មេ​ឃុំ​ឫស្សី​ជ្រោយ ត្រូវ​ពលរដ្ឋ​ប្តឹង​រឿង​លួច​ចាក់​ដី និង​សាង​សង់​សំណង់​ទាំង​បំពាន​លើ​ដី​ដែល​មាន​ដីកា​រក្សា​ការ​ពារ​របស់​តុលាការ

​(កណ្ដាល​)៖ ពលរដ្ឋ​ម្នាក់​បាន​ដា​ក់​ពាក្យ​ប្តឹ​ហសុំ​អន្តរាគមន៍​ពី​លោក​អភិបាលស្រុក​មុខកំពូល បន្ទាប់ពី​លោក អ៊ុំ ឈុន​ស្រេង មេឃុំ​ឫស្សីជ្រោយ បាន​ធ្វើសកម្មភាព​ចាក់​ដី និង​បុក​គ្រឹះ​សាងសង់​សំណង់​រំលោភ​លើ​ដី​ដែល​កំពុង​មាន​ដីកា​រក្សា​ការពារ​របស់​តុលាការ។

ដើមបណ្ដឹង​មានឈ្មោះ នាង ភិ​រិន្ទ ភេទប្រុស អាយុ ៦៣ឆ្នាំ បាន​រៀបរាប់​ថា ដី​ទំហំ​ជាង ៥០០០ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​ព្រែក​តាសោម ឃុំ​ឫស្សីជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល លោក​បាន​ទិញ​ពី​ឈ្មោះ វ័ន សំ​អុល កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ ដោយមាន​លិខិត​ទិញ​លក់ និង​លិខិត​ផ្ទេរ​កម្មសិទ្ធិ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់។

ដោយសារ​ដី​ខាងលើ​នោះ មាន​ប្រជា​ពក​រដ្ឋ​មួយចំនួន​បាន​អះអាង​ថា ជា​របស់​ពួក​គេ​មួយ​ផ្នែក (ខាងមុខ​ប៉ែក​ខាង​លិខ​) ទើប​ដើមបណ្ដឹង​ឈ្មោះ នាង ភិ​រិន្ទ បាន​ដាក់ពាក្យ​ប្តឹង​សុំ​ដីកា​រក្សា​ការពារ​ដី​នោះ​ទុកជា​បណ្ដោះអាសន្ន​រង​ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​តុលាការ។

នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ លោក ងួន វុទ្ធី ចៅក្រម​សាលាដំបូង​ខេត្ត​កណ្ដាល បាន​ចេញដីកា​រក្សា​ការពារ​ដី​នោះ ជា​បណ្ដោះអាសន្ន និង​បាន​អនុវត្ត​ដីកា​រក្សា​ការពារ​ដី​នោះ នៅ​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។

ក្រោយមក​នៅ​ចុងឆ្នាំ២០១៩ មាន​លោក អ៊ុំ ឈុន​ស្រេង ជា​មេឃុំ​ឫស្សីជ្រោយ បាន​ដាក់គ្រឿង​ចក្រ ឈូស​ឆាយ និង​ចាក់​អាចម៍ដី​លុប លើ​ដី​របស់​ដើមបណ្ដឹង​ឈ្មោះ នាង ភិ​រិន្ទ ដែល​កំពុង​មាន​ដីកា​រក្សា​ការពារ​របស់​តុលាការ ទាំង​បំពានច្បាប់។នៅ​ពេល​ថ្មី​ៗ នេះ ឈ្មោះ អ៊ុំ ឈុន​ស្រេង ជា​មេឃុំ​ឫស្សីជ្រោយ បាន​ដាក់គ្រឿង​ចក្រ​បុក​គ្រឹះ​សាងសង់​សំណង់​ដោយ​ខុសច្បាប់ និង​បំពាន​សិទ្ធិ​ម្ចាស់ដី និង​បំពាន​ដីកា​រក្សា​ការពារ​របស់​តុលាការ​ថែមទៀត​ផង។

ដោយសារ​ទង្វើ​បំពានច្បាប់​របស់​លោក អ៊ុំ ឈុន​ស្រេង បែបនេះ​ទើប​ដើមបណ្ដឹង​សម្រេច​ដាក់ពាក្យសុំ​អន្តរាគមន៍​ទៅ​លោក​អភិបាលស្រុក​មុខកំពូល​ដើម្បី​ជួយ​ចុះទៅ​ផ្អាក​សកម្មភាព​របស់​លោក អ៊ុំ ឈុន​ស្រេង ជា​បណ្ដោះអាសន្ន រង​ចាំ​រឿង​នេះ​ដោះស្រាយ​គ្នា​នៅ​តុលាការ​ចប់​សិន។

ពាក់ព័ន្ធ​ករណីនេះ លោក តុង ស៊ីវ​មី អភិបាលស្រុក​មុខកំពូល បាន​ប្រាប់ ANN តាម​ទូរស័ព្ទ​ថា «ដី​នោះ មាន​ដីកា​រក្សា​ការពារ របស់​តុលាការ ខ្ញុំ​ប្រាប់​ទៅ​មេឃុំ​ឫស្សីជ្រោយ​ហើយ​ថា កុំ​ឲ្យ​ចាក់​ដី ឬសាងសង់​សំណង់​អ្វី រង​ចាំ​ដោះស្រាយ​គ្នា​នៅ​តុលាការ​សិន។»

លោក​អភិបាលស្រុក​មុខកំពូល បញ្ជាក់​បន្ថែម «ខ្ញុំ មិនបាន​អនុញ្ញាត​ច្បាប់ ឲ្យ​លោក អ៊ុំ ឈុន​ស្រេង ចាក់​ដី ឬសាងសង់​សំណង់ លើ​ដី​ដែល​កំពុង​មាន​ទំនាស់ និង​មាន​ដីកា​រក្សា​ការពារ​ពី​តុលាការ​នោះ​ទេ។»

ជុំវិញ​ករណីនេះ លោក សូ ផា​កុល ប្រធាន​ការិយាល័យភូមិបាល​ស្រុក​មុខកំពូល ប្រាប់ ANN តាម​ទូរស័ព្ទ​ថា «ទោះ​លោក អ៊ុំ ឈុន​ស្រេង សុំច្បាប់​សាងសង់ ក៏​ខ្ញុំ​មិន​ចេញ​ឲ្យ​ដែរ​ព្រោះ ដី​នោះ​មាន​ដីកា​រក្សា​ការពារ​របស់​តុលាការ។ កន្លងមក​អាជ្ញាធរ ជំនាញ​ហាមឃាត់​លោក អ៊ុំ ឈុន​ស្រេង មេឃុំ​ឫស្សីជ្រោយ យ៉ាង​មិច​ក៏​មិន​ស្ដាប់​ដែរ។»

ANN នៅ​ពុំ​ទាន់​អាច សុំ​ការ​បំភ្លឺ​ករណីនេះ ពី​លោក អ៊ុំ ឈុន​ស្រេង មេឃុំ​ឫស្សីជ្រោយ បាន​នៅឡើយ​ទេ ដោយសារ​លេខទូរស័ព្ទ​របស់​លោក​ហៅ​ចូល ប៉ុន្តែ​គ្មាន​អ្នកទទួល​៕(ANN 007​)