ក្រុមការងារ​ចុះ​ជួយ​ឃុំ​កំពង់ហៅ ចុះ​ជួប​ពលករ​ដែល​ទើ​បវិល​ត្រលប់​ពី​ធ្វើការ​នៅ​ក្រៅប្រទេស​

(កំពង់ឆ្នាំង​)៖ ឯកឧត្តម កែវ ពៅ ជាទី​ប្រឹក្សា​ក្រសួងសាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​កំពង់ហៅ នៅ​ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ជួប​ប្រជាពលរដ្ឋ​ចំនួន ១០គ្រួសារ ដែល​ទើ​បវិល​ត្រលប់​ពី​ធ្វើការ​នៅ​ក្រៅប្រទេស​ចំនួន ១០គ្រួសារ។

នៅ​គ្រា​ចុះ​ជួប​បងប្អូន​ប្រជា​ពល​រដ្ន​នោះ ក្រុមការងារ​ក៏បាន ផ្សព្វផ្សាយ និង​ណែនាំ​ឲ្យ​បងប្អូន​ដែល​ទើប​ត្រលប់​ពី​ធ្វើការ​នៅ​ក្រៅប្រទេស ចេះ​ធ្វើ​អនាម័យ រស់​ស្អាត ហូប​ស្អាត និង​រស់នៅ​ដាច់ដោយឡែក​ពី​សាច់ញាតិ​រយៈពេល ១៤សិន ដើម្បី​តាមដាន​សុខភាព។

ក្រុមការងារ​ក៏បាន នាំ​យក​អំណោយ​មួយចំនួន ទៅ​ប្រគល់​ជូន​បងប្អូន​ទាំង ១០គ្រួសារ ផង​ដែរ។

ជាមួយគ្នា​នោះ ក៏បាន​នាំ​យក​ថវិកា ៤សែន​រៀល ទៅ​ប្រគល់​ជូន​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កំពង់លែង ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺលើសឈាម​នៅក្នុង​មន្ទីរពេទ្យ​ស្រុក​កំពង់លែង និង​បាន​ផ្ដល់​ថវិកា ១សែន​រៀល​ដល់​ស្ត្រី​ក្រីក្រ​ដែល​ឆ្លងទន្លេ និង​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ស្រុក​កំពង់លែង​៕(ANN សាន្ត ផល្លា​)

ពាក្យទាក់ទង