អភិបាលខេត្ត​ប៉ៃលិន ចុះ​រុះរើ​សំណង់​នៅ​លើ​ដី​ចំណី​ផ្លូវ ដែល​កំពុង​ស្ថាបនា ទៅ​កាន់​រម្ម​ណី​យដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​អូរតាវ៉ៅ ដើម្បី​លើក​កំ​ពស់​សោភ័ណ្ឌភាព​

(ប៉ៃលិន​)៖ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន នៅ​ព្រឹក​ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ និង​សម្របសម្រួល ការ​រុះរើ​សំណង់​នៅ​លើ​ដី​ចំណី​ផ្លូវ ដែល​កំពុង​ស្ថាបនា​ប្រវែង ៧គីឡូម៉ែត្រ ជា​ប្រភេទ​កៅស៊ូ DBST ទៅ​កាន់​រម្ម​ណីយ៍​ដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​អូរតាវ៉ៅ ដើម្បី​លើក​កំ​ពស់​សោភ័ណ្ឌភាព សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​កំសាន្ត។

ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ សែន ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ការ​លំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​កសាង អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ការ​កសាង​ហេ​ដ្ឋា​រចនា​សម័ន្ធ​រូប​វ័ន​នានា​ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ​ជាដើម។

បច្ចុប្បន្ន​នេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន ក៏បាន​ខិតខំ​កែលំអ​ហេដ្ឋារចនាសម្ពន្ធ​សាធារណៈ​នានា ជាពិសេស​អភិវឌ្ឍ តំបន់​រម្ម​ណី​យដ្ឋាន​ទេសចរណ៍​នានា នៅក្នុង​ខេត្ត ឱ្យ​បាន​កាន់តែ​ល្អ​ឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កំសាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​យើង ឱ្យ​បាន​កាន់តែ​ច្រើនឡើង ដែល​ជា​កត្តា​មួយ​ចូលរួម​ចំណែក​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង។ ​

ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម ផាន់ ចាន់​ធុល ក៍​បាន​ផ្តាំ​ផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ និង​រស់នៅ​សងខាង​ផ្លូវ​នេះ​ទាំងអស់ មេត្តា​ផ្តល់​កិច្ចសហការ និង​សម្របសម្រួល​នូវ​ផល​ប៉ះពាល់​នានា ជាពិសេស​សំណង់​ដែល​រំលោភ​លើ​ដី​ចំណី​ផ្លូវ ធ្វើ​យ៉ាងណា​ឱ្យ​ការស្ថាបនា​ផ្លូវ​នេះ បាន​ឆាប់រហ័ស​ទៅតាម​ផែនការ​គ្រោងទុក និង​សោភ័ណភាព ព្រមទាំង​ចូលរួម​ជួយ​ថែរក្សា​ទាំងអស់គ្នា ដើម្បី​ធានា​ឱ្យ​ការប្រើ​ប្រាស់​បាន​យូរអង្វែង។

សូម​បញ្ជាក់​ថា រម្ម​ណី​យដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​អូរតាវ៉ៅ ជា​រម្ម​ណី​យដ្ឋាន​ធម្មជាតិ​ល្បី​ជាងគេ នៅក្នុង​ខេត្ត​ប៉ៃលិន ដែល​មាន​ទឹកធ្លាក់​រហូតដល់ ៧ជាន់ ហើយ​មាន​ចម្ងាយ​ចេញពី​ផ្លូវជាតិ​លេខ៥៧ ប្រមាណ​ជាង ៧ គីឡូម៉ែត្រ ស្ថិតនៅ​ក្នុង​ភូមិ​កូន​ខ្លុង សង្កាត់​អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​៕(ANN ឡោ សុខ​ហៃ​) 

ពាក្យទាក់ទង