ទា​ហ៊ាន​ឈុត​ខ្មៅ​ថៃ ព្រម​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​អណ្តូង​ទឹក​នៅ​ជិត​ច្រក​អានសេះ​ឡើងវិញ​

(ព្រះវិហារ​)៖ បន្ទាប់ពី​មាន​កិច្ច​អន្តរាគមន៍ និង​ចរចា​របស់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ជាមួយ​ភាគី​ទាហាន​ឈុត​ខ្មៅ​ថៃ ឥឡូវនេះ​ភាគី​ថៃ បាន​យល់ព្រម​ឲ្យ​ពលរដ្ឋខ្មែរ​ចូល​ទៅ​ដងទឹក​នៅ​អណ្ដូង​មួយ​កន្លែងនៅ​ជិត​ច្រក​អានសេះ ដើម្បី​យក​ទៅ​ប្រើប្រាស់ វិញ​ហើយ។

សូមជម្រាប​ថា អណ្តូង​ទឹក​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិតនៅ​ជិ​កច្រក​ផ្សារ​តំបន់​អានសេះ ក្នុង​ឃុំ​ជាំក្សាន្ត ស្រុក​ជាំក្សាន្ត​ខេត្តព្រះវិហារ ដែល​ពលរដ្ឋខ្មែរ​ធ្លាប់​ដងទឹក​ប្រើ​នោះ ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ឡើយ​កាលពី​ពេល​ថ្មី​ៗនេះ ដោយ​ទាហាន​ឈុត​ខ្មៅ​ថៃ បាន​យក​លួសបន្លា​ទៅ​ព័ទ្ធជុំវិញ​អណ្ដូង​តែម្តង។

ក្រោយ​ពី​ទទួល​ដំណឹង​នេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បាន​ចាត់​ឲ្យ​ឯកឧត្តម ស៊ូ សេរី អភិបាលរងខេត្ត​ព្រះវិហារ ចុះទៅ​ជួបពិភាក្សា​ជាមួយ​ភាគី​ថៃ​ដើម្បី​រក​ដំណោះស្រាយ​ទាន់ពេល​វេលា។

ក្រោយ​ជំនួប​ចរចា​រវាង​ភាគី​ទាំង ២ ទើប​ភាគី​ថៃ សម្រេច​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ប្រើប្រាស់​អណ្ដូងទឹក​ខាងលើ​នោះ កាលពី​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ម្សិលមិញ​៕(ANN សួន ក្រែង​)

ពាក្យទាក់ទង