លោក ពៅ ស៊ីថា ប្រធាន​មន្ទីរ​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ខេត្ត​កំពង់​ឆ្នាំង បាន​បរិច្ចាគ​បៀ​វត្ស​ចំនួន​ ០២​​សែន​រៀល រយៈ​ពេល​០​៥ខែ ជូន​គណៈ​កម្មា​ធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19

(កំពង់ឆ្នាំង)៖ ក្រោមស្មារតីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដែលកំពុងរីករាលដាលនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា លោក ពៅ ស៊ីថា ជាប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ០២សែនរៀល រយៈពេល ០៥ខែ ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២០នេះ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

គួរជម្រាបជូនថា ដើម្បីសម្រាលទុក្ខលំបាក និងជាទឹកចិត្តដ៏ថ្លៃថ្លាចំពោះប្រជាពលរដ្ឋដែលកំពុងជួបប្រទះជំងឺ Covid-19 សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបរិច្ចាគប្រាក់បៀវត្សរបស់សម្ដេចចំនួន ៧ខែ ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ដំបូងគេបង្អស់ ដើម្បីបញ្ជាក់អំពីគំរូវីរភាព នៃភាពជាថ្នាក់ដឹកនាំ ដែលតែងតែទទួលខុសត្រូវ និងនៅរួមសុខ រួមទុក្ខជាមួយប្រជាជន ជានិច្ចនិរន្តរ៍៕

ពាក្យទាក់ទង