កម្ពុជា បញ្ជាក់ជំហរ ពីការប្រកាន់នយោបាយចិនតែមួយ

ទំហំអក្សរ៖

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីខួបអនុស្សវរីយ៍លើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ឯកោះពេជ្រ នារាត្រីថ្ងៃទី២៥ កញ្ញា នេះ បានបញ្ជាក់ជាថ្មីថា កម្ពុជា បានប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវនយោបាយចិនតែមួយ។​

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា  ទំនាក់ទំនងរវាងប្រទេសកម្ពុជា-ចិន បានឈរលើមូលដ្ឋានស្មើភាពគ្នា និងមានការជឿជាក់លើគ្នាទៅវិញទៅមក ដើម្បីឧត្តមប្រយោជន៍រួម។ កម្ពុជាប្រកាន់នយោបាយ «ចិនមួយ» យ៉ាងខ្ជាប់ខ្ជួន ខណៈដែលចិនក៍បានគោរពយ៉ាងម៉ឺងម៉ាត់ដែរ នូវឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចបានសម្តែង នូវការកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យច្រើនឥតគណនា ក្រោមការដឹកនាំប្រកបដោយសមត្ថភាពរបស់ បក្សកុម្មុយនីស្តចិន ចាប់តាំងពីឆ្នាំ១៩៤៩ មក។

គួរបញ្ជាក់ថា  កម្ពុជា និងចិនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី១ រវាង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង លោកនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ ក្នុងអំឡុងចូលរួមសន្និសីទ នៅទីក្រុងបានឌុង ខែមេសា ឆ្នាំ១៩៥៤ នៅប្រទេសឥណ្ឌូណេស៊ី៕ វិទូរ្យ

កម្ពុជា បញ្ជាក់ជំហរ ពីការប្រកាន់នយោបាយចិនតែមួយ កម្ពុជា បញ្ជាក់ជំហរ ពីការប្រកាន់នយោបាយចិនតែមួយ កម្ពុជា បញ្ជាក់ជំហរ ពីការប្រកាន់នយោបាយចិនតែមួយ កម្ពុជា បញ្ជាក់ជំហរ ពីការប្រកាន់នយោបាយចិនតែមួយ


ពាក្យទាក់ទង