អាជ្ញាធរ​ខេត្តសៀមរាប ចាប់​ផ្តើមបិទ​ចរាចរណ៍​ឆ្លង​របស់​ពលរដ្ឋ តាម​បញ្ជា​លេខ ០២ ដើម្បី​ទប់ស្កាត់ Covid​-19​

(សៀមរាប​)៖ អនុវត្ត​តាម​បទបញ្ជា​លេខ ០២ ប.ប របស់ រាជរដ្ឋាភិបាល ស្តី​ពី ការ​ដាក់​កំ​ហិ​តលើការ​ធ្វដំ​ណើ ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ រាតត្បាត​នៃ​ជំងឺ Covid​-19 អាជ្ញាធរ​ខេត្តសៀមរាប បាន​បិទផ្លូវ​ច្រកចេញ​ចូល​ឆ្លង​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ត្រឹម​ម៉ោង ២៤៖០០ យប់​ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០។

សូមជម្រាប​ថា រាជរដ្ឋាភិបាល បាន​ដាក់ចេញ​បទបញ្ជា​លេខ ០២ ក្នុង​គោលបំណង​ទប់ស្កាត់ ការ​រាតត្បាត នៃ​ជំងឺ Covid​-19 នៅក្នុង​កាលៈទេសៈ ដែល​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា កំពុង​រងគ្រោះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើមួ​យនេះ។

អាជ្ញាធរ​ខេត្តសៀមរាប សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បើ​កំពុង​នៅកន្លែង​ណា គួរតែ​បន្ត​នៅ​ទីកន្លែង​នោះ​សិន ព្រោះ​ដល់ម៉ោង​បិទ​ការ​ធ្វើដំណើរ​ចេញចូល​ឆ្លងកាត់​ហើយ ដូច្នេះ​សូម​បងប្អូន មេត្តា​ចូលរួម​សហការ​អនុវត្ត​តាម បញ្ជា​លេខ ០២ របស់​រាជរដ្ឋាភិបាល ឲ្យបាន​ល្អ​ប្រសើរ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​សុខភាព និង​សុច​សុវត្ថិភាព​របស់​យើ​ទាំងអស់គ្នា​៕(ANN តាំង ហូរ​)

ពាក្យទាក់ទង