ដែលមានចំនួន៤១នាក់ យើងញថា មានការកើនឡើងរហូតដល់ទៅ២៦,៣% ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុប មានចំនួន១៤,៥១៧  ប្រៀបធៀប ទៅនឹងឆ្នាំ២០១៨  ដែលមានចំនួនភ្ញៀវសរុប ២០,៥៦១នាក់  ថយចុះ២៩,៣៩%។ 

    ចំពោះមូលហេតុ ដែលនាំឱ្យមានការធ្លាក់ចុះនៃភ្ញៀវទេសចរជាតិ គឺបណ្តាលមកពីស្ថានភាពប៉ុន្មានថ្ងៃចុងក្រោយ នៃបុណ្យភ្ជុំបិណ្ឌនេះ មានបញ្ហាជំនន់ទឹកភ្ញៀង  និងប្រជាជនក្នុងតំបន់ភាគច្រើន បានធ្វើដំណើរទៅលេងតាមទីកន្លែងនានាក្រៅខេត្ត  ហើយភ្ញៀវទេសចរភាគច្រើនដែលចូលមកទស្សនាគឺជាភ្ញៀវមកពីខេត្តផ្សេងៗ ៕ ដោយ ៖សុខហៃ

ភ្ញៀវទេសចរ ទៅលេងប៉ៃ លិន ក្នុងឱកាសភ្ជុំបិណ្ឌ ថយចុះ ជាងឆ្នាំមុន ភ្ញៀវទេសចរ ទៅលេងប៉ៃ លិន ក្នុងឱកាសភ្ជុំបិណ្ឌ ថយចុះ ជាងឆ្នាំមុន ភ្ញៀវទេសចរ ទៅលេងប៉ៃ លិន ក្នុងឱកាសភ្ជុំបិណ្ឌ ថយចុះ ជាងឆ្នាំមុន


ពាក្យទាក់ទង