លោក​វរសេ​នីយ៍​ឯក ឆាយ ខេម​រ័ត្ន អធិការ​នគបាល​ក្រុង​កំពង់ឆ្នាំង បរិច្ចាគ​បៀ​វត្ស​ចំនួន ១​សែន​រៀល រយៈ​ពេល ៥​ខែ ជូន​គណៈ​កម្មា​ធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19


(កំពង់ឆ្នាំង)៖ ក្រោមស្មារតីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺ Covid-19 ដែលកំពុងរីករាលដាលនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា លោកវរសេនីយ៍ឯក ឆាយ ខេមរ័ត្ន អធិការនគបាលក្រុងកំពង់ឆ្នាំង ប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ១សែនរៀល រយៈពេល​ ៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

គួរជម្រាបជូនថា ដើម្បីសម្រាលទុក្ខលំបាក និងជាទឹកចិត្តដ៏ថ្លៃថ្លាចំពោះប្រជាពលរដ្ឋដែលកំពុងជួបប្រទះជំងឺ Covid-19 សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ដំបូងគេបង្អស់ ដើម្បីបញ្ជាក់អំពីគំរូវីរភាព នៃភាពជាថ្នាក់ដឹកនាំ ដែលតែងតែទទួលខុសត្រូវ និងនៅរួមសុខ រួមទុក្ខជាមួយប្រជាជន ជានិច្ចនិរន្តរ៍៕(ANN សាន្ត ផល្លា)

លោក​វរសេ​នីយ៍​ឯក ឆាយ ខេម​រ័ត្ន អធិការ​នគបាល​ក្រុង​កំពង់ឆ្នាំង បរិច្ចាគ​បៀ​វត្ស​ចំនួន ១​សែន​រៀល រយៈ​ពេល ៥​ខែ ជូន​គណៈ​កម្មា​ធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19


ពាក្យទាក់ទង