សមត្ថកិច្ច​ខេត្តរតនគិរី អនុវត្ត​បំរាម​គោចរ​របស់​រាជរដ្ឋាភិបាល​ដើ​មី្ប​អនុវត្ត​នូវ​បទបញ្ជា​បិទផ្លូវ​ចេញចូល​មិន​ឲ្យ​ឆ្លងកាត់​ករណី​ឆ្លង​ជំងឺ Covid​-19​ ​

(រតនគិរី​)គោលបំណង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ Covid​-19 នៅក្នុង​កាលៈទេសៈ ពិសេស​បច្ចុប្បន្ន​នេះ​មិន​ឲ្យ​ជំងឺ​រីក​រាលដាល​ចេញពី​ដំណាក់កាល នៃ​ការ​ឆ្លង​ដោយសារ​ការនាំចូល​ពី​ប្រទេស​ខាងក្រៅ ទៅដល់​ដំណាក់កាល​នៃ​ការ​ឆ្លង​រីក​រាលដាល​រវាង​ប្រជាជន​ក្នុង​សហគមន៍​នោះ ឯកឧត្តម ថង សា​វុន ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​បញ្ជា​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ដើ​មី្ប​ធ្វើការ​ត្រួតពិនិត្យ​ការ​ធ្វើ​ចរាចរណ៍​ចេញចូល​របស់​ប្រជាពលរដ្ឋ នៅ​គ្រប់​ព្រំប្រទល់​ក្រុង​-ស្រុក​-ខេត្ត​ទាំងមូល។ ​

ក្នុង​សកម្មភាព​នេះ កម្លាំង​សមត្ថកិច្ច​ខេត្ត​បាន​ដាក់​នៅ​កងកម្លាំង​ធ្វើការ​ត្រួតពិនិត្យ នៅ​តាម​ច្រកចេញ​ចូល​ស្រុក​ទាំង៩ របស់​ខេត្ត រួមមាន​ផ្លូវ​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី។ ​

កត្តា​ទាំងអស់​នេះ គឺជា​វិធីសាស្ត្រ​ដ៏​ល្អប្រពៃ របស់​រាជរដ្ឋាភិបាល ក្នុង​ការទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ Covid​-19 រាលដាល​ឈាន​ចេញពី​ដំណាក់កាល​នៃ​ការ​ឆ្លង​ដោយសារ​ការនាំចូល​ពី​ប្រទេស​ខាងក្រៅ ទៅដល់​ដំណាក់កាល​នៃ​ការ​ឆ្លង​រាលដាល​រវាង​ប្រជាជន​ក្នុង​សហគមន៍​នោះ។

 ចំពោះ​ការ​ធ្វើ​ចរាចរណ៍​ក្នុង​ក្រុង​នេះ​ដែរ ក៏​មាន​សភាព​ស្ងប់ស្ងាត់ មិនសូវ​មានការ​ធ្វើ​ចរាចរណ៍​ឡើយ​រហូត ដល់​ព្រឹក​ថ្ងៃទី១០ ខែមេសា​នេះ​នៅ​តាម​ទីផ្សារ​ក៏​មាន​សភាព​ស្ងាត់ ដោយ​ទីកន្លែង​បោះ​ដុំ​បន្លែបង្ការ ពុំ​មាន​បន្លែ​លក់ដូរ​គ្រប់គ្រាន់ ដើ​មី្ប​បំពេញ​តម្រូវការ​របស់​អតិថិជន​ឡើយ។ 

បើ​យើង​ក្រឡេក​ទៅ​មើល​បងប្អូន​កម្មករ​សំណង់ នៅ​តាម​ការ​រដ្ឋា​នសំណង់​មួយចំនួន​កម្មករ​ក៏​មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង និង​គ្មាន​កម្មករ ដោយ​បងប្អូន​មិន​ហ៊ាន​បំពាន​ទៅ​នឹង​បំរាម​គោរ​ចណ៍​របស់​រាជរដ្ឋាភិបាល​ឡើយ។ ​

ម៉្យាងវិញទៀត​ការ​ធ្វើដំណើរ​ចេញចូល​ឆ្លងកាត់​ពី​ស្រុក​មួយ និង​ទៅ​ខេត្ត​មួយទៀត គេ​សង្កេតឃើញ​ថា មាន​សភាព​ស្ងប់ស្ងាត់ ដោយ​ពុំ​មាន​រថយន្ត​តូច​ធំ​ចេញចូល​នោះ​ឡើយ​៕(ANN សា​វុទ្ធ​)

ពាក្យទាក់ទង