តំណាង​​​អយ្យ​ការ​​​សម្រេច​​​ចោទ​​ប្រកាន់​​​លោក ប៉ូច គឹ​ម​​យូ ថៅ​​កែ​​​ក្រុម​​ហ៊ុន M​S​C​P ពី​​​បទ ​ឆ​​បោក​​ប្រាក់​​ជន​​រង​​គ្រោះ​​ក្រោម​​រូប​ភាព​​ដាក់​​បញ្ជើ​​យក​​ការ​​ប្រាក់​​ខ្ពស់

​(ភ្នំពេញ​)៖ ទីបំផុត​! តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន សម្រេច​ចោទប្រកាន់​ថៅកែ​ក្រុមហ៊ុន MSCP Investment Co​.,Ltd ពី​បទ ឆបោក និង​បញ្ជូន​សំណុំរឿង​បន្ត​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មេធាវី​ការ​សិទ្ធិ​ឲ្យ​ជនរងគ្រោះ។ 

សូម​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ប៉ូច គឹ​មយូ ភេទប្រុស អាយុ ៣៩ឆ្នាំ មាន​តួនាទី​ជា អគ្គនាយក MSCP Investment Co​.,Ltd ត្រូ​ចបា​នជនរងគ្រោះ​ឈ្មោះ ទៀ រ៉ូ​ជ័រ ប្តឹង​ពី​បទ ឆបោក ចូល​តុលាការក្រុង​ភ្នំពេញ កាលពី​អំឡុង​ចុងឆ្នាំ២០១៧។

បើ​យោង​តាម​ប្រភព​ពី​ភាគី​ជនរងគ្រោះ បាន​បង្ហើប​ថា ជនរងគ្រោះ​បាន​ចាញ់បោក ជន​ត្រូវ​ចោទ​ឈ្មោះ ប៉ូច គឹ​មយូ ក្រោម​រូបភាព​បណ្ដាក់ទុន​វិនិយោគ តាមរយៈ​បញ្ញើ​សន្សុំ​យកការប្រាក់​ខ្ពស់កប់ពពក​ពី​ក្រុមហ៊ុន​នេះ​ត្រលប់​ទៅវិញ។ចុងក្រោយ​ជនរងគ្រោះ មិន​ត្រូវតែ​ពុំ​បានការ​ប្រាក់​ខ្ពស់​នោះ​ទេ ថែមទាំង​ចាញ់បោក​លោក​អគ្គនាយក ប៉ូច គឹ​មយូ អស់ទាំង​ដើម​ទៅទៀត​៕(ANN 007​) 

ពាក្យទាក់ទង