ពលរដ្ឋ​ក្នុង​ខេត្តកោះកុង អាច​ធ្វើដំណើរ ចេញចូល​ក្រុង​-ស្រុក​នានា ជា​ធម្មតា តែ​មិន​តម្រូវ​អោយ​មានការ​ឆ្លងកាត់​ពី​ខេត្ត​មួយ ទៅកាន់​ខេត្ត​មួយទៀត​នោះ​ទេ​

(កោះកុង​)៖ បងប្អូន​ប្រជាពលរដ្ឋ​អាច​ធ្វើដំណើរ​ចេញចូល​តាម​បណ្តា​ក្រុង​-ស្រុក ក្នុង​ខេត្តកោះកុង ជា​ធម្មតា​ឡើងវិញ​ហើយ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ធ្វើការ​កែសម្រួល​បទបញ្ជា​លេខ០២ប.ប ចុះ​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ដោយ​បាន​លុបចេញ​វិញ​នូវ​ការ​ហាមឃាត់​ការ​ធ្វើដំណើរ​ឆ្លងកាត់ ពី​ស្រុក​មួយ​ទៅកាន់​ស្រុក​មួយទៀត នៅក្នុង​ខេត្ត​តែមួយ ដោយ​រក្សាទុក​ជាធរមាន​នូវ​ការ​ហាមឃាត់​ការ​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅកាន់​ខេត្ត​មួយទៀត។

យោង​តាម​លិខិត​លេខ ៣៩សសរ របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ឃើញថា​កងកម្លាំង ដែល​ឈរជើង​ត្រួតពិនិត្យ​ការ​ធ្វើដំណើរ​ឆ្លងកាត់​ចេញចូល​ក្រុង​/ស្រុក /ខេត្ត នៅ​ចំណុច​អូរ​ស្រី​ស្រណោះ (ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ) នា​វេលា​ម៉ោងជាង១២ថ្ងៃត្រង់ នា​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេច​ធ្វើការ​ដក​កម្លាំង​វិញ​ហើយ ហេតុនេះ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ធ្វើដំណើរ​ឆ្លងកាត់​ក្រុង​/ស្រុកក្នុង​ខេត្តកោះកុង​បាន​ជា​ធម្មតា​ឡើងវិញ តែ​មិន​តម្រូវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅកាន់​ខេត្ត​មួយទៀត​នោះ​ទេ។

សូម​បញ្ជាក់ ដើម្បី​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ នៅ​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ម្សិល​ម៉ិញ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​បទបញ្ជា​លេខ០២ប.ប ស្តី​ពី​ការ​ដាក់កំហិត​ការ​ធ្វើដំណើរ​ក្នុង​ប្រទេស ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩ ដោយ​តម្រូវ​អោយ​កងកម្លាំង​ទូទាំង​ប្រទេស​ចាប់​អនុវត្ត​ចាប់ពី​ម៉ោង២៤.០០នាទី នា​យប់​ថ្ងៃទី៩ ខែមេសា រហូតដល់​ម៉ោង២៤៖០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០​៕(ANN យិន យឿន​)

ពាក្យទាក់ទង