ឧទ្យានុរក្សជាង១រយនាក់ ត្រូវបានបង្រៀនឲ្យចេះប្រើ កាំភ្លើង CKC ដើម្បីការពារព្រៃឈើ

ទំហំអក្សរ៖

(មណ្ឌលគិរី)៖ ក្រុមមន្រ្តីឧទ្យានុរក្សខេត្តមណ្ឌលគិរី ប្រមាណជាង១រយនាក់ នាព្រឹក​ថ្ងៃទី២៥ កញ្ញា នេះ បានបញ្ជប់វគ្គ ស្ដីពីការប្រើប្រាស់ ថែទាំ និងគ្រប់គ្រងអាវុធ CKC។

លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសនោះ បានថ្លែងអបអរសារទរ ចំពោះលទ្ធផលល្អប្រសើរ នៃវគ្គបណ្តុះបណ្តាល និងការខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់។ ជាមួយគ្នាលោក បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារសំខាន់ណាស់ ហើយក៏ជាគំនិតផ្តួចផ្តើមថ្មីមួយយ៉ាងល្អ ក្នុងការពង្រឹងសមត្ថភាពមន្ត្រី ក៏ដូចជាបង្កើននូវប្រសិទ្ធភាពការងារការពារ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ។

ក្នុងនោះលោកអនុរដ្ឋលេខាធិការ ក៏បានណែនាំដល់មន្ត្រីឧទ្យានុរក្សទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នឱ្យបានខ្ពាប់ខ្ជួនគ្រប់វិនាទី ក្នុងការប្រើប្រាស់អាវុធ និងត្រូវស្តាប់បទបញ្ជារបស់ថ្នាក់ដឹកនាំ សំដៅលើកកម្ពស់ដល់ការអនុវត្តច្បាប់ គោរពវិន័យ និងសេចក្ដីថ្លៃថ្នូក្នុងនាមជាមន្ត្រីរាជការ៕ ក. សំណាង

ឧទ្យានុរក្សជាង១រយនាក់ ត្រូវបានបង្រៀនឲ្យចេះប្រើ កាំភ្លើង CKC ដើម្បីការពារព្រៃឈើ ឧទ្យានុរក្សជាង១រយនាក់ ត្រូវបានបង្រៀនឲ្យចេះប្រើ កាំភ្លើង CKC ដើម្បីការពារព្រៃឈើ ឧទ្យានុរក្សជាង១រយនាក់ ត្រូវបានបង្រៀនឲ្យចេះប្រើ កាំភ្លើង CKC ដើម្បីការពារព្រៃឈើ ឧទ្យានុរក្សជាង១រយនាក់ ត្រូវបានបង្រៀនឲ្យចេះប្រើ កាំភ្លើង CKC ដើម្បីការពារព្រៃឈើ


ពាក្យទាក់ទង